សេចក្ដីព្រាងច្បាប់ឱ្យបើកកាស៊ីណូដោយស្របច្បាប់

ទីបំផុតសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាសស្ដីពីការអនុញ្ញាតឱ្យបើកបនល្បែងកាស៊ីណូដោយស្របច្បាប់នៅថៃ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តហើយ


គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃទី២៧ ខែមីនា នេះ បានអនុម័តលើសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាសស្ដីពីការអនុញ្ញាតឱ្យបើកបនល្បែងកាស៊ីណូដោយស្របច្បាប់នៅក្នុងប្រទេសថៃ ដែលមានប្រជាជនសរុបប្រមាណជិត៧០លាននាក់ ដើម្បីជំរុញវិស័យទេសចរណ៍ និងអភិវឌ្ឍឧស្សាហកម្មល្បែងស៊ីសងក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។
សេចក្ដីព្រាងច្បាប់ឱ្យបើកកាស៊ីណូដោយស្របច្បាប់
ដោយ

ទីបំផុតសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាសស្ដីពីការអនុញ្ញាតឱ្យបើកបនល្បែងកាស៊ីណូដោយស្របច្បាប់នៅក្នុងប្រទេសថៃ ដែលជាអ្នកក្បែរខាងកម្ពុជា ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តហើយនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា នេះ។ សេចក្តីព្រាងច្បាប់នេះដាក់កម្រិតយ៉ាងតឹងរ៉ឹងលើអ្នកលេងល្បែងស៊ីសង ដែលជាពលរដ្ឋថៃ ដោយតម្រូវឱ្យពួកគេបង់ថ្លៃសេវាចំនួន១៥០ដុល្លារអាម៉េរិក ដើម្បីទទួលបានសិទ្ធិចូលលេងល្បែង ហើយត្រូវមានភ័ស្តុតាងបញ្ជាក់ថា ពួកគេមានប្រាក់បញ្ញើក្នុងគណនីធនាគារចំនួន១,៥លានដុល្លារអាម៉េរិក។ តាមរយៈការដាក់កំហិតយ៉ាងតឹងរ៉ឹងនេះ ពលរដ្ឋថៃភាគច្រើនទំនងជាគ្មានសិទ្ធិចូលលេងល្បែងស៊ីសងនៅតាមកាស៊ីណូនោះឡើយ។

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃទី២៧ ខែមីនា នេះថា សេចក្ដីលម្អិតនៃច្បាប់នេះមិនទាន់សម្រេចចុងក្រោយនៅឡើយទេ ដោយរង់ចាំការពិនិត្យ និងអនុម័តពីរដ្ឋសភា។

សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅសភាតំណាងរាស្រ្តដើម្បីពិនិត្យ និងអនុម័ត ហើយប្រសិនបើត្រូវបានអនុម័ត វាក៏នឹងត្រូវការការអនុម័តពីព្រឹទ្ធសភា និងការឡាយព្រហស្ដលេខាពីព្រះមហាក្សត្រផងដែរ ទើបអាចក្លាយជាច្បាប់ពេញលេញ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


Metfone គាំទ្រចំពោះសកម្មភាពមនុស្សធម៌ និងចែករំលែកអំណោយដល់សិស្សនៅខេត្តស្ទឹងត្រែង

នៅព្រឹកថ្ងៃទី 26 ខែមីនា Metfone បានសហការជាមួយកម្មវិធី Miss Cosmo ដើម្បីរៀបចំកម្មវិធីមនុស្សធម៌មួយ ដែលចែកអំណោយជូនសិស្សចំនួន 300 នាក់ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ