វិស័យអចលនទ្រព្យ

តើមកទល់ពេលនេះទីផ្សារផ្ទះល្វែងនៅកម្ពុជា មានស្ថានភាពប្រែប្រួលយ៉ាងណាដែរ?


ផ្ទះល្វែងជាប្រភេទលំនៅឋាន ដែលមានការពេញនិយម និងទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែបន្ទាប់ពីកម្ពុជា ទទួលរងនូវវិបត្តិជំងឺកូវីដ-១៩ មក ចរន្តទិញ-លក់លំនៅឋានហាក់មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ហើយការអភិវឌ្ឍគម្រោងថ្មីៗ ក៏ពុំសូវមានភាពផុសផុលដូចមុនផងដែរ។ តើទីផ្សារផ្ទះល្វែងនៅកម្ពុជានៅ៩ខែកន្លងមកនេះ មានស្ថានភាពប្រែប្រួលយ៉ាងណាដែរ ហើយផ្ទះល្វែងប្រភេទណានៅតែទទួលបានការគាំទ្រពីអតិថិជននាពេលបច្ចុប្បន្ននេះ?
វិស័យអចលនទ្រព្យ
ដោយ

លោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ចរន្តទិញ-លក់លំនៅឋានប្រភេទផ្ទះល្វែងនៅរាជធានីភ្នំពេញ នាដើមឆ្នាំ២០២៥ នេះ ហាក់បង្ហាញសញ្ញាវិជ្ជមានជាបន្តបន្ទាប់ បើធៀបនឹងឆ្នាំមុន ជាពិសេសផ្ទះល្វែងបែបអាជីវកម្ម និងផ្ទះល្វែងដែលសាងសង់រួចនៅក្នុងទីតាំងមានសក្តានុពល ដ្បិតថា តម្រូវការបើកអាជីវកម្មឡើងវិញមានកំណើនខ្ពស់នាពេលបច្ចុប្បន្ននេះ។ អ្នកជំនាញរូបនេះជឿជាក់ថា ទីផ្សារអចលនទ្រព្យកម្ពុជា ជាពិសេសទីផ្សារផ្ទះល្វែងនឹងមានភាពល្អប្រសើរបន្ថែមទៀតនៅឆ្នាំខាងមុខ ដ្បិតថា ទោះបីជាបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពប្រាកដប្រជា តែសេដ្ឋកិច្ចកម្ពុជា នៅតែរក្សាបានកំណើន ដែលអាចធ្វើឱ្យពលរដ្ឋនៅតែមានលទ្ធភាពទិញអចលទព្យសម្រាប់រស់នៅ និងធ្វើអាជីវកម្ម។

​ជាមួយគ្នានេះ លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត កត់សម្គាល់ឃើញថា ចរន្តទិញលក់ផ្ទះល្វែងនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មិនមានការប្រែប្រួលខ្លាំងនោះទេ បើធៀបនឹងឆ្នាំមុន ដោយក្នុងនោះផ្ទះល្វែងសម្រាប់ធ្វើអាជីវកម្ម ដែលមានតម្លៃចាប់ពី២០ម៉ឺនដុល្លារទៅ៤០ម៉ឺនដុល្លារ ហាក់មានសម្ទុះយឺតនៅឡើយ។ ដោយឡែកផ្ទះល្វែងសម្រាប់ស្នាក់នៅហាក់មានចរន្តទិញលក់ធម្មតា ខណៈចរន្តនៃការផ្គត់ផ្គង់ផ្ទះល្វែងប្រភេទនេះមានការកើនឡើងបន្តិច។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ផ្ទះល្វែងសម្រាប់ស្នាក់នៅ ដែលមានតម្លៃចន្លោះពី៥-១០ម៉ឺនដុល្លារ និងមានចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ នៅតែមានតម្រូវការទីផ្សារខ្ពស់ពីពលរដ្ឋដែលមានប្រាក់ចំណូលសមរម្យ។

​របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២៥ វិស័យអចលនទ្រព្យកម្ពុជា បន្តមានកំណើនទាប០,៨% ដោយសារការធ្លាក់ចុះនៃថ្លៃ និងទំហំឥណទានសម្រាប់លំនៅឋាន ស្របពេលដែលការវិនិយោគផ្ទាល់បរទេសក្នុងវិស័យនេះធ្លាក់ចុះ។ សន្ទស្សន៍ថ្លៃលំនៅឋានរួមថយចុះជាមធ្យមចំនួន៣,៦% ដែលក្នុងនោះនៅរាជធានីភ្នំពេញ ថយចុះ៣,៦% និងនៅតាមបណ្តាខេត្ត បានថយ ៧,១%៕




អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឬទ្ធី ចាត់ទុកការធ្វើពហិការមិនប្រើប្រាស់ផលិតថៃ ជាការផ្តល់ឱកាសដល់ផលិតករក្នុងស្រុក

សម្ទុះគាំទ្រផលិតផលក្នុងស្រុកពីសំណាក់ប្រជាពលរដ្ឋខ្មែរមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ ក្រោយពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការឈប់ប្រើ…

លោក ត្រាំ ចាត់ទុកសត្រូវខាងក្នុងពិបាកកម្ចាត់ជាងសត្រូវខាងក្រៅ និងស្នើឱ្យប្រើទីក្រុងមួយចំនួនធ្វើជាកន្លែងបង្វឹកកងកម្លាំង

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យប្រើប្រាស់ទីក្រុងមួយចំនួននៅសហរដ្ឋអាម៉េរិក ធ្វើជាកន្លែងហ្វឹកហាត់សម្រាប់កងកម្លាំងប្រដាប់អាវុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ