នាយករដ្ឋមន្ត្រីថ្មីថៃ

តើនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ និងស្ត្រីទី១របស់ខ្លួនមានប្រវត្តិស្នេហាយ៉ាងណាដែរ?


នៅពេលលោក អានុទីន ឆានវីរៈគុល (Anutin Chanvrakul) វ័យ៥៨ឆ្នាំ បានឈ្នះការបោះឆ្នោតដោយសំឡេងភាគច្រើននៅរដ្ឋសភា ក្លាយជានាយករដ្ឋមន្ត្រីថ្មីទី៣២របស់ថៃ កាលពីថ្ងៃទី៥ ខែកញ្ញា ពលរដ្ឋថៃគ្រប់ស្រទាប់វណ្ណៈរួមទាំងប្រព័ន្ធផ្សព្វផ្សាយរបស់ថៃផង បានផ្ទុះការចាប់អារម្មណ៍កាន់តែខ្លាំងលើនារីថៅកែហាងកាហ្វេដ៏ស្រស់ស្អាតម្នាក់ ដែលតែងតែនៅកៀតកិតនឹងលោក អានុទីន ឆានវីរៈគុល ដែលជាអ្នកតស៊ូមតិដ៏សំខាន់រហូតឈានដល់ការបង្កើតច្បាប់អនុញ្ញាតឱ្យប្រើប្រាស់កញ្ឆា និងដែលចូលចិត្តខារ៉ាអូខេ ហើយនោះគឺជាប្រពន្ធទី៣របស់លោកដែលមានវ័យត្រឹមតែ៣៩ឆ្នាំ។
នាយករដ្ឋមន្ត្រីថ្មីថៃ
ដោយ

នាង ថាណាណុន នីរ៉ាមីត (Thananont Niramit) ដែលមានឈ្មោះដើមថា ស៊ូផាណាន នីរ៉ាស៊ីត (Supanan Nirasit) ឬដែលគេស្គាល់ថា ចាចា (Jajaa) វ័យ៣៩ឆ្នាំ និងនាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក អានុទីន ឆានវីរៈគុល វ័យ៥៨ឆ្នាំបានផ្ដើមស្នេហ៍ចេញពីនាង ចាចា ដែលជាម្ចាស់ហាងកាហ្វេ និងលោក អានុទីន ដែលជាម៉ូយប្រចាំនៅហាងកាហ្វេរបស់នាងនៅខេត្តរ៉ាក់ណង (Ranong) ប្រទេសថៃ។

លោក អានុទីន ដែលជាអ្នកតស៊ូមតិគាំទ្រការបង្កើតច្បាប់អនុញ្ញាតឱ្យការប្រើប្រាស់កញ្ឆា និងដែលចូលចិត្តខារ៉ាអូខេធ្លាប់រៀបការប្រពន្ធ២នាក់រួចមកហើយ ហើយក៏បានលែងលះប្រពន្ធទាំងពីរនាក់ដោយចំណងដៃជាមួយប្រពន្ធទី១ បានកូនប្រុសស្រីពីរនាក់ ចំណែកឯប្រពន្ធទី២ គ្មានកូនជាមួយគ្នានោះទេ ហើយក្រោយមកលោក អានុទីន ក៏បានស្គាល់ និងទាក់ទងស្នេហាស៊ីជម្រៅជាមួយនាង ចាចា។

ក្រោយរួមរស់ជាមួយគ្នាដូចប្ដីប្រពន្ធបាន២ឆ្នាំ លោក អានុទីន ក៏បានណែនាំនាង ចាចា ឱ្យស្គាល់ចាស់ទុំ និងសមាជិកគ្រួសាររបស់លោក ដើម្បីឱ្យពួកគេដឹងឮ និងទទួលស្គាល់នាងជាផ្លូវការ ប៉ុន្តែរហូតមកទល់ពេលនេះ អ្នកទាំងពីរគ្មានកូនជាមួយគ្នានោះទេ។ លោក អានុទីន ដែលជាបុគ្គលចូលចិត្តស្វែងរកការកម្សាន្តដូចជាលេងសាកហ្សូហ្វូន បើកយន្តហោះផ្ទាល់ខ្លួន ចម្អិនអាហារ និងដែលចូលចិត្តបរិភោគអាហារតាមផ្លូវ បានបណ្ដើរនាង ចាចា ទៅចូលរួមក្នុងកម្មវិធីដ៏ធំមួយរបស់ព្រះរាជវង្សានុវង្ស ដែលជាការបើកចំហទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរជាសាធារណៈលើកដំបូងនៅអំឡុងខែឧសភា ឆ្នាំ២០២២។

សូមបញ្ជាក់ថា នាង ចាចា ដែលជានិស្សិតរៀនចប់ពីសកលវិទ្យាធម្មសាត ((Thammasat University) កើតក្នុងគ្រួសារថៃ សែស្រឡាយចិន ដែលជាអ្នករកស៊ីខាងលក់គ្រឿងបន្លាស់រថយន្តនៅខេត្តរ៉ាក់ណង ហើយនាងមានបងប្អូនស្រីបួននាក់ ហើយបច្ចុប្បន្ននាង ចាចា គឺជាថៅកែហាងកាហ្វេដែលមានឈ្មោះថា JaJaa Coffee៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើអ្វីអាចជាឱកាសសម្រាប់អ្នករកស៊ីក្នុងវិស័យសំណង់ ក្រោយកម្ពុជា និងថៃបិទព្រំដែនជាមួយគ្នា?

សម្ភារៈសំណង់ដែលប្រើប្រាស់នៅកម្ពុជានាពេលកន្លងមកមួយចំនួនធំត្រូវបាននាំចូលពីទីផ្សារក្រៅប្រទេស ជាពិសេសទីផ្សារថៃតែម្តង។ តែយ៉ាងណាចាប់តាំងពីប្រទ…

វៀតណាមនឹងចំណាយថវិកាដ៏សម្បើមរហូតដល់ជិត៤៧០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍជនបទ និងកាត់បន្ថយភាពក្រីក្រ

ប្រទេសវៀតណាមនឹងចំណាយថវិកាដ៏សម្បើមរហូតដល់ជិតជិត៤៧០ពាន់លានដុល្លារលើការអភិវឌ្ឍជនបទ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងរយៈពេល១០ឆ្នាំខាងមុខ ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ