ដំឡូងមី

UNDP ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិន​ដើម្បី​ពន្លឿនការអភិវឌ្ឍ​ដំឡូងមី​នៅកម្ពុជា


កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNDP បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Green Leader Holding Group ដែលមានទំហំទឹកប្រាក់សរុប៨០ម៉ឺនដុល្លារអាមេរិក សម្រាប់ពន្លឿនការអភិវឌ្ឍន៍ដំឡូងមីនៅកម្ពុជា។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០១៨ នៅក្រសួងពាណិជ្ជកម្ម។
កសិករ​ដាំ​ដំឡូង​មី​ជួប​បញ្ហា​ធំ​ដោយសារ​តែ​តម្លៃ​ដំឡូងមី​ស្រស់​ចុះ​ថោក​ខ្លាំង។ រូបភាព៖ Facebook
ដោយ

តាមពិតទៅ កិច្ចព្រមព្រៀងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជននេះ ក្រសួងពាណិជ្ជកម្ម បានចូលរួមនៅក្នុងទំហំទឹកប្រាក់១,២លានដុល្លារអាមេរិក ខណៈUNDP ០,៣លានដុល្លារអាមេរិក និងក្រុមហ៊ុនចិន Green Leader ០,៥ លានដុល្លារអាមេរិក។  

គម្រោងដែលមានទឹកប្រាក់សរុប២លានដុល្លារអាមេរិកនេះ មានគោលបំណងសំខាន់៣ គឺបង្កើនផលិតភាពកសិករខ្នាតតូចតាមរយៈការផ្ទេរសមត្ថភាព និងបច្ចេកវិទ្យា បង្កើនសង្វាក់ផ្គត់ផ្គង់ដំឡូងមីដែលមានទំនុកចិត្តតាមរយៈការតភ្ជាប់បណ្តាញទីផ្សារ ពង្រឹងការទទួលបានព័ត៌មានទីផ្សារសម្រាប់កសិករ។  

បន្ថែម​​ពីនេះ កិច្ចព្រមព្រៀងនេះ បានធ្វើឡើងក្នុងការកសាងយុទ្ធសាស្រ្តភាពជាដៃគូ ដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃម្សៅមីនៅក្នុងស្រុកនៅតំបន់ភាគខាងកើតនៃប្រទេសកម្ពុជា។ ការចាប់ផ្តើមនៃគម្រោងនេះ មានបំណងបង្កើតតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចនៅជនបទដោយការកែច្នៃមើមដំឡូងមីស្រស់ចំនួន៤០ម៉ឺនតោនទៅជាម្សៅមី១០ម៉ឺនតោន ដើម្បីផ្គត់ផ្គង់ទីផ្សារសាកលលោក។   

គម្រោងនេះ នឹងចាប់ផ្តើមអនុវត្តន៍រយៈពេល៣ឆ្នាំ៥ខែ ដោយចាប់ផ្តើមនៅខែសីហាឆ្នាំ២០១៨តទៅ។ តាមពិតទៅ កិច្ចព្រមព្រៀងមូលនិធិរួមគ្នា ដែលមានឈ្មោះថា៖ Accelerating Inclusive Cassava Market Development» នៅថ្ងៃនេះ គឺជាការប្តេជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវគោលនយោបាយអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា។

ក្រុមហ៊ុន Green Leader Holding Group កំពុងមានផែនការក្នុងការសាងអ្នកកែច្នៃនៅក្នុងប្រទេសកម្ពុជា ដោយមានគោលដៅនាំចេញម្សៅមីចំនួន១លានតោនក្នុងរយៈពេល៥ឆ្នាំ ដែលគម្រោងនេះ ត្រូវបានចុះអនុស្សរណៈយោគយល់គ្នាជាមួយ UNDP កាលពីខែមេសា ឆ្នាំ២០១៨។ MoU នេះ មានគោលដៅកសាងស្ថិរភាពខ្សែចង្វាក់ផ្គត់ផ្គង់ដែលអាចទុកចិត្តបាន ហើយទំហំនៃដំឡូងមីឆៅ(ដំឡូងមីស្រស់) និងគុណភាពត្រូវបានគ្រប់គ្រង និងប្រើប្រព័ន្ធទទួលបានទៅវិញទៅមក(ដំណាំតាមកិច្ចសន្យា) រវាងក្រុមហ៊ុន នឹងកសិករ។ ដំឡូងមី គឺជាដំណាំសក្តានុពលមួយរបស់កម្ពុជា ដោយសារ វាមានផលិតភាពខ្ពស់ ងាយស្រួលដាំទោះដីមិនសូវមានជីជាតិក៏​ដោយ និងប្រើប្រាស់កម្លាំងពលកម្មតិច ព្រមទាំងអាចផលិតជាចំណីអាហារមនុស្ស និងចំណីសត្វជាដើម៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហូបជ្រូកឬមាន់ស្រែ មិនមែនសុទ្ធតែល្អនោះទេ! ហេតុអ្វី?

ព័ត៌មាន
កន្លងមក ពលរដ្ឋខ្មែរ តែងតែកោតសរសើរសាច់មាន់ឬសាច់ជ្រូក ដែលចិញ្ចឹមជាលក្ខណៈគ្រួសារ ឬគេហៅថា «មាន់ស្រែ ឬជ្រូកធម្មជាតិ»។ ប៉ុន្ដែ សម្រាប់ អ្នកស្រី …

AmruRice នឹង​ទិញ​ស្រូវក្រអូបពីកសិករ​ខេត្ត​កំពង់ធំ កិនជាអង្ករនាំចេញទៅផ្សារអន្តរជាតិ

ព័ត៌មាន
ក្រុមហ៊ុន Amru Rice បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយកសិករ៩សហគមន៍ស្ថិតនៅខេត្តកំពង់ធំ ដើម្បីឲ្យសហគមន៍ផ្គត់ផ្គង់ស្រូវក្រអូប​៨ពាន់តោនដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ