កូវីដ-១៩ នៅសិង្ហបុរី

កូវីដ-១៩ នៅសិង្ហបុរី៖ រដ្ឋាភិបាលប្រាប់ឲ្យពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំងត្រូវស្នាក់នៅផ្ទះ


ក្រសួងសុខាភិបាលសិង្ហបុរី ថ្មីៗនេះបានប្រាប់ឲ្យពលរដ្ឋរបស់ខ្លួនដែលមិនទាន់បានចាក់វ៉ាក់សាំង ពិសេសអ្នកមានវ័យចំណាស់ ត្រូវស្នាក់នៅផ្ទះតាមដែលអាចធ្វើទៅបាន នៅក្នុងរយៈពេល២ ទៅ៣សប្ដាហ៍ខាងមុខនេះ ដោយសារតែបារម្ភពីហានិភ័យឆ្លងរីករាលដាលមេរោគកូវីដ-១៩ ដែលកំពុងកម្រើកកើនឡើងវិញ។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មានរ៉យទ័រ។
សិង្ហបុរី អ្នកមិនទាន់ចាប់វ៉ាក់សាំងត្រូវស្នាក់នៅផ្ទះ
ដោយ

សិង្ហបុរី​នៅ​ថ្ងៃអាទិត្យ​សប្ដាហ៍មុននេះ បាន​រកឃើញ​ករណីឆ្លង​ក្នុងសហគមន៍​ចំនួន​៨៨ករណីបន្ថែម ដែលជា​តួលេខមួយខ្ពស់បំផុត​គិតតាំងពីខែ​សីហា​ឆ្នាំមុនមក ដោយ​ករណីភាគច្រើន​គឺជាការឆ្លង​នៅក្នុង​ហាងការ៉ាអូខេ និង​ផែននេសាទ។

ទោះបីជា ករណីឆ្លង​ថ្មី​នៅសិង្ហបុរីហាក់នៅមានទាប​ បើធៀបនឹង​ករណីឆ្លង​នៅប្រទេស​ក្នុងតំបន់ក៏ដោយចុះ ប៉ុន្ដែ ការហក់ឡើង​នៃចំនួន​អ្ន​កឆ្លងកូវីដ-១៩​ថ្មីៗនេះ កំពុង​បង្ហាញសញ្ញា​ដើរថយក្រោយួយ របស់​ប្រទេសនេះ។

សិង្ហបុរីត្រូវបានគេដឹងថា ជាប្រទេស​មួយ​ដែលមាន​ការចាក់វ៉ាក់សាំង​​ដល់​ប្រជាជន​របស់ខ្លួនបានច្រើនជាងគេបំផុត​ធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន ពោលគឺ​ មកទល់ពេលនេះ មាន​ប្រមាណ​៧៥%ហើយ នៃចំនួន​ប្រជាជនសិង្ហបុរី​ជិត​៦លាននាក់ បាន​ទទួលការ​ចាក់វ៉ាក់សាំង​កូវីដ-១៩ចំនួន​១ដូស ប៉ុន្ដែ រដ្ឋាភិបាល​កំពុង​ជំរុញ​ឲ្យ​ប្រជាជនច្រើនទៀតមកទទួល​ការចាក់វ៉ាក់សាំង ពិសេស​អ្នកដែលមានវ័យចំណាស់។

គិតមកទល់​ថ្ងៃចន្ទ ដើមសប្ដាហ៍នេះ សិង្ហបុរី មានអ្នកឆ្លងសរុប​ដល់ទៅ ជាង​៦ម៉ឺនករណី និងមានអ្នកស្លាប់​៣៦នាក់ ខណៈដែល​កំពុង​សម្រាក​ព្យាបាល​មានត្រឹមតែ​ជាង ​២០០នាក់៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បង់ក្លាដេសផ្អាកការបិទខ្ទប់ប្រទេសសិន ដើម្បីអនុញ្ញាតឲ្យពលរដ្ឋប្រារព្ធបុណ្យសាសនា

ព័ត៌មាន
រដ្ឋាភិបាលបង់ក្លាដេសបានសម្រេចផ្អាក វិធានការបិទខ្ទប់នៅទូទាំងប្រទេសសិន ក្នុងអំឡុងពេលនេះរហូតដល់ថ្ងៃទី២៣ខែកក្កដា ដើម្បីអនុញ្ញាតឲ្យពលរដ្ឋធ្វើដំ…

គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ចាប់ដៃគូ​ជាមួយ​ធនាគារ​ធំៗ​ជាច្រើន ដើម្បី​ផ្តល់​សេវាកម្ចី​គេហដ្ឋាន​ពិសេស​បំផុត

ព័ត៌មាន
ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច បានប្រកាសដំណើរការជាផ្លូវការជាមួយធនាគារអន្តរជាតិធំៗក្នុងស្រុកជាច្រើនក្នុងកិច្ចសហប្រតិបត្តិការលើឥណទានគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ