ទីផ្សារកាហ្វេ

កម្ពុជា មានតម្រូវការកាហ្វេជាង១ម៉ឺនតោនក្នុង១ឆ្នាំ ដែលភាគច្រើនលើសលប់នាំចូលពីបរទេស


ការទទួលទានកាហ្វេនៅកម្ពុជាកំពុងមានការពេញនិយមសមាគមកាហ្វេកម្ពុជាដែលទើបចាប់កំណើតថ្មីបានប្រមាណ៣សប្តាហ៍បានចាប់ដៃគ្នាជាមួយក្រុមហ៊ុនអង្គរហ្រ្គីនដើម្បីធ្វើយ៉ាងណាបង្កើនផលិតភាពដាំដុះដំណាំកាហ្វេនៅកម្ពុជាឱ្យដល់ប្រមាណ៧ពាន់ហិកតាដើម្បីបង្កើនទិន្នផលកាហ្វេសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងឈានទៅដល់ការនាំចេញដ្បិតថា បច្ចុប្បន្នកម្ពុជាមានតម្រូវការប្រើប្រាស់ការហ្វេប្រមាណជាង១ម៉ឺនតោនក្នុង១ឆ្នាំខណៈការផ្គត់ផ្គង់ក្នុងស្រុកមានប្រមាណ១ពាន់តោនតែប៉ុណ្ណោះដែលធ្វើឱ្យប្រើប្រាស់ក្នុងបច្ចុប្បន្នភាគច្រើនលើសលប់ត្រូវបាននាំចូលពីបរទេស។
ទីផ្សារកាហ្វេ
ដោយ

លោក ហ៊ួ ធីនាង ប្រធានគ្រប់គ្រងទូទៅផ្នែកជីថ្នាំកសិកម្ម នៃក្រុមហ៊ុនអង្គរហ្គ្រីន បានគូសបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី៧ ខែកក្កដា កន្លងទៅនេះ ក្រុមហ៊ុនអង្គរហ្គ្រីន បានចុះ MoU ជាមួយសមាគមកាហ្វេកម្ពុជា ក្នុងការសហការលើការគាំទ្របច្ចេកទេស និងផ្គត់ផ្គង់ធាតុចូលសកម្មដល់សមាគម និងកសិករដាំដុះដំណាំកាហ្វេនៅកម្ពុជា ដើម្បីបង្កើនសមត្ថភាពផលិតកាហ្វេរបស់ខ្លួនទាំងលើគុណភាព និងទិន្នផលសម្រាប់បង្កើនការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានទៅដល់ការនាំចេញ។ ម្យ៉ាងទៀតកិច្ចសហការនេះ ក៏ជាផ្នែកមួយក្នុងការជួយបង្កើនគុណតម្លៃម៉ាកយីហោកាហ្វេរបស់កម្ពុជា ឱ្យកាន់តែប្រសើរឡើងផងដែរ ដ្បិតថាដំណាំកាហ្វេនៅកម្ពុជា បច្ចុប្បន្នកំពុងមានសក្តានុពលខ្ពស់។

​ជាមួយគ្នានេះ លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា បានគូសបញ្ជាក់ថា ទីផ្សារកាហ្វេនៅកម្ពុជា បច្ចុប្បន្នកំពុងមានការរីកចម្រើនខ្លាំង ប៉ុន្តែការផ្គត់ផ្គង់កាហ្វេដែលផលិតនៅក្នុងស្រុក គឺមានចំនួនតិចតួចនៅឡើយ ពោលគឺកម្ពុជា មានតម្រូវការប្រើប្រាស់កាហ្វេក្នុងរង្វង់ជាង១ម៉ឺនតោនទៅ២ម៉ឺនតោនក្នុង១ឆ្នាំ ប៉ុន្តែសមត្ថភាពផ្គត់ផ្គង់ក្នុងស្រុកមានត្រឹមប្រមាណជាង១ពាន់តោនប៉ុណ្ណោះ។ បើតាមប្រធានសមាគមរូបនេះ ដើម្បីបង្កើនការផ្គត់ផ្គង់ឱ្យបានគ្រប់តាមតម្រូវការប្រើប្រាស់ ការដាំដុះដំណាំកាហ្វេនៅកម្ពុជា ត្រូវបង្កើនឱ្យដល់ប្រមាណ៧ពាន់ហិកតា ខណៈបច្ចុប្បន្នមានប្រមាណ៨០០ហិកតាប៉ុណ្ណោះ ដូច្នេះតាមរយៈការសហការគ្នាជាមួយក្រុមហ៊ុនអង្គរហ្គ្រីននេះ លោករំពឹងថា កសិករដាំដំណាំកាហ្វេនៅកម្ពុជានឹងទទួលបាននូវបច្ចេកទេសដាំដុះកាន់តែប្រសើរ ជាមួយនឹងធាតុចូលកសិកម្មក្នុងតម្លៃសមរម្យ ដែលជំរុញឱ្យកសិករមានសមត្ថភាពក្នុងការបង្កើនការដាំដុះរបស់ខ្លួនបន្ថែម ដើម្បីជំរុញឱ្យការដាំកាហ្វេនៅកម្ពុជា កាន់តែមានភាពរីកចម្រើន។

​គួរជម្រាបថា សមាគមកាហ្វេកម្ពុជា ទើបបង្កើតឡើងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ ក្នុងគោលដៅ​ដើម្បីចងក្រងសមាជិកដែលជាអ្នកដាំដុះកាហ្វេ អ្នកប្រកបអាជីវកម្មកាហ្វេ អ្នកប្រើប្រាស់កាហ្វេ ម្ចាស់អាជីវកម្មផ្គត់ផ្គង់ម៉ាស៊ីនកាហ្វេគ្រប់ប្រភេទ អ្នកស្រាវជ្រាវ និងអ្នកផ្តល់សេវាកម្មដាំដុះ ដើម្បីជួយជំរុញឱ្យការដាំកាហ្វេនៅប្រទេសកម្ពុជា កាន់តែរីក​ចម្រើន និងមានវត្តមាននៅលើពិភពលោក៕




អត្ថបទបន្ទាប់


ការស្រាវជ្រាវរកឃើញថា រុស្ស៊ី រឹបអូសទ្រព្យសកម្មរបស់បណ្ដាក្រុមហ៊ុនលោកខាងលិច បាន៥០ពាន់លានដុល្លារ អំឡុងសង្គ្រាមនៅអ៊ុយក្រែន

ការស្រាវជ្រាវដែលបានចេញផ្សាយកាលពីថ្ងៃទី៩ ខែកក្កដា បានបង្ហាញថា រដ្ឋាភិបាលរុស្ស៊ី បានរឹបអូសទ្រព្យសកម្មរបស់បណ្ដាក្រុមហ៊ុនលោកខាងលិច បានរហូតដល់…

តើក្រសួងកសិកម្មដាក់ចេញផែនការអ្វីខ្លះ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារជូនកសិករ ដែលកំពុងជួបបញ្ហាស្រូវធ្លាក់ថ្លៃ?

ស្របពេលកសិករធ្វើស្រែមួយចំនួននៅក្នុងខេត្តតាកែវ និងព្រៃវែងជាដើមកំពុងជួបបញ្ហាទីផ្សារ និងស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ