ផែនការសន្តិភាព

ការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន នៅតែមិនទាន់មានពន្លឺ ទោះលោក ត្រាំ ដាក់ចេញផែនការសន្តិភាព


ក្រោយមានការខិតខំជួយសម្របសម្រួលពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ក្រោមយុទ្ធសាស្ត្រគំរាមផង ដាក់សម្ពាធ និងថ្នាក់ថ្នមផងនោះ ក្តីសង្ឃឹមនៃការបញ្ចប់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែមាន ប៉ុន្តែពន្លឺសន្តិភាពរវាងប្រជាជាតិទាំងពីនៅមិនទាន់ច្បាស់នៅឡើយទេ។ រុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តប្រកាន់គោលជំហររឹងមាំជុំវិញការធ្វើសម្បទានឱ្យគ្នាទៅវិញទៅមក ខណៈពេលនេះ រុស្ស៊ី កំពុងកាន់កាប់ទឹកដីអ៊ុយក្រែន លើសពី១៩%។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
ផែនការសន្តិភាព
ដោយ

មានការលេចធ្លាយព័ត៌មានថា រុស្ស៊ី មិនបានធ្វើសម្បទានណាមួយ ដើម្បីបើកផ្លូវឈានទៅរកសន្តិភាពលើសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែរុស្ស៊ី បានប្រកាសច្រានចោលចំពោះព័ត៌មានលេចធ្លាយនេះ។ រុស្ស៊ី បានចាត់ទុកព័ត៌មានលេចធ្លាយនេះថា គ្រាន់តែជាការប៉ុនប៉ង ដើម្បីបំផ្លាញកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពនៅអ៊ុយក្រែន តែប៉ុណ្ណោះ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀ ហ្សេឡិនស្គី បាននិយាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការ និងពិភាក្សាលើចំណុលមិនទាន់ច្បាស់លាស់ជាមួយសហរដ្ឋអាម៉េរិក លើផែនការ ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែលោកនៅតែមិនទទួលស្គាល់ការកាន់កាប់របស់រុស្ស៊ី នៅលើទឹកដីអ៊ុយក្រែន ដែលបញ្ហានេះអាចជាកត្តារាំងស្ទះមួយក្នុងការឈានទៅបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

ចាប់តាំងពីកងកម្លាំងរុស្ស៊ី វាយចូលឈ្លានពានអ៊ុយក្រែន នៅឆ្នាំ២០២២ មកដល់ពេលនេះ កងកម្លាំងរុស្ស៊ី កំពុងគ្រប់គ្រងទឹកដីអ៊ុយក្រែន ប្រមាណជាង១៩%។ បច្ចុប្បន្នកងកម្លាំងរុស្ស៊ី កំពុងពង្រីក និងពង្វាតទឹកដីបន្ថែមទៀតពីកងកម្លាំងអ៊ុយក្រែន។

មកទល់ពេលនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ដែលបានសន្យាជាមួយពលរដ្ឋអាម៉េរិក នៅពេលឃោសនាបោះឆ្នោតថា នឹងនាំសន្តិភាពឱ្យអ៊ុយក្រែននោះ កំពុងដាក់ផែនការសន្តិភាពមួយឱ្យរុស្ស៊ី និងអ៊ុយក្រែន ទទួលយក។ ប៉ុន្តែអ្វីដែលពិភពលោកជាពិសេសអឺរ៉ុប និងអ៊ុយក្រែន កំពុងព្រួយបារម្ភនោះ គឺខ្លាចលោក ត្រាំ ជំរុញឱ្យអ៊ុយក្រែន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដែលមានទំនោរទៅរកទីក្រុងមូស្គូ។ តែសម្រាប់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី វាលឿនពេកហើយដែលត្រូវនិយាយពីបញ្ហានេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet បើកដំណើរការជើងហោះហើរទៅកាន់កោះ Con Dao ដែលនឹងទាក់ទាញ់អ្នកដំណើរពីប្រទេសកម្ពុជាទៅទស្សនាកោះត្បូងពេជ្ររបស់វៀតណាម

ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet នឹងចាប់ផ្តើមសេវាកម្មហោះហើរផ្ទាល់របស់ខ្លួនឡើងវិញទៅកាន់កោះ Con Dao នៅថ្ងៃទី ៣…

លោក ត្រាំ ណែនាំឱ្យនាយករដ្ឋមន្ត្រីជប៉ុនថ្នមសម្ដីពេលនិយាយទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់

ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងជម្លោះការទូតរវាងចិន និងជប៉ុន ដែលកំពុងឡើងកម្តៅ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលកំពុងដុតដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ