ថៃរំពឹងអាចរកចំណូល

តើថៃរំពឹងអាចរកចំណូលបានប៉ុន្មានពីព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល២១ថ្ងៃនៅឆ្នាំនេះ?


រាជរដ្ឋាភិបាលថៃ បានអនុញ្ញាតឱ្យរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីរយៈពេល២១ថ្ងៃនៅឆ្នាំនេះ ដើម្បីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ ជាពិសេសជួយបង្កើនចំណូលដល់អាជីវកម្មពាក់ព័ន្ធក្នុងវិស័យទេសចរណ៍។ កាលពីឆ្នាំ២០២៣ កន្លងទៅ ប្រទេសក្បែរខាងកម្ពុជាមួយនេះរៀបចំសង្ក្រាន្តតែរយៈពេល៥ថ្ងៃប៉ុណ្ណោះ ដោយអាចរកចំណូលបានជាង៣៥៥លានដុល្លារពីព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ។ តើថៃរំពឹងអាចរកចំណូលបានប៉ុន្មានពីព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល២១ថ្ងៃនៅឆ្នាំនេះ?
ថៃរំពឹងអាចរកចំណូល
ដោយ

អាជ្ញាធរទេសចរណ៍ថៃ រំពឹងអាចទាញចំណូលពីព្រឹត្តិការណ៍សង្ក្រាន្តបានប្រមាណជា១ពាន់៤រយលានដុល្លារអាម៉េរិកនៅឆ្នាំនេះ ក្រោយរាជរដ្ឋាភិបាលថៃ បានបង្កើនរយៈពេលរៀបចំព្រឹត្តិការណ៍នេះរហូតដល់២១ថ្ងៃ ដោយក្នុងនោះខេត្តនៅភាគខាងកើតរំពឹងថា អាចទទួលបានប្រាក់ចំណូលច្រើនជាងគេ។ ការរំពឹងបែបនេះ ធ្វើឡើងដោយផ្អែកលើបទពិសោធន៍រៀបចំកាលពីឆ្នាំ២០២៣ ដោយកាលណោះព្រឹត្តិការណ៍សង្ក្រាន្ត ដែលមានរយៈពេលត្រឹមតែ៥ថ្ងៃ បានផ្តល់ចំណូលដល់វិស័យទេសចរណ៍ថៃរហូតដល់ជាង៣៥៥លានដុល្លារ។

លោកស្រី ផាប៉ានី គៀតផៃប៊ុន ( Thapanee Kiatphaibool) ប្រធានអាជ្ញាធរទេសចរណ៍ថៃ ព្យាករថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ដែលប្រព្រឹត្តទៅចន្លោះពីថ្ងៃទី១-២១ ខែមេសា ឆ្នាំ២០២៤ នឹងមានអ្នកធ្វើដំណើរកើនឡើងដល់១៥លាននាក់ ដែលជាតួលេខខ្ពស់មួយ បើធៀបនឹងការប៉ាន់ប្រមាណ ដែលបានធ្វើឡើងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជិត៤លាននាក់។

ជាមួយគ្នានេះអ្នកជំនាញរូបនេះសង្ឃឹមថា នៅក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនៅឆ្នាំនេះ បណ្តាខេត្តភាគខាងកើតនឹងអាចស្រូបទាញប្រាក់ចំណូលបានប្រមាណជិត៣០០លានដុល្លារ បន្ទាប់មកទីក្រុងបាងកកនឹងស្រូបចំណូលបានជិត២៧០លានដុល្លារ ហើយខេត្តភាគខាងជើងអាចបានប្រមាណ២៦៤លានដុល្លារ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសជាច្រើននៅតំបន់អាស៊ានកំពុងពង្រីកសមត្ថភាពកាន់តែខ្លាំងលើផ្លូវដែកល្បឿនលឿន

ព័ត៌មាន
ដោយមើលឃើញពីសក្ដានុពលដ៏ធំធេងនៃបណ្ដាញផ្លូវដែក ប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងពង្រីកសមត្ថភាពកាន់តែខ្លាំងលើផ្លូវដែកល្បឿនលឿន ដោយក្ន…

តើឥណ្ឌាអាចជំនួសចិន ក្លាយជាប្រទេសមានផលិតកម្មធំជាងគេនៅអាស៊ីបានដែរទេ?

ព័ត៌មាន
ឥណ្ឌា ដែលកំពុងក្តោបតំណែងជាប្រទេសមានប្រជាជនច្រើនជាងគេនៅលើពិភពលោកនាពេលបច្ចុប្បន្ន បានបង្ហាញមហិច្ឆតាចង់ក្លាយជាប្រទេសមានផលិតកម្មធំជាងគេនៅអាស៊…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ