ទីផ្សារអង្ករ

ការនាំចេញអង្កររបស់ថៃ នៅឆ្នាំនេះ ត្រូវបានព្យាករថានឹងដាំក្បាលចុះខ្លាំងបំផុតមិនធ្លាប់មាន


ការនាំចេញអង្កររបស់ប្រទេសថៃ នៅក្នុងឆ្នាំ២០២៦ នេះ ត្រូវបានព្យាករថា នឹងធ្លាក់ចុះខ្លាំងមកដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំមកនេះមកនៅត្រឹមប្រមាណ៧លានតោនប៉ុណ្ណោះដែលភាគច្រើនដោយសារតែលុយបាតឡើងថ្លៃ ជាកត្តាចម្បងធ្វើឱ្យអង្ករថៃ មានតម្លៃថ្លៃជាងអង្កររបស់បណ្ដាប្រទេសជាគូប្រជែងនៅលើទីផ្សារអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២៦។
ទីផ្សារអង្ករ
ដោយ

សមាគមអ្នកនាំចេញអង្ករថៃ (TREA) បានព្យាករថា ការនាំចេញអង្កររបស់ថៃ អាចធ្លាក់ចុះមកនៅត្រឹមប្រមាណ៧លានតោនប៉ុណ្ណោះនៅឆ្នាំ២០២៦ នេះ។ ទិន្នន័យបង្ហាញថា លុយបាតរបស់ថៃ បានឡើងថ្លៃខ្លាំងរហូតដល់ទៅប្រមាណ៩% បើធៀបនឹងប្រាក់ដុល្លារអាម៉េរិកក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដែលជាកត្តាជំរុញឱ្យតម្លៃអង្ករថៃខ្ពស់ជាងដៃគូប្រកួតប្រជែងដូចជាវៀតណាម និងឥណ្ឌា ចន្លោះពី២០ទៅ៣០ដុល្លារអាម៉េរិកក្នុងមួយតោន។

បរិមាណអង្ករនាំចេញបានធ្លាក់ចុះប្រមាណ២០% ក្នុងឆ្នាំ២០២៥ មកនៅត្រឹម៧,៩លានតោន បន្ទាប់ពីប្រទេសឥណ្ឌាបានវិលត្រលប់មកកាន់ទីផ្សារនាំចេញអង្ករឡើងវិញ។ អង្ករសរបស់ថៃបច្ចុប្បន្នមានតម្លៃ ៣៨៣ដុល្លារអាម៉េរិកក្នុងមួយតោន បើធៀបនឹងអង្ករវៀតណាម ដែលមានតម្លៃ៣៦២ដុល្លារ និងអង្ករឥណ្ឌាមានតម្លៃ៣៥១ដុល្លារក្នុងមួយតោន។

ទន្ទឹមនេះតម្រូវការអង្ករថៃ ក៏កំពុងចុះខ្សោយផងដែរនៅក្នុងទីផ្សារសំខាន់ៗរួមទាំងសហរដ្ឋអាម៉េរិក ដែលទិញប្រមាណ១០% នៃអង្ករនាំចេញរបស់ប្រទេសថៃ។ ការដឹកជញ្ជូនអង្កររបស់ថៃទៅកាន់សហរដ្ឋអាម៉េរិកបានធ្លាក់ចុះ៣៤% កាលពីអំឡុងខែមករា ដើមឆ្នាំនេះ ហើយពន្ធគយថ្មីរបស់សហរដ្ឋអាម៉េរិកអាចនឹងធ្វើឱ្យការនាំចេញអង្កររបស់ថៃទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកធ្លាក់ចុះបន្ថែមទៀតចន្លោះពី១៥%ទៅ២០%។ ជាការពិតណាស់ថា ការធ្លាក់ចុះការនាំចេញអង្ករនឹងធ្វើឱ្យប៉ះពាល់ដល់កសិករថៃ ខណៈដែលតម្រូវការអង្ករធ្លាក់ចុះទំនងជានឹងធ្វើឱ្យតម្លៃស្រូវ និងប្រាក់ចំណូលកសិកម្មធ្លាក់ចុះទៅតាមនោះដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


គណៈកម្មការរៀបចំការបោះឆ្នោតថៃ បានបញ្ជាក់ពីជ័យជម្នះរបស់គណបក្សភូមិចៃថៃរបស់លោក អានុទីន

គណៈកម្មការរៀបចំការបោះឆ្នោតថៃ បានប្រកាសផ្ដល់សច្ចាប័នជាផ្លូវការលើជ័យជម្នះរបស់គណបក្សភូមិចៃថៃ ដឹកនាំដោយនាយករដ្ឋមន្ត្រីចាំផ្ទះលោក អានុទីន ឆាន…

តើមានកត្តាអ្វីខ្លះធ្វើឱ្យម៉ាឡេស៊ី នៅតែមិនអាចរើខ្លួនចេញពីអន្ទាក់ប្រាក់ចំណូលមធ្យម?

បញ្ហាអន្ទាក់«ចំណូលមធ្យម»បានក្លាយជាចំណោទសម្រាប់ប្រទេសម៉ាឡេស៊ី ប៉ុន្តែនៅពេលនេះ ក្រសួងសេដ្ឋកិច្ចម៉ាឡេស៊ី បានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ