ការស្ទង់មតិ

ការស្ទង់មតិបង្ហាញថា អាម៉េរិកទទួលបានការជឿទុកចិត្តពីសាធារណជនតិចជាងគេ លើការគ្រប់គ្រងបច្ចេកវិទ្យាថ្មីៗ


នៅមុនកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលចាប់ផ្ដើមក្នុងសប្តាហ៍នេះចាប់ពីថ្ងៃទី១៥ មករា ដល់ថ្ងៃទី១៩ មករា ការស្ទង់មតិមួយបានរកឃើញថា បណ្ដាក្រុមហ៊ុនសហគ្រាស និងរដ្ឋាភិបាលទូទាំងពិភពលោកនាពេលបច្ចុប្បន្នគ្មានសមត្ថភាពគ្រប់គ្រង និងធ្វើនិយ័តកម្មលើបច្ចេកវិទ្យាថ្មីៗឱ្យបានល្អឡើយ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់សហរដ្ឋអាម៉េរិក ដែលគេស្គាល់ថាជាប្រទេសស្តេចបច្ចេកវិទ្យាលើពិភពលោក បែរជាទទួលបានការជឿទុកចិត្តពីសាធារណជនតិចជាងគេ។
ការស្ទង់មតិ
ដោយ

ការស្ទង់មតិដោយគេហទំព័រ អិលដឺមែន (Edelman) ដែលចេញផ្សាយមួយថ្ងៃមុនការចាប់ផ្ដើមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្រោមប្រធានបទ "ការកសាងទំនុកចិត្តឡើងវិញ" នៅទីក្រុង Davos ប្រទេសស្វីស បានរកឃើញថា ក្នុងចំណោមអ្នកដែលត្រូវបានសាកសួរថា តើពួកគេជឿទុកចិត្តកម្រិតណាលើក្រុមហ៊ុនសហគ្រាស និងអង្គការក្រៅរដ្ឋាភិបាលដែលដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក៏ដូចជារដ្ឋាភិបាលដែលធ្វើនិយ័តកម្មលើបច្ចេកវិទ្យាថ្មីៗទាំងនោះ ៣៩%បានឆ្លើយថា វាមិនត្រូវបានគ្រប់គ្រងបានល្អនោះទេ ហើយមានតែ២២%ប៉ុណ្ណោះដែលឆ្លើយថា វាត្រូវបានគ្រប់គ្រងបានល្អ។

ក្នុងនោះ អ្វីដែលជាការកត់សម្គាល់ឃើញថា សហរដ្ឋអាម៉េរិក ដែលគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាប្រទេសស្ដេចបច្ចេកវិទ្យារបស់ពិភពលោក បែរជាទទួលបានការជឿទុកចិត្តពីសាធារណជនតិចជាងគេបំផុតផ្នែកគ្រប់គ្រងបច្ចេកវិទ្យាថ្មីៗទៅវិញ។

ទោះជាយ៉ាងណា ក្រុមហ៊ុនសហគ្រាសទទួលបានការជឿទុកចិត្តច្រើនជាងគេនៅក្នុងការដាក់ឱ្យប្រើប្រាស់ ឬបញ្ជ្រាបបច្ចេកវិទ្យាថ្មីៗចូលមកក្នុងសង្គមមនុស្ស គឺខ្ពស់ជាងអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជារដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយទៅទៀត។

លទ្ធផលនៃការស្ទង់មតិខាងលើបង្ហាញថា សាធារណជនមិនជឿទុកចិត្តលើអាម៉េរិកខ្លាំងជាងគេ ផ្នែកគ្រប់គ្រងបច្ចេកវិទ្យាថ្មីៗ ដោយអ្នកឆ្លើយ៥៦%និយាយថា បច្ចេកវិទ្យាថ្មីៗមិនត្រូវបានគ្រប់គ្រងបានល្អ ខណៈ១៤%ឆ្លើយថា វាត្រូវបានគ្រប់គ្រងបានល្អ។ ការស្ទង់មតិនេះបានសាកសួរមនុស្សចំនួន៣ម៉ឺន២ពាន់នាក់នៅក្នុង២៨ប្រទេសកាលពីខែវិច្ឆិកា។

លោក រីឆាដ អិលដឺមែន (Richard Edelman) នាយកប្រតិបត្តិគេហទំព័រ អិលដឺមែន (Edelman) ដែលផ្ដល់សេវាកម្មផ្នែក PR បានចេញសេចក្តីថ្លែងការណ៍ថា នវានុវត្តន៍បច្ចេកវិទ្យាកំពុងតែបង្កើនល្បឿនទៅមុខ ហើយគួរតែជាកត្តាជំរុញកំណើន ប៉ុន្តែកំណើននឹងត្រូវបានរារាំង ប្រសិនបើក្រុមហ៊ុនសហគ្រាសនានាមិនសូវយកចិត្តទុកដាក់ទទួលយកវា និងគ្រប់គ្រងវាឱ្យបានល្អទេនោះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងត្បូងគ្រោងបោះទុនជិត៥០០ពាន់លានដុល្លារ ដើម្បីសង់បណ្ដុំរោងចក្របន្ទះឈីបដ៏ធំមហិមា

ព័ត៌មាន
ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានប្រកាសពីផែនការសាងសង់បណ្ដុំរោងចក្រផលិតបន្ទះឈីបដ៏ធំមហិមាមួយនៅភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល ដ…

កំពូលមហាសេដ្ឋី១៤៨រូប រកប្រាក់ចំណូលបានជិត២ទ្រីលានដុល្លារក្នុងរយៈពេលមួយឆ្នាំ

ព័ត៌មាន
អង្គការអុកស្វាម (Oxfam) បានអះអាងថា ក្នុងរយៈពេល១២ខែ គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ មហាសេដ្ឋីពិភពលោកសរុបចំនួន១៤៨រូប រកប្រាក់ចំណូលសរុបបានរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ