ការនាំចូលទំនិញពីចិន

តើវាអាចជាសញ្ញាហានិភ័យសម្រាប់កម្ពុជាឬយ៉ាងណា ក្រោយការនាំចូលទំនិញពីចិនមានទំហំជាងពាក់កណ្តាលនៃការនាំចូលសរុប?


មហាយក្សចិនជាដៃគូដោះដូរពាណិជ្ជកម្ម និងជាប្រភពនាំចូលទំនិញធំបំផុតរបស់កម្ពុជា ដោយនៅមួយពេញឆ្នាំ២០២៥ ការនាំចូលទំនិញពីចិនមកកាន់កម្ពុជាមានទំហំរហូតដល់ជាង១៨ពាន់លានដុល្លារមានការកើនឡើងជាង៣៤% បើធៀបនឹងឆ្នាំ២០២៤។ តួលេខនៃការនាំចូលទំនិញពីចិននេះមានទំហំធំរហូតដល់ជាងពាក់កណ្តាលនៃទំហំនាំចូលសរុបរបស់កម្ពុជា។ បើតាមការអះអាងរបស់អ្នកជំនួញ និងអ្នកជំនាញ ទំនិញនាំចូលពីចិនភាគច្រើនលើសលប់វាវត្ថុធាតុដើមបម្រើឱ្យខ្សែច្រវាក់ផលិតកម្មស្រុកសម្រាប់ការនាំចេញ។
ការនាំចូលទំនិញពីចិន
ដោយ

មហាយក្សចិនជាដៃគូដោះដូរពាណិជ្ជកម្ម និងជាប្រភពនាំចូលទំនិញធំបំផុតរបស់កម្ពុជា ដោយនៅមួយពេញឆ្នាំ២០២៥ ការនាំចូលទំនិញពីចិនមកកាន់កម្ពុជាមានទំហំរហូតដល់ជាង១៨ពាន់លានដុល្លារមានការកើនឡើងជាង៣៤% បើធៀបនឹងឆ្នាំ២០២៤។ តួលេខនៃការនាំចូលទំនិញពីចិននេះមានទំហំធំរហូតដល់ជាងពាក់កណ្តាលនៃទំហំនាំចូលសរុបរបស់កម្ពុជា។ បើតាមការអះអាងរបស់អ្នកជំនួញ និងអ្នកជំនាញ ទំនិញនាំចូលពីចិនភាគច្រើនលើសលប់វាវត្ថុធាតុដើមបម្រើឱ្យខ្សែច្រវាក់ផលិតកម្មស្រុកសម្រាប់ការនាំចេញ។ តើវាអាចជាសញ្ញាហានិភ័យសម្រាប់កម្ពុជាឬយ៉ាងណា ក្រោយការនាំចូលទំនិញពីចិនមានទំហំជាងពាក់កណ្តាលនៃការនាំចូលសរុប?

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជាយល់ឃើញថា តុល្យភាពនៃការនាំចេញ និងនាំចូលតែងតែមានភាពលម្អៀងដោយអាស្រ័យទៅតានស្ថានភាពជាក់ស្ដែងនៃផលិតកម្ម និងតម្រូវការទីផ្សារ។ អ្នកជំនួញរូបនេះបានសង្កត់ធ្ងន់ថា ការនាំចូលទំនិញពីចិនមានទំហំធំនាពេលកន្លងមកភាគច្រើនជាវត្ថុធាតុដើមសម្រាប់បម្រើឱ្យការផលិត និងកែច្នៃក្នុងគោលបំណងបម្រើឱ្យការនាំចេញ។ ដូច្នេះអ្នកជំនាញរូបនេះមើលមិនឃើញពីហានិភ័យ ដែលបង្កឡើងដោយសារការកើនឡើងទំនិញនាំចូលពីចិននោះទេ។

ស្រដៀងគ្នានេះលោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចបានកត់សម្គាល់ផងដែរថា ការនាំចូលទំនិញពីចិនក្នុងទំហំទឹកប្រាក់ជាង១៨ពាន់លានដុល្លារកាលពីឆ្នាំ២០២៥ វាបានបង្ហាញពីតម្រូវការវត្ថុធាតុដើមរបស់កម្ពុជា សម្រាប់បម្រើដល់វិស័យវាយនភណ្ឌ និងឧស្សាហកម្មក្នុងគោលដៅផលិតសម្រាប់នាំចេញ។ សម្រាប់អ្នកជំនាញរូបនេះ ក្នុងស្ថានភាពបច្ចុប្បន្នវាមិនទាន់ជាសញ្ញាគួរឱ្យព្រួយបារម្ភនោះទេ ប៉ុន្តែវាអាចមានហានិភ័យប្រសិនបើមានការរំខានណាមួយដល់ខ្សែច្រវាក់ដឹកជញ្ជូនទំនិញពីចិនមកកម្ពុជា។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅពេញមួយឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានទំហំសជាង៦៤ពាន់លានដុល្លារក្នុងនោះនាំចេញមានទំហំជាង៣០ពាន់លានដុល្លារ និងនាំចូលមានទំហំជាង៣៣ពាន់លានដុល្លារ។ អ្វីដែលគួរឱ្យកត់សម្គាល់ការនាំចូលទំនិញពីប្រទេសចិនតែមួយមានចំណែករហូតដល់ជាង១៨ពាន់លានដុល្លារ ដែលស្មើនឹងជាងពាក់កណ្តាលនៃទំហំនាំចូលសរុបរបស់កម្ពុជា៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


តើការប្តេជ្ញាបោសសម្អាតឧក្រិដ្ឋកម្មអនឡាញអាចជួយស្តារមុខមាត់កម្ពុជាក្នុងឆាកអន្តរជាតិយ៉ាងណាដែរ?

ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ចបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់នៅ…

កម្ពុជាដាក់ចេញកម្មវិធីយុទ្ធសាស្ត្រថ្មី ដើម្បីពង្រឹងភាពប្រកួតប្រជែង និងភាពធន់នៃសេដ្ឋកិច្ចក្នុងបរិការណ៍សកលដែលមិនប្រាកដប្រជា

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យអនុវត្តនូវកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនៃស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ