តើបារាំងចង់ឱ្យចិនជួបបញ្ចប់សង្គ្រាមរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនដោយរបៀបណា?

តើដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងទៅប្រទេសចិននៅខែមេសា នឹងផ្ដោតលើការពិភាក្សាលើបញ្ហាអ្វីខ្លះ?


ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយនាចុងសប្ដាហ៍មុននេះថា លោកនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងខែមេសាខាងមុខនេះ ហើយបានជំរុញឱ្យរដ្ឋអំណាចទីក្រុងប៉េកាំងដាក់សម្ពាធលើប្រទេសរុស្ស៊ីឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនតាមតែអាចធ្វើទៅបាន ជាមួយនឹងពាក្យគំរាមកុំឱ្យប្រទេសចិនលូកដៃជួយរុស្ស៊ីផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
តើដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងទៅប្រទេសចិននៅខែមេសា នឹងផ្ដោតលើការពិភាក្សាលើបញ្ហាអ្វីខ្លះ?

ថ្កោលទោសរុស្ស៊ីនោះដែរ។ កាលពីថ្ងៃសុក្រ ២៤ កុម្ភៈ ប្រទេសចិនបានបោះពុម្ភឯកសារគោល១២ចំណុចដែលខ្លួនហៅថា «ផែនការសន្តិភាព» ដែលអំពាវនាវឱ្យមានការចរចាសន្តិភាពជាបន្ទាន់ និងដំណោះស្រាយនយោបាយជាក់លាក់ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធ។

យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃសុក្រទី ២៤កុម្ភៈ ក៏បានសម្តែងក្តីសង្ឃឹមថា នឹងជួបសមភាគីចិន គឺលោក Xi Jinping ដោយលោក ហ្សេណេនស្គី ថាវាមានសារៈសំខាន់ណាស់សម្រាប់សន្តិសុខពិភពលោក»។

ទោះបីជាបែបនេះក្តី ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានលើកឡើងនៅថ្ងៃថា លោកក៏នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅដើមខែមេសា ហើយនិងជំរុញពីពេលនេះទៅឱ្យទីក្រុងប៉េកាំងជួយ «ដាក់សម្ពាធ» លើប្រទេសរុស្ស៊ីឱ្យបញ្ចប់សង្រ្គាមរបស់ខ្លួន។ នៅក្រៅកម្មវិធីកសិកម្មក្នុងទីក្រុងប៉ារីស លោក ម៉ាក្រុង បានគូសបញ្ជាក់លើឯកសារគោលសន្តិភាពរបស់ចិនថា៖ «ការដែលចិនចូលរួមក្នុងកិច្ចប្រឹងប្រែងសន្តិភាពគឺជារឿងល្អ» តែលោកសង្កត់ធ្ងន់ថា សន្តិភាពអាចធ្វើទៅបានលុះត្រាតែ «ការឈ្លានពានរបស់រុស្ស៊ីត្រូវបានបញ្ឈប់ ជាមួយនឹងការដកទ័ព ហើយអធិបតេយ្យភាពទឹកដីរបស់អ៊ុយក្រែន និងប្រជាជនត្រូវបានគោរព» នោះទើបជាសន្តិភាពពិតប្រាកដ ដែលពិភពលោកចង់បាន។

មែនទែនទៅ ជម្លោះការទូតរវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ជាមួយនឹងលោកខាងលិចត្រូវបានលាតត្រដាងកាលពីថ្ងៃសៅរ៍ទី២៥កុម្ភៈ ក្រោយពេលដែលកិច្ចប្រជុំ G20 ថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ ដែលឥណ្ឌាធ្វើជាប្រធាន បានបរាជ័យក្នុងការអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីសេដ្ឋកិច្ចពិភពលោក បន្ទាប់ពីប្រទេសចិនបានព្យាយាមកាត់បន្ថយការលើកឡើងអំពីសង្គ្រាមនៅអ៊ុយក្រែន។

ទន្ទឹមគ្នានោះ រុស្ស៊ីដែលជាសមាជិកដែរនោះបាននិយាយថា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ក៏ដូចជាក្រុមប្រទេស G7 បាននិងកំពុង «ធ្វើឱ្យមានអស្ថិរភាព» នៃកិច្ចចរចានៅក្នុងប្រទេសឥណ្ឌា ដោយសារតែការព្យាយាមរួមដៃគ្នាដាក់ទណ្ឌកម្មដោយមិនសមហេតុសមផលរបស់ពួកគេ។

ដោយឡែក ក្នុងជំនួបនោះដែរ ចិន និងឥណ្ឌាជាថ្មីម្តងទៀតបានបញ្ជាក់យ៉ាងច្បាស់ពីការប្រឆាំងរបស់ខ្លួនចំពោះការប្រើប្រាស់ និងការគំរាមកំហែងនៃការដាក់ពង្រាយអាវុធនុយក្លេអ៊ែរក្នុងជម្លោះ បន្ទាប់ពីលោកពូទីនបានគំរាមប្រើប្រាស់អាវុធប្រល័យលោកលើប្រទេសអ៊ុយក្រែន៕




អត្ថបទបន្ទាប់


ស្ទើរមិនគួរអោយជឿ! ឯកត្តកម្មថ្មី នៃកំណត់ត្រាការលក់បានច្រើនបំផុត មិនធ្លាប់មាន របស់អ័រគីដេ ខុនដូ ក្នុងរយៈពេល ៣ ថ្ងៃកន្លងទៅ

ព័ត៌មាន
ត្រឹមរយៈពេល ៣ថ្ងៃសោះ នៃការបើកលក់ជាផ្លូវការអាគារថ្មី tower F របស់ ខុនដូ អ័រគីដេ ទទួលលទ្ធផល លើសពីការរំពឹងទុក ប្រមាណ ៥០ជាង យូនីត ត្រូវ…

ហេតុអ្វីអាមេរិកងាកទៅរកការផ្ដោតទំនាក់ទំនងជាមួយប្រទេសនៅតំបន់អាស៊ីកណ្តាលកាន់តែខ្លាំង?

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិកលោក Antony Blinken កំពុងធ្វើដំណើរទៅកាន់តំបន់អាស៊ីកណ្តាលដោយលោកសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោននឹងមានទម្ង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ