សេដ្ឋកិច្ច​ចិន ឆ្នាំ​២០២១

មេដឹកនាំ​ចិន​អះអាង​ថា សេដ្ឋកិច្ច​មហាយក្ស​ចិន​នឹង​កើន ៦% នៅ​ឆ្នាំ​២០២១


លោក លី ខឹឈាង នាយករដ្ឋមន្ត្រីចិន បាន​ប្រកាស​ថ្មីៗ​នេះ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២​ក្នុង​លោក មាន​គោលដៅ​សម្រេច​កំណើន​ឲ្យ​បាន​ដល់ ៦% នៅឆ្នាំ២០២១នេះ ។
លោក Li Keqiang នាយករដ្ឋមន្ត្រីចិន ។ រូបភាព Xinhua
ដោយ

មេដឹកនាំ​ចិន​ដ៏​មាន​ឥទ្ធិពល​រូប​នេះ ក៏បាន​លើក​ឡើង​ពី​ផែនការ​ធ្វើ​ឲ្យ​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​នៅក្នុង​ទីក្រុង​ឲ្យ​មាន​នៅ​ទាប​បំផុត និង​គ្រោង​បង្កើត​ការងារ​ថ្មីៗ​ក្នុង​ទីក្រុង​ឲ្យ​បាន​ច្រើន​ជាង ១១លាន​នាក់ ស្មើ​នឹង​ឆ្នាំ២០១៩ ពោល​គឺ​មាន​ការកើនឡើង ៩​លាន​នាក់ បើ​ធៀប​នឹង​ឆ្នាំ២០២០។ នេះ​បើ​តាម​ការរាយការណ៍​ដោយ​សារព័ត៌មាន CNBC ។

លោក លី ខឹឈាង បាន​បញ្ជាក់​ទៀត​ថា ប្រទេស​ចិន​ក៏នឹង​មាន​គោល​បំណង​ក្នុង​ការពង្រីក​ឲ្យ​បាន​៣% នៃសន្ទស្សន៍ទំនិញប្រើប្រាស់ ដើម្បីគ្រប់គ្រងអតិផរណាក្នុងប្រទេស ។

ប្រទេសចិន ត្រូវបានរាយការណ៍ថា មានកំណើនសេដ្ឋកិច្ច២,៣% នៅឆ្នាំ២០២០ និងជាប្រទេសមានសេដ្ឋកិច្ចធំ តែមួយគត់ដែលបានរក្សាបានកំណើនសេដ្ឋកិច្ចវិជ្ជមាននៅចំពេលនៃមានវិបត្តិកូវីដ-១៩ កើតឡើងនៅទូទាំងពិភពលោក។ យ៉ាងណាក៏ដោយ តួលេខសេដ្ឋកិច្ចផ្លូវការរបស់ប្រទេសនេះ ជារឿយៗក៏តែងតែត្រូវបានគេចោទសួរអំពីភាពត្រឹមត្រូវនៃការធ្វើរបាយការណ៍ផងដែរ។

ថ្មីៗនេះដែរ បើតាមអ្នកជំនាញធនាគារកណ្ដាលរបស់ចិន ក៏ធ្លាប់លើកឡើងដែរថា នៅឆ្នាំ២០២១សេដ្ឋកិច្ចចិនអាចនឹងស្ទុះងើបឡើងដល់ទៅ ៨ ទៅ៩ភាគយ ខណៈដែលស្ថាប័នរូបិយវត្ថុអន្តរជាតិក៏ធ្លាប់បានព្យាករពីកំណើនសេដ្ឋកិច្ចចិននៅឆ្នាំនេះដែរថា នឹងកើនឡើងជាង៨%។

តាមការព្យាករណ៍ របស់ស្ថាប័នអន្តរជាតិធំៗមួយចំនួន ក៏ធ្លាប់បានឲ្យដឹងដែរថា នៅប្រមាណ៧ ទៅ៨ឆ្នាំខាងមុខនេះប៉ុណ្ណោះ ប្រទេសចិនអាចនឹងវ៉ាដាច់អាមេរិកក្លាយទៅជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១ក្នុងលោក។ ការសម្រេចបានគោលដៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ក៏ដោយសារតែសេដ្ឋកិច្ចអាមេរិក ក៏ដូចជាប្រទេសលោកខាងលិចកំពុងប្រឈមកាន់តែខ្លាំងនឹងវិបត្តិនៃជំងឺកូវីដ-១៩ ជាក់ស្ដែងនៅឆ្នាំ២០២០ ប្រទេសទាំងនោះភាគច្រើនបំផុតសុទ្ធតែមានកំណើនសេដ្ឋកិច្ចដក តែចិនវិញបែរជាមានកំណើនសេដ្ឋកិច្ចវិជ្ជមានកើនជាង២% ហើយរំពឹងថានឹងកើនកាន់តែខ្លាំងថែមទៀតនៅឆ្នាំបន្តបន្ទាប់នេះ៕




អត្ថបទបន្ទាប់


អូស្ត្រាលី​កំពុង​ជិត​អស់​គោ​ផ្គត់ផ្គង់​ទីផ្សារ​ពិភព​លោក​ហើយ?

ព័ត៌មាន
វាជា​ដំណឹង​មួយ​ស្រងាក​ចិត្ត​បន្ដិច​​ដែរ​សម្រាប់​អ្នក​ចូលចិត្ត​ទទួលទាន​សាច់​គោ​អូស្ត្រាលី ដ្បិត​ថា​បច្ចុប្បន្ន​ ប្រទេសអូស្ត្រាលី​នេះ​កំពុង​ប្…

បំណុលរដ្ឋាភិបាលអាមេរិក នឹងហក់ឡើងដល់១០២% នៃ GDP នៅឆ្នាំ២០២១ ហើយបន្ដកើនទ្វេដងនៅ ៣ទសវត្សរ៍ក្រោយ

ព័ត៌មាន
បំណុលរដ្ឋាភិបាលអាមេរិក ត្រូវបានការិយាល័យថវិកាសភាអាមេរិកបានធ្វើការព្យាករថា នឹងកើនដល់១០២% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២១នេះ ហើយអាច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ