អត្ថបទពាណិជ្ជកម្ម

អរគុណសម្រាប់រយៈពេល ៣០ ឆ្នាំ - ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គាំទ្រសហគមន៍មូលដ្ឋាននៅសង្កាត់ព្រែកឯងដោយផ្តល់អំពូលភ្លើងតាមដងផ្លូវដែលប្រើពន្លឺព្រះអាទិត្យ និងកញ្ចប់អំណោយ


ភ្នំពេញ ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ — ក្នុងអំឡុងខួបលើកទី ៣០ ឆ្នាំរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាមួយនឹងប្រធានបទ «អរគុណសម្រាប់រយៈពេល ៣០ ឆ្នាំ» ក្រុមហ៊ុនបានជួយដល់សហគមន៍ជុំវិញរោងចក្ររបស់ខ្លួនក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដើម្បីជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងបានផ្តល់កញ្ចប់អំណោយដល់គ្រួសារដែលមាន ជីវភាពខ្វះខាត។
អរគុណសម្រាប់រយៈពេល ៣០ ឆ្នាំ - ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គាំទ្រសហគមន៍មូលដ្ឋាននៅសង្កាត់ព្រែកឯងដោយផ្តល់អំពូលភ្លើងតាមដងផ្លូវដែលប្រើពន្លឺព្រះអាទិត្យ និងកញ្ចប់អំណោយ
ដោយ
អំពី Heineken Cambodia

ដោយជាការអរគុណសម្រាប់៣០ឆ្នាំរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលជានិមិត្តរូបនៃការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ខ្លួនក្នុងការធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់អំពូលភ្លើងតាមដងផ្លូវដែលប្រើប្រាស់ពន្លឺព្រះអាទិត្យចំនួន ៨០ ដើម្បីដំឡើងគ្របដណ្តប់លើផ្លូវប្រវែង ៤ គីឡូម៉ែត្រនៅក្នុងភូមិរបោះអង្គាញ់ និងភូមិរបោះអង្គាញ់ ១។ បន្ថែមពីនេះ ក្រុមហ៊ុនបានបរិច្ចាគកញ្ចប់អំណោយចំនួន ១៣២ សម្រាប់គ្រួសារដែលមានជីវភាពខ្វះខាតនៅទីនោះ។ កម្មវិធីប្រគល់អំពូលភ្លើងបំភ្លឺផ្លូវ និងកញ្ចប់អំណោយដល់សហគមន៍នេះធ្វើឡើងដោយមានការចូលរួមពីអភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា និងចៅសង្កាត់ព្រែកឯង លោក សំ សុធារី ក៏ដូចជាមានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួន ១៣២ នាក់។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកភូមិចំពោះការប្រគល់អំពូលភ្លើងតាមដងផ្លូវ និងកញ្ចប់អំណោយនេះ ដោយពួកគេបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនលើការគាំទ្រនេះ។ បន្ថែមពីនេះ បុគ្គលិកក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាចំនួន ៣០ នាក់ក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេ និងបង្ហាញពីការ «អរគុណ» ទៅកាន់អ្នកភូមិទីនោះផងដែរ។

ក្នុងពិធីប្រគល់នេះ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានមានប្រសាសន៍ថា៖ «យើងខ្ញុំរីករាយ និង អរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលបានជួយដល់សហគមន៏ក្នុងមូលដ្ឋាន មិនមែនតែថ្ងៃនេះប៉ុណ្ណោះទេ តែអស់រយៈពេល ៣០ ឆ្នាំកន្លងមកហើយ។ ក្រុមហ៊ុនក៏បានជួយបង្កើតការងារ ក៏ដូចជាបានជួយដល់សេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ សូមជូនពរអោយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រីកចម្រើនទៅមុខ និងជួយអោយប្រទេសកម្ពុជាយើងកាន់តែប្រសើរជាងមុន។»។

លោកស្រី​ Anne de Graaf នាយកផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «យើងគឺជាអ្នកវិនិយោគអន្តរជាតិដំបូងគេម្នាក់នៅក្នុងប្រទេសកម្ពុជាកាលពី ៣០ ឆ្នាំមុន ហើយយើងនៅតែប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់ប្រទេសកម្ពុជា និងរីកចម្រើនជាមួយសហគមន៍មូលដ្ឋានរបស់យើង។ យើងអាចរីកចម្រើនបាន លុះត្រាតែអ្នកដែលនៅជុំវិញយើងក៏រីកចម្រើនដូចគ្នា។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រឥតឈប់ឈររបស់អ្នកដែលនៅជុំវិញរោងចក្ររបស់យើង ហើយយើងពិតជាចង់បង្ហាញឱ្យកាន់តែច្បាស់ថែមទៀត ខណៈដែលយើងអបអរដល់ឆ្នាំដ៏ពិសេសនេះ អរគុណ!»

អ្នក​ស្រុក​ម្នាក់​ដែល​បាន​ទទួលកញ្ចប់អំណោយ​បាន​និយាយ​ថា​៖ «យើង​ពិតជាអរគុណ​ចំពោះ​ការ​គាំទ្រ​របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ អំពូលភ្លើងតាមដងផ្លូវដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនឹងធ្វើអោយសុវត្ថិភាព​ភូមិរបស់យើងប្រសើរឡើង។ ការចែកជូនកញ្ចប់អំណោយនេះ​បង្ហាញពីការគិតគូរមកដល់ពួកយើង ហើយ​អំណោយ​នេះ​នឹង​ជួយ​ដល់​គ្រួសារ​ជាច្រើន​ដែល​កំពុងខ្វះខាត»។

មេភូមិព្រែកឯងបានមានប្រសាសន៍ថា៖ «យើងសូមអរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សម្រាប់ការចូលរួមចំណែកជួយសហគមន៍មូលដ្ឋានរបស់យើង។ យើង​មាន​អំណរគុណក្រៃលែង​ដែល​មានក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ​ជាអ្នក​ជិតខាង​ដែល​តែងតែ​ចូលរួម​ចំណែក​ដល់​សុខុមាលភាព​អ្នកស្រុក​របស់​យើង»។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចូលរួមយ៉ាងខ្ជាប់ខ្ជួន និងគាំទ្រសហគមន៍មូលដ្ឋានក្នុ​ងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ គំនិតផ្តួចផ្តើមរបស់ពួកគេរួមមានការដាំដើមឈើជាង ១០.០០០ ដើមនៅទូទាំងសហគមន៍ចំនួន ៥ ផ្សេងៗគ្នា ការបរិច្ចាកអំពូលភ្លើងតាមដងផ្លូវដែលប្រើប្រាស់ពន្លឺព្រះអាទិត្យចំនួន ៨០០ និងជួយដល់គ្រួសារចំនួន ១.៨០០ នៅជិតរោងចក្ររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងអំឡុងពេលដ៏លំបាកនៃការរាតត្បាតនៃជំងឺកូវីដ-១៩។

តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះក្នុងរយៈពេលជាង ៣០ ឆ្នាំនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានគោលបំណងក្នុងការផ្តល់ជូននូវភាពវិជ្ជមានលើការរស់នៅរបស់មនុស្សជាច្រើនដោយជំរុញឱ្យមានការយល់ដឹងអំពីសហគមន៍ និងការថែរក្សាបរិស្ថាន។

អំពី​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសារ និង​អតិថិជន ដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់ ​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញ ក្រុមហ៊ុន​​​មាន​បុគ្គលិក​ ៧០០​ នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០.០០០* ​​នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​បំណង «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​ដំណើរឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​អព្យាក្រិតកាបូន​ កាន់តែស្មើភាព និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKENដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

*ប្រភព៖ ការលក់ផ្ទៃក្នុងឆ្នាំ ២០២២, ការសិក្សាអំពីផលប៉ះពាល់សេដ្ឋកិច្ចឆ្នាំ ២០២០ ទិន្នន័យពីរាជរដ្ឋាភិបាលកាលពីឆ្នាំ ២០១៩

None



អត្ថបទបន្ទាប់


ស្របពេលស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ តើពលរដ្ឋគួរមានការប្រុងប្រយ័ត្នបែបណាក្នុងការប្រើប្រាស់ឥណទាន ដើម្បីចៀសផុតពីហានិភ័យ?

ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ និងបន្តជួបបញ្ហាប្រឈមសកលនានា ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ