លោក ឧកញ៉ា លឹម ចាំងស្រ៊ុន ប្រធានក្រុមប្រឹក្សាភិបាល មានប្រសាសន៍ថាខុនដូ ឌឹ ផ្លរ៉ា ស្វីត បានខិតខំប្រឹងប្រែងសាងសង់អាគារខុនដូនេះទាំងយប់ ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាបញ្ចប់ការសាងសង់ឲ្យទាន់ពេលវេលាក្នុងការប្រគល់ជូនអតិថិជន ដែលកំពុងទន្ទឹងរង់ចាំទទួលយកខុនដូរបស់ពួកគាត់ ។
លោកឧកញ៉ា បានបន្ថែមទៀតថា ការសម្រេចបានគោលដៅនេះ គឺដោយសារមានការខិតខំប្រឹងប្រែងរួមគ្នា ទាំងក្រុមការងារ និងដៃគូសហការទាំងអស់ ។
ខុនដូ ឌឹ ផ្លរ៉ា ស្វីត ជាខុនដូបែបប្រណីតមួយ ដែលកំពុងស្ថិតក្នុងការសាងសង់ ហើយមានទីតាំងនៅសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ ដែលជាតំបន់ពេញនិយម នឹងអាចគយគន់ទេសភាពក្នុងក្រុងបានគ្រប់តំបន់ ជាមួយខ្យល់អាកាសត្រជាក់ពីលើអាកាស ។
ខុនដូ ឌឹ ផ្លរ៉ា ស្វីត នេះមានកម្ពស់ ៣៨ ជាន់ ដោយមានប្រភេទមួយបន្ទប់ ឬហៅថាស្ទូឌីយ៉ូ និងពីរបន្ទប់ និង មានទំហំចាប់ពី ៣៥ ម៉ែត្រការ៉េ ដល់១៥៨ ម៉ែត្រការ៉េ ហើយ តម្លៃចាប់ពីជាង ៩ ម៉ឺនដុល្លារឡើង ។
អគារ ខុនដូ ឌឹ ផ្លរ៉ា ស្វីត មានទីតាំងផ្សេងៗដូចជា បន្ទប់ជួបជុំលក្ខណៈពាណិជ្ជកម្ម សេវាបន្ទប់ប្រជុំ អាងហែលទឹក ស្កាយបា ស្កាយខ្លឹប និងក្លឹបហាត់ប្រាណជាដើម។
នៅក្នុងឱកាសពិធីបិទបញ្ជប់ការសាងសង់ជាន់ទី៣៨ នេះ ខុនដូរ ឌឹ ផ្លរ៉ា ស្វីត ក៏មានផ្តល់ជូនការប្រូម៉ូសិនពិសេសដូចជា៖ បញ្ចុះតម្លៃ 9% ភ្លាមៗ ការផ្តល់ជូនកញ្ចប់ផ្ទះឆ្លាតវៃហៅថា Smart Home , ការបង់ប្រចាំខែចាប់ពីជាង ១ ពាន់ដុល្លារ តែប៉ុណ្ណោះ ហើយមានផ្តល់ជូនគ្រឿងសង្ហារិមរួចជាស្រេច។
អគារខុនដូ ឌឹ ផ្លរ៉ា ស្វីត បានចាប់ផ្ដើមដំណើរការសាងសង់កាលពីដើមឆ្នាំ ២០២០ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ ២០២៥ ។
ខុនដូ ឌឹផ្លរ៉ា ស្វីត ជាគម្រោងខុនដូដំបូងគេបំផុតរបស់ ក្រុមហ៊ុន ឌឹផ្លរ៉ា ដែលជាក្រុមហ៊ុនអចលនវត្ថុដ៏ល្បីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានផ្គត់ផ្គង់លំនៅដ្ឋានទំនើប ទាន់សម័យ ប្រកបដោយគុណភាព និងមុនគេបង្អស់នៅតាមដងផ្លូវជាតិលេខ ៦ អា។
សម្រាប់ព័ត៌មានបន្ថែម និងលក្ខខណ្ឌបង់ប្រាក់នានាអាចចូលទៅកាន់៖
-លេខទូរសព្ទ៖ ០៩២ ៨៨៨ ០០០ និង ០៩៦ ៨៨៨ ០០០០
-ហ្វេសបុកផេក (Facebook ផ្លូវការ): The Flora Suites
-អ៉ីនស្តាក្រាម (Instagram): theflorasuites
-តេលេក្រាម (Telegram): The Flora Suites
-យូធូប (Youtube): The Flora Suites