ជាលទ្ធផល បន្ទាប់ពីបានចាប់រង្វាន់ដោយចៃដន្យរួចមក សម្រាប់ខែដំបូងនេះ យើងបានរកឃើញអ្នកមានសំណាងឈ្នះរង្វាន់ទូរស័ព្ទស៊េរីថ្មី iPhone 17 Pro Max មួយគ្រឿង ដំបូងគេបង្អស់ បានទៅលើអាជីវករឈ្មោះ ភ្លុក សុខលីម មកពីខេត្តបន្ទាយមានជ័យ។
គួរបញ្ជាក់ផងដែរថា ប្រម៉ូសិននេះនៅតែបន្តផ្តល់ជូនដល់អាជីវករដែលពុំទាន់បានឈ្នះ ដោយយើងនៅសល់រង្វាន់ iPhone 17 Pro Max ចំនួន ២គ្រឿង បន្ថែមទៀត។
ដូច្នេះ ប្រសិនបើលោកអ្នកចង់មានឈ្មោះក្នុងការចាប់រង្វាន់វគ្គបន្ទាប់ អាចអនុវត្តតាមលក្ខខណ្ឌងាយៗខាងក្រោម៖
-ផ្តល់ជូនសម្រាប់អាជីវករដែលប្រើប្រាស់ អិលអូអិលស៊ី KHQR ក្នុងទទួលការទូទាត់ពីអតិថិជនចាប់ពីថ្ងៃទី 01 ខែមករា រហូតដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ2026
-ទទួលការទូទាត់ពីអតិថិជន សរុបតិចបំផុត 30 នាក់ក្នុងមួយខែ
-ទទួលបានប្រតិបត្តិការ សរុបយ៉ាងតិច 50 ដុល្លារ ឬ 200,000 រៀល ក្នុងមួយខែ
-គ្រប់ប្រតិបត្តិការត្រូវតែមានតម្លៃទាបបំផុត 0.5 ដុល្លារ ឬ 2,000 រៀល
-អាជីវករម្នាក់មានសិទ្ធិឈ្នះរង្វាន់បានតែម្តងប៉ុណ្ណោះ ក្នុងអំឡុងពេលប្រម៉ូសិននេះ
-ការចាប់រង្វាន់នឹងត្រូវធ្វើឡើងដោយចៃដន្យ និងធ្វើការចាប់រៀងរាល់មួយខែម្តង
-អិលអូអិលស៊ី សូមរក្សាសិទ្ធកែប្រែរង្វាន់ និងលក្ខខណ្ឌក្នុងការផ្តល់ជូនដ៏ពិសេសនេះ
ប្រសិនបើលោកអ្នកពុំទាន់ជាអាជីវករដៃគូ អិលអូអិលស៊ី ទេ លោកអ្នកអាចចុះឈ្មោះ និងស្នើសុំ LOLC KHQR ដោយឥតគិតថ្លៃឥឡូវនេះ តាមរយៈការិយាល័យណាមួយរបស់ អិលអូអិលស៊ី (ខេមបូឌា) ទូទាំងប្រទេស ដែលនៅជិតលោកអ្នកបំផុតឬទាក់ទងទៅកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមរយៈទូរស័ព្ទលេខ៖
-023 991 991
-014 991 991
-096 3 991 991
-031 3 991 991៕