វិស័យបច្ចេកវិទ្យា

បិតាបច្ចេកវិទ្យា AI ព្រមានថា AI នឹងធ្វើឱ្យមនុស្សបាត់បង់ការងារយ៉ាងសម្បើម


បិតាបបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានព្រមានថា AI នឹងធ្វើឱ្យមនុស្សបាត់បង់ការងារយ៉ាងច្រើនសម្បើម ទន្ទឹមនឹងធ្វើឱ្យប្រាក់ចំណេញរបស់ក្រុមហ៊ុនកើនឡើងខ្ពស់ ហើយថា AI ជាប្រព័ន្ធរកលុយរបស់ពួកមូលធននិយម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times។
វិស័យបច្ចេកវិទ្យា
ដោយ

លោក Geoffrey Hinton អ្នកវិទ្យាសាស្ត្រកុំព្យូទ័រទទួលបន្ទុកអភិវឌ្ឍន៍បច្ចេកលវិទ្យា AI នៅក្រុមហ៊ុនយក្ស Google ដែលគេប្រសិទ្ធនាមថា បិតាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងដែលជាម្ចាស់ពានរង្វាន់ណូបែល បានព្រមានព្រមានថា AI នឹងធ្វើឱ្យមនុស្សបាត់បង់ការងារយ៉ាងច្រើនសម្បើម ទន្ទឹមនឹងធ្វើឱ្យប្រាក់ចំណេញរបស់ក្រុមហ៊ុនកើនឡើងខ្ពស់។

បិតា AI រូបនេះ បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យា AI គឺជាប្រព័ន្ធរកលុយរបស់ពួកមូលធនដែលសំដៅលើក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម នៅពេលដែលក្រុមហ៊ុននានាប្រើ AI ជំនួសកម្មករនិយោជិត ដើម្បីកាត់បន្ថយថ្លៃចំណាយប្រតិបត្តិការ។ លោកបានថ្លែងប្រាប់សារព័ត៌មាន Financial Times ថា បច្ចេកវិទ្យា AI នឹងធ្វើឱ្យមនុស្សមួយក្ដាប់តូចកាន់តែមានបាន ហើយធ្វើឱ្យមនុស្សភាគច្រើនកាន់តែក្រីក្រ។

លោកកត់សម្គាល់ថា វិស័យថែទាំសុខភាពអាចទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ដោយសារ AI អាចធ្វើឱ្យវេជ្ជបណ្ឌិតកាន់តែមានប្រសិទ្ធភាពព្យាបាល និងពង្រីកលទ្ធភាពទទួលការព្យាបាល។ ប៉ុន្តែការងារធម្មតាទំនងជាត្រូវបានដណ្ដើមកាន់កាប់ដោយ AI ខណៈដែលតួនាទីដែលត្រូវការជំនាញខ្ពស់មួយចំនួននឹងនៅតែត្រូវការមនុស្ស។

ជាមួយគ្នានេះ លោកក៏បានលើកឡើងពីការព្រួយបារម្ភរបស់លោកអំពីហានិភ័យ AI ផងដែរ ហើយបានព្រមានថា AI អាចត្រូវបានប្រើប្រាស់ក្នុងផ្លួវខុស ដើម្បីបង្កើតអាវុធជីវសាស្ត្រ។ លោកបានរិះគន់ច្បាប់ធូររលុងរបស់សហរដ្ឋអាម៉េរិក ក្នុងការគ្រប់គ្រងបច្ចេកវិទ្យា បើធៀបនឹងច្បាប់គ្រប់គ្រងដ៏តឹងរ៉ឹងរបស់មហាយក្សចិន។

ទោះបីជាមានហានិភ័យបែបនេះក្ដី ក៏លោក Geoffrey Hinton បាននិយាយថា AI មានសក្តានុពលដ៏ធំគឺ វាអាចល្អខ្លាំង ហើយក៏អាចគ្រោះថ្នាក់ខ្លាំងដែរ គ្រាន់តែយើងមិនដឹងប៉ុណ្ណោះ។ ទន្ទឹមនេះ លោកបានសារភាពថាលោកបានប្រើប្រាស់ ChatGPT ជាប្រចាំ ថែមទាំងចែករំលែករឿងរ៉ាវអំពីអតីតមិត្តស្រីរបស់លោកដែលបានយកបញ្ហាលោកប្រើ Chatbot ដើម្បីរិះគន់លោកផងដែរ។

លោកពន្យល់ថា លោកបានចាកចេញពីក្រុមហ៊ុនយក្ស Google នៅឆ្នាំ២០២៣ ដោយមូលហេតុចម្បងនៃការលាឈប់របស់លោកគឺដោយសារវ័យចាស់ និងចង់ចូលនិវត្តន៍ គឺមិនមែនដោយសារតែលោកនិយាយរិះគន់មិនសំចៃមាត់អំពីគ្រោះថ្នាក់នៃ AI នោះទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ធនាគារពិភពលោក បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចវៀតណាម មកនៅត្រឹមរង្វង់៦,៦% នៅឆ្នាំនេះ

បន្ទាប់ពីទទួលបានសម្ទុះកំណើនរឹងមាំនៅឆមាសទី១ ឆ្នាំ២០២៥ កំណើនសេដ្ឋកិច្ចរបស់វៀតណាម ត្រូវបានធនាគារពិភពលោកព្យាករថា នឹងធ្លាក់ចុះមកត្រឹមរង្វង់…

វិស័យទេសចរណ៍អាម៉េរិក ប្រឈមនឹងបាត់បង់ចំណូលប្រមាណ៣០ពាន់លានដុល្លារនៅឆ្នាំនេះ

សហរដ្ឋអាម៉េរិកនឹងខាតបង់ប្រាក់ចំណូលប្រមាណ៣០ពាន់លានដុល្លារនៅក្នុងវិស័យទេសចរណ៍អន្តរជាតិ នៅឆ្នាំនេះ ដោយសារបរិយាកាសនយោបាយ និងប្រាក់ដុល្លារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ