រដ្ឋាភិបាលជប៉ុន

រដ្ឋាភិបាលជប៉ុន ជួយរ៉ាប់រងការចំណាយលើថ្លៃសិក្សារបស់សិស្សមិនថា ពួកគេរៀននៅសាលាឯកជន


ក្នុងគោលបំណងកាត់បន្ថយការចំណាយរបស់ពលរដ្ឋលើថ្លៃសិក្សារបស់កូន ដែលជាបញ្ហាចម្បងមួយធ្វើឱ្យអត្រាកំណើតមានការធ្លាក់ចុះ រដ្ឋាភិបាលជប៉ុន បានសម្រេចចាក់បញ្ចូលមូលនិធិរហូតដល់ទៅ៤ពាន់លានដុល្លារក្នុងវិស័យអប់រំក្នុងរយៈពេលមួយឆ្នាំ។ តាមរយៈគម្រោងនេះ ដែលជប៉ុន បានចាប់ផ្តើមអនុវត្តតាំងពីខែមេសា ឆ្នាំនេះ រដ្ឋាភិបាលជប៉ុននឹងជួយបង់ថ្លៃសាលាជំនួសឪពុកម្តាយ សិស្សមិនថា ពួកគេរៀននៅសាលាឯកជននោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
រដ្ឋាភិបាលជប៉ុន
ដោយ

ដើម្បីស្តារប្រជាប្រិយភាព ក៏ដូចជាលើកកម្ពស់បញ្ហាប្រជាសាស្រ្ត ដែលជាបញ្ហាដ៏រសើបមួយនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលជប៉ុន ដែលដឹកនាំដោយគណបក្សសំឡេងភាគតិចនៅក្នុងសភា បានសម្រេចចាក់បញ្ចូលកញ្ចប់ថវិការហូតដល់៤ពាន់លានដុល្លារ ចូលទៅក្នុងវិស័យអប់រំ ជាពិសេសចាប់ពីកម្រិតវិទ្យាល័យឡើងទៅ។ តាមរយៈគម្រោងនេះ ពលរដ្ឋជប៉ុន ទាំងអស់ លែងបារម្ភលើថ្លៃចំណាយលើការបង់ថ្លៃសាលារៀនកូន ទោះបីពួកគេកំពុងរៀនក្នុងកម្រិតវិទ្យាល័យនៅសាលាឯកជនក៏ដោយ។

រដ្ឋាភិបាលជប៉ុន បានអះអាងថា កម្មវិធីសិក្សាទាំងនៅសាលាឯកជន និងរដ្ឋ គឺតែមួយ ហើយរដ្ឋនឹងធានារ៉ាប់រងលើថ្លៃចំណាយនៅក្នុងការសិក្សាទាំងអស់របស់យុវសិស្សនានា ដោយមិនខ្វល់ខ្វាយនៅលើថ្លៃបង់សាលាឡើយ។ កំណែទម្រង់ប្រព័ន្ធអប់រំត្រូវបានអនុម័ត ដោយគណបក្សសេរីប្រជាធិបតេយ្យ របស់លោកនាយករដ្ឋមន្ត្រី ស៊ីជីរូ អ៊ីស៊ីបា (Shigeru Ishiba) ដើម្បីផ្តួល គណបក្សប្រឆាំង ហើយវាក៏ស្របគ្នានឹងការត្អូញត្អែរបស់ប្រជាជនជប៉ុន ទាក់ទងនឹងការចំណាយលើការសិក្សារបស់កូនៗរបស់ពួកគេ។

អ្នកវិភាគបានលើកឡើងថា ដោយសារតែថ្លៃសិក្សាខ្ពស់ ហើយជាបន្ទុកដ៏ធ្ងន់ធ្ងររបស់ឪពុកម្តាយបានធ្វើឲ្យពលរដ្ឋជប៉ុន ជាច្រើនមិនចង់មានកូន និងមិនចង់មានគ្រួសារ ព្រោះពួកគេមានក្តីបារម្ភលើបញ្ហាចំណាយរបស់កូនៗ។ បញ្ហានេះហើយទើបធ្វើឲ្យចំនួនកុមារ ដែលបានចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យបានធ្លាក់ចុះឈានដល់កម្រិតទាបបំផុត ហើយចំនួនសិស្សនៅវិទ្យាល័យក៏មានការធ្លាក់ចុះដូចគ្នាដែរ។ យោងតាមស្ថិតិ អត្រាចុះឈ្មោះចូលរៀនរបស់យុវសិស្សជប៉ុន នៅវិទ្យាល័យបានធ្លាក់ចុះរហូតដល់ទៅ៧សែននាក់ ឬ២០% បើធៀបនឹង២០ឆ្នាំមុន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កសិករដាំសាវម៉ាវ នៅខេត្តកំពង់ចាម កំពុងត្រូវប៉ាន់ ក្រោយសាវម៉ាវ អាចលក់ក្នុងតម្លៃខ្ពស់គួរសម

កសិករដាំដំណាំផ្លែសាវម៉ាវ នៅក្នុងខេត្តកំពង់ចាម កំពុងរីករាយជាមួយការប្រមូលផលដោយសារឆ្នាំនេះ មានទីផ្សារល្អ និងលក់បានតម្លៃខ្ពស់គួរសម ពិសេសប…

តើរដ្ឋាភិបាល គួររឹតបន្តឹងការពិនិត្យរកសារធាតុគីមីលើការនាំចូលបន្លែ ផ្លែឈើ ពីប្រទេសជិតខាងដូចកំពុងអនុវត្តលើផ្លែទុរេន ដែរ ឬទេ?

ការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់ពីប្រទេសជិតខាង ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន ដ្បិតពួកគេមានការបារម្ភពីផលប៉ះព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ