ករណីឆបោករបស់ក្រុមហ៊ុន The iCon ទទួលបានពាក្យបណ្តឹងជិត៧ពាន់

ករណីឆ.បោករបស់ក្រុមហ៊ុន The iCon រងបណ្តឹងជិត៧ពាន់ច្បាប់ពីជនរងគ្រោះ


នគរបាលថៃ ទទួលពាក្យបណ្តឹងជិត៧ពាន់ច្បាប់ ដែលប្ដឹងក្រុមហ៊ុន The iCon Group ពីបទឆបោកត្រឹមរយៈពេល១០ថ្ងៃកន្លងមកនេះ ដោយធ្វើឱ្យក្រុមហ៊ុននេះមានការខាតបង់ប្រាក់សរុបជាង៦៨លានដុល្លារអាម៉េរិក។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ករណីឆបោក
ដោយ

អគ្គស្នងការនគរបាលជាតិរបស់ថៃ លោកឧត្ដមសេនីយ៍ គីរ៉ាត ផានផេត (Kitrat Phanphet) បានអះអាងថា ត្រឹមរយៈពេល១០ថ្ងៃប៉ុណ្ណោះ មានពាក្យបណ្ដឹងរហូតដល់ជិត៧ពាន់ច្បាប់ត្រូវបានដាក់នៅមជ្ឈមណ្ឌលបណ្តឹងរបស់ការិយាល័យស៊ើបអង្កេតកណ្តាល (CIB) និងនៅស្ថានីយ៍នគរបាលទូទាំងប្រទេស។ ពាក្យបណ្តឹង ដែលបានដាក់ប្តឹងក្រុមហ៊ុន The iCon Group ពីបទឆបោកនេះ បានទាមទារឱ្យក្រុមហ៊ុននេះសងសំណងរហូតដល់ជាង៦៨លានដុល្លារ។

បើតាមការអះអាងរបស់លោក គីរ៉ាត បច្ចុប្បន្នក្រុមអ្នកស៊ើបអង្កេតកំពុងពិនិត្យមើលកំណត់ត្រាហិរញ្ញវត្ថុ និងដំណើរសាច់ប្រាក់របស់ក្រុមហ៊ុនអាជីវកម្មអនឡាញមួយនេះ។ កាលពីថ្ងៃអង្គារ សប្តាហ៍នេះ នគរបាលបានចុះឆេកឆេរទីតាំងចំនួន១១កន្លែង ពាក់ព័ន្ធនឹងភ្នាក់ងារក្រុមហ៊ុនចំនួន១៨នាក់ ដែលត្រូវបានគេចោទប្រកាន់ពីឆបោកជាសាធារណៈ ដើម្បីរកភស្តុតាងដាក់បន្ទុកថែមទៀត។

សូមរំលឹកថា កាលពីថ្ងៃសប្តាហ៍មុន លោក វ៉ារ៉ាថាផន បូសផូល វ៉ារ៉ាតយ៉ាវ៉ូរ៉ាគុល (Warathaphon “Boss Paul” Waratyaworrakul) ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន The iCon Group និងជនសង្ស័យ១៧នាក់ទៀតរួមទាំងតារាល្បីៗផងដែរនោះ ត្រូវបានចាប់ខ្លួនបញ្ជូនទៅមន្ទីរឃុំខ្លួនក្រោមការចោទប្រកាន់ពីបទឆបោកជាសាធារណៈ និងដាក់ព័ត៌មានមិនពិតទៅក្នុងប្រព័ន្ធកុំព្យូទ័រ។ មកទល់ពេលនេះ មន្ត្រីអាជ្ញាធរបានរឹបអូសទ្រព្យសម្បត្តិមួយចំនួនពីជនសង្ស័យសំខាន់ៗចំនួន១៨នាក់ ហើយទ្រព្យសម្បត្តិទាំងនេះ រួមមានរថយន្តស៊េរីទំនើប និងវត្ថុមានតម្លៃផ្សេងទៀតសរុបជាទឹកប្រាកជិត១២លានដុល្លារ។

ក្រុមហ៊ុន The iCon Group គឺជាក្រុមហ៊ុនអាជីវកម្មអនឡាញដ៏លេចធ្លោមួយ ដែលផ្សព្វផ្សាយលក់ផលិតផលតាមរយៈតំណាងចែកចាយ និងភ្នាក់ងាររបស់ពួកគេ ហើយក្រុមហ៊ុននេះ ត្រូវបានចោទប្រកាន់ពីបទរៀបគម្រោងឆបោកតៗគ្នា ឬហៅថា គម្រោងឆបោកទម្រង់សាជី៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


លោក ម៉ាស ដែលគាំទ្រលោក ត្រាំ និងលោក ប៊ីល ហ្កេត គាំទ្រលោកស្រី ហារីស កំពុងប្រជែងគ្នាផ្ដល់ថវិការាប់លានដុល្លារ ដើម្បីគាំទ្រយុទ្ធនាឃោសនាបោះឆ្នោត

មហាសេដ្ឋីបច្ចេកវិទ្យាពីររូប គឺលោក ប៊ីល ហ្កេត និងលោក អេឡិន ម៉ាស បានប្រជែងគ្នាផ្ដល់ប្រាក់ឧបត្ថម្ភគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតរបស់បេក្ខជនប្រធ…

អារ៉ាប៊ីសាអូឌីត ចាប់ផ្ដើមសាងសង់អគារធំជាងគេបំផុតនៅលើពិភពលោក ដែលមានកម្ពស់រហូតដល់៤០០ម៉ែត្រ

ប្រទេសអារ៉ាប៊ីសាអូឌីត បានចាប់ផ្ដើមសាងសង់អគារខ្ពស់កប់ពពក មូកាប (Mukaab) ហើយវានឹងក្លាយជាអគារធំជាងគេនៅលើពិភពលោកនៅពេលវាសាងសង់វារួចរា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ