លោក ថាក់ស៊ីន

លោក ថាក់ស៊ីន ប្រាប់ឱ្យថៃ ប្រុងជើងការលើការប្រែប្រួលពាណិជ្ជកម្មជាមួយអាម៉េរិក និងដាក់របាំងពាណិជ្ជកម្មដើម្បីទប់ការហូរចូលទំនិញចិន


អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលត្រូវជាឪពុកបង្កើតរបស់នាយករដ្ឋមន្ត្រីថៃទើបឡើងថ្មី បានប្រាប់ឱ្យរដ្ឋាភិបាលថៃ ប្រុងជើងការខ្ពស់សម្រាប់ការប្រែប្រួលទំនាក់ទំនាក់ពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក មិនថាគណបក្សសាធារណរដ្ឋ ឬក៏គណបក្សប្រជាធិបតេយ្យឈ្នះការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា ខាងមុខនោះឡើយ ហើយថែមទាំងបានជំរុញឱ្យរដ្ឋាភិបាលថៃ អនុវត្តគោលនយោបាយគាំពារនិយមទៀតផងដើម្បីទប់ការហូរចូលយ៉ាងគំហុកនៃទំនិញចិនថោកៗ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
លោក ថាក់ស៊ីន
ដោយ

អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលជាឥស្សរជនដ៏មានឥទ្ធិពលបំផុតមួយរូបក្នុងឆាកនយោបាយថៃ បានថ្លែងក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជួបជុំជាមួយក្រុមអ្នកសារព័ត៌មានថៃថា សហរដ្ឋអាម៉េរិក ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ប្រទេសថៃ នឹងផ្ដោតលើការកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ខ្លួន ហើយរដ្ឋាភិបាលថៃគួរតែត្រៀមលក្ខណៈប្រុងជើងការខ្ពស់ ពីព្រោះប្រទេសថៃ មានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។

នៅពេលដែលការហូរចូលយ៉ាងគំហុកនូវទំនិញថោកៗពីប្រទេសចិន តាមរយៈ Platform លក់ទំនិញតាមអនឡាញចិន ដូចថា ធើមូ (Temu) និងសប់ភី (Shopee) ជាដើមចាប់ផ្តើមធ្វើឱ្យពលរដ្ឋផ្ទុះកំហឹងមិនសប្បាយចិត្តជាខ្លាំងនោះ លោក ថាក់ស៊ីន បានអំពាវនាវឱ្យរដ្ឋាភិបាលថៃ ប្រើរបាំងពាណិជ្ជកម្មដើម្បីការពារឧស្សាហកម្មក្នុងស្រុក ពីការប្រកួតប្រជែងដោយមិនត្រឹមត្រូវ។

លោកបានបន្ថែមទៀតថា រដ្ឋាភិបាលថៃ ចាំបាច់ត្រូវអនុវត្តគោលនយោបាយគាំពារនិយមដើម្បីជួយឱ្យឧស្សាហកម្មក្នុងស្រុកអាចប្រកួតប្រជែងជាមួយឧស្សាហកម្មបរទេសបាន ពោលគឺមិនមែនអនុវត្តគោលនយោបាយគាំពារនិយម ដើម្បីកេងចំណេញឡើយ។ លោកបានសង្កត់ធ្ងន់ថា ថៃមិនស្អប់ទំនិញចិននោះទេ ប៉ុន្តែការប្រកួតប្រជែងត្រូវតែស្មើភាពគ្នា។

គួររំឭកថា នៅប៉ុន្មានថ្ងៃក្រោយកូនស្រីបង្កើតរបស់លោក គឺលោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) ត្រូវបានសភាថៃបោះឆ្នោតតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ កាលពីពេលថ្មីៗជំនួសលោក ស៊្រីថា ថាវីស៊ីន នោះ លោក ថាក់ស៊ីន បានបង្ហាញជំហរគាំទ្រផែនការចែកលុយពលរដ្ឋ១៤,៥ពាន់លានដុល្លារអាម៉េរិករបស់បក្សកាន់អំណាច ហើយលោកបានគូសបញ្ជាក់ថា ផែនការនេះ គឺចាំបាច់ណាស់ ដើម្បីជួយជំរុញសេដ្ឋកិច្ចថៃ ឱ្យហក់ឡើង៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


រដ្ឋពន្យារពេលយកពន្ធលើចំណេញមូលធន និងពន្ធប្រថាប់ត្រាលើអចលនទ្រព្យមានតម្លៃក្រោម ឬស្មើ៧ម៉ឺនដុល្លារដល់ដំណាច់ឆ្នាំ២០២៥

មកទល់ពេលនេះវិស័យអចលនទ្រព្យកម្ពុជា ដែលបានរងផលប៉ះពាល់យ៉ាងដំណំដោយសារការឆ្លងរីករាលដាល់ជំងឺកូវីដ-១៩ និងបញ្ហាសកលនានា នៅពុំទាន់បានបង្ហាញស…

តើអ្នកជំនាញយល់ឃើញបែបណា ចំពោះការបន្តការលើកលែងពន្ធសម្រាប់អាជីវកម្មទេសចរណ៍នៅខេត្តសៀមរាប រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥?

ក្រោយមើលឃើញពីស្ថានភាពរបស់វិស័យទេសចរណ៍កម្ពុជា ពិសេសនៅខេត្តសៀមរាប នៅមិនទាន់មានភាពល្អប្រសើរឡើងវិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ