រដ្ឋាភិបាលបារាំង

រដ្ឋាភិបាលបារាំងកំពុងរងការធ្វើបាតុកម្មយ៉ាងធ្ងន់ធ្ងរ ហើយវាកំពុងដាក់សម្ពាធលើនាយករដ្ឋមន្ត្រីថ្មី


ក្រោមសម្ពាធឱនភាពថវិកាជាតិ ដែលបានកើនឡើងលើស៥,៨% បើធៀបនឹងអត្រាផលិតផលក្នុងស្រុកនៅឆ្នាំ២០២៤ បានជំរុញឱ្យនាយករដ្ឋមន្រ្តីបារាំងលោក ហ្វ្រង់ស័រ បេរូ (Francois Bayrou) បានលាលែងពីតំណែង ដោយលោក សេបាទ្យេន ឡឺកននូ (Sébastien Lecornu) បានចូលកាន់តំណែងជំនួស។ ប៉ុន្តែនាយករដ្ឋមន្ត្រីថ្មីរូបនេះទំនងជាគ្មានពេលជប់លៀង ដើម្បីអបអរមុខតំណែងថ្មីនោះទេ ដោយសារត្រូវដោះស្រាយបញ្ហាមហាបាតុកម្ម ដែលកំពុងផ្ទុះខ្លាំងស្ទើរពាសពេញប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
រដ្ឋាភិបាលបារាំង
ដោយ

លោក សេបាទ្យេន ឡឺកននូ ដែលទើបត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសបារាំងជំនួសលោក ហ្វ្រង់ស័រ បេរូ ដែលត្រូវបានបណ្តេញចេញពីតំណែងដ៏មិននឹកស្មានដល់កាលពីដើមសប្តាហ៍ កំពុងប្រឈមនឹងបញ្ហាការធ្វើបាតុកម្មស្ទើរពាសពេញប្រទេសរបស់ក្រុមបាតុករ។ នៅពេលនេះបាតុករបារាំង កំពុងតវ៉ានៅតាមអគារសាធារណៈ និងកន្លែងបម្រើសេវាកម្មនានាដោយរាប់ទាំងសេវាកម្មដឹកជញ្ជូន។ ស្ថិតក្នុងស្ថានភាពនេះរដ្ឋាភិបាលបារាំងបានដាក់ពង្រាយកម្លាំងសន្តិសុខដល់ទៅ៨ម៉ឺននាក់ ស្របពេលដែលក្រុមបាតុករប្រមាណ២០០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុងប៉ារីស ក្រោយរដ្ឋាភិបាលបរាជ័យក្នុងការទទួលបានការគាំទ្រលើសំណើសុំកាត់បន្ថយការចំណាយ និងការដំឡើងពន្ធពីសភា។

លោកនាយករដ្ឋមន្រ្តីថ្មីរបស់បារាំង ដែលជាមិត្តរបស់ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង និងជារដ្ឋមន្ត្រីការពារជាតិបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៥របស់បារាំងក្នុងរយៈពេលមិនដល់២ឆ្នាំនោះទេ។ អ្នកវិភាគបានលើកឡើងថា ការដោះស្រាយបញ្ហាឱនភាពថវិកាជាតិដែលជាងទំហំផលិតផលក្នុងស្រុកសរុបរហូតដល់៥,៨% និងបញ្ហាបំណុលឡើងដល់កម្រិត១១៣% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២៤ ដែលលើសកម្រិតស្តង់ដាកំណត់របស់សហភាពអឺរ៉ុបនោះ វាជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់នាយករដ្ឋមន្ត្រីថ្មីរបស់បារាំង។

លើសពីនេះអ្វដែលធ្វើឱ្យនាយករដ្ឋមន្ត្រីនេះកាន់តែឈឺក្បាលទៀតនោះ គឺការដោះស្រាយទប់ទល់នឹងការប្រឆាំងនឹងផែនការកាត់បន្ថយការចំណាយ និងកំណែទម្រង់ផ្សេងៗ ដូចជាការបង្កើនអាយុចូលនិវត្តន៍ និងកំណែទម្រង់ប្រព័ន្ធសោធននិវត្តន៍ ដែលអ្នកសេដ្ឋវិទូយល់ឃើញថា វាសុទ្ធតែចាំបាច់ត្រូវតែធ្វើ ដើម្បីរក្សាតុល្យភាពថវិកា៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


និយ័តករបរធនបាលកិច្ច និងសាកលវិទ្យាល័យ Yonsei នៃសាធារណរដ្ឋកូរ៉េ បានសហការរៀបចំសិក្ខាសាលា ស្ដីពី “ហិរញ្ញប្បទានបង្កើតថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”

នារសៀលថ្ងៃពុធទី១០ ខែកញ្ញា ឆ្នាំ២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យ Yonsei University នៃសាធារណរដ្ឋកូរ៉េ បានសហការរៀបច…

លោក អេឡន ម៉ាស់ រអិលធ្លាក់ចេញពីតំណែងជាអ្នកមានបំផុតនៅលើពិភពលោកអស់៣ម៉ោង

តំណែងកំពូលមហាសេដ្ឋីមានបំផុតរបស់លោក អេឡុន ម៉ាស់ ម្ចាស់ក្រុមហ៊ុន Tesla បានរអិលធ្លាក់ចេញ ដែលជំនួសដោយលោក ឡារី អេលីសុន (Larry Ellison…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ