ទីផ្សារ​ហ៊ុន​កម្ពុជា

អ្នកជំនាញ៖ ផ្សារភាគហ៊ុនកម្ពុជា មិនរងសម្ពាធពីបញ្ហានយោបាយ និង ការចាកចេញរបស់ជនជាតិចិនទេ!


អ្នកជំនាញនៅក្នុងវិស័យមូលបត្រនៅកម្ពុជា អះអាងថា វិស័យនេះ នៅតែរក្សាបាននូវ ភាពរីកចម្រើន គ្មានសញ្ញាថមថយណាមួយ ដោយសារកត្តានយោបាយមួយចម្អិនកំពឹសថ្មីៗនេះទេ ហើយទំនោរបែបនេះ នឹងបន្តរហូតដល់ដំណាច់ឆ្នាំ ២០១៩នេះ ក្រៅពីនេះ ទីផ្សារមូលបត្រកម្ពុជា ក៏រំពឹងទទួលបាន ក្រុមហ៊ុនចុះបញ្ជីថ្មីបន្ថែមទៀត នៅដើមឆ្នាំ ២០២០ខាងមុខនេះផងដែរ។
ធនាគារ ABA ប្រកាសលក់សញ្ញាបណ្ណ​របស់ខ្លួន​នាពេលកន្លងទៅ (រូបភាព៖ ខេមបូណូមីស)
ដោយ

ឯកឧត្តម ហុង សុហួរ អគ្គនាយក​នៃក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា បាន ប្រាប់ឲ្យដឹងថា បើទោះជា មួយរយៈពេល​ចុងក្រោយនេះ មានបញ្ហាមួយ​ចំនួន​កើតមាន​ឡើង​ក្នុងសង្គមដូចជា ការចាកចេញ​របស់​ជនជាតិចិន ក៏ដោយ គឺមិនឃើញមាន សញ្ញាអវិជ្ជមាន​ណាមួយ ប៉ះពាល់ដល់ វិស័យមូលបត្រ​កម្ពុជា នោះឡើយ ពោលគឺ ការជួញដូរ​ភាគហ៊ុន នៅតែមាន​សកម្មភាព​ជាធម្មតា ហើយថ្លៃភាគហ៊ុន ក៏គ្មានការធ្លាក់ចុះ​ខ្លាំងណាមួយ គួរឲ្យកត់​សម្គាល់នោះដែរ។

ផ្ទុយទៅវិញ ឯកឧត្តម ហុង សុហួរ បង្ហើបថា មានក្រុមហ៊ុនថ្មីៗ​ចំនួន ៥ បានបង្ហាញពី ចំណាប់​អារម្មណ៍ចុះបញ្ជី​ទៅលើ ផ្សារមូលបត្រកម្ពុជា ដែលរំពឹង​នឹងអាចចុះបញ្ជី​នៅដើមឆ្នាំ ២០២០ខាងមុខ តែយ៉ាងណាមិញ ក្រុមហ៊ុនទាំង ៥នេះ ស្នើសុំ​រក្សាសិទ្ធិ​មិនទាន់​បញ្ចេញ​ឈ្មោះ​ឲ្យដឹងនោះទេ។

បច្ចុប្បន្នក្រុមហ៊ុន​ផ្សារភាគហ៊ុនកម្ពុជា ក្រុមហ៊ុនចុះបញ្ជី​សរុបចំនួន ៨ ដែលរួមមាន ក្រុមហ៊ុនចំនួន ៥ បានចុះបញ្ជី​ជាភាគហ៊ុន និង ៣ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណ ហើយក្រុមហ៊ុន​ទាំង ៨ បានប្រមូល​ទុនពី ផ្សារមូលបត្រ​សរុបជាង ១៦០លាន​ដុល្លារអាមេរិក។

ទិន្នន័យចុងក្រោយពី ក្រុមហ៊ុនផ្សារ​មូលបត្រកម្ពុជា បានឲ្យដឹងថា គិតត្រឹមត្រី​មាសទី ១ ឆ្នាំ ២០១៩នេះ ទំហំជួញដូរ​ជាមធ្យម​ប្រចាំថ្ងៃ បានកើនឡើង​រហូត​ដល់ទៅ ២០ម៉ឺនដុល្លារ​អាមេរិក មានប្រមាណជាង ៨ម៉ឺនហ៊ុន ក្នុងនោះ ការជួញដូរ ៦៣% ធ្វើឡើងដោយ​វិនិយោគិន​ខ្មែរ និងសល់ ៣៧% ទៀត ដោយ​វិនិយោគិនបរទេស។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៩ខែនេះ ចំនួន​គណនីជួញដូរ​ក្នុងទីផ្សារ​មូលបត្រកម្ពុជា បានកើនឡើង​ដល់ជាង ២,២ ម៉ឺននាក់ ដោយក្នុងនោះ គណនី​វិនិយោគិនខ្មែរ មានជាង ១,៨ ម៉ឺនគណនី ខណៈដែរ វិនិយោគិនបរទេស មានជាង ៣ពាន់គណនី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


GMAC ៖ ការអនុវត្ត របបប្រាក់សោធន «នឹងដាក់សម្ពាធហិរញ្ញវត្ថុដល់និយោជក» ព្រមទាំងស្នើឲ្យ ពន្យារពេលអនុវត្ត

ព័ត៌មាន
សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) កាលពីពេលថ្មីៗនេះ បានលើកឡើងថា និយោជកមានការបារម្ភយ៉ាងខ្លាំងថា ការចូលជាធរមានភ្លាមៗនៃការអនុវត្តរបបប្រា…

អាមេរិកពន្យារពេល ៣ខែជាថ្មីម្តងទៀត ឱ្យក្រុមហ៊ុន Huawei ទិញផលិតផល​របស់ខ្លួន

ព័ត៌មាន
រដ្ឋាភិបាលអាមេរិករបស់លោក ដូណាល់ ត្រាំ បានសម្រេចពន្យារពេល ៩០ថ្ងៃ ជាថ្មីម្តងទៀត អនុញ្ញាតឲ្យ ក្រុមហ៊ុន Huawei អាចទិញផលិតផលអាមេរិកបាន ដោយភ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ