ពិព័រណ៍កសិកម្ម

ក្រសួងកសិកម្មនឹងរៀបចំពិព័រណ៍កសិកម្មដ៏ធំបំផុតមួយនៅខែក្រោយ ដើម្បីជំរុញការវិនិយោគក្នុងវិស័យកសិកម្ម


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ រយៈពេល៤ថ្ងៃនៅខែក្រោយ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការច្នៃប្រឌិតក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មជឿជាក់ថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងក្លាយជាវេទិកាផ្គូរផ្គង់រវាងអ្នកផលិតជាមួយវិនិយោគិនក្នុងស្រុក និងក្រៅស្រុក ដើម្បីជំរុញការពង្រឹងខ្សែច្រវាក់តម្លៃ និងផលិតកម្ម និងបង្កើនទំហំពាណិជ្ជកម្មនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។
ពិព័រណ៍កសិកម្ម
ដោយ

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកវេទិកា និងពិព័រណ៍កសិកម្ម ឆ្នាំ២០២៥ ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា ជាវេទិកាប្រវត្តិសាស្រ្តដ៏ធំមួយសម្រាប់វិស័យកសិកម្មកម្ពុជា ហើយវានឹងក្លាយជាវេទិកាផ្គូរផ្គងរវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់កសិកម្មរាប់ចាប់តាំងពីកសិករ អ្នកកែច្នៃ វិនិយោគិន និងអ្នកតាក់តែងគោលនយោបាយ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ផ្លាស់ប្តូរគំនិត និងចាប់យកឱកាសថ្មីៗក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា។ ក្រៅពីតាំងបង្ហាញផលិតផល វេទិការនេះ ក៏មានការបញ្ចូលការពិភាក្សាកម្រិតខ្ពស់ និងស៊ីជម្រៅ ដែលផ្តោតលើទីផ្សារ តម្រូវការ បរិយាកាសវិនិយោគ ជម្រើសហិរញ្ញវត្ថុ ខ្សែច្រវាក់ផ្គត់ផ្គង់ និងការដឹកជញ្ជូន។

ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជឿជាក់ថា វេទិកា និងពិព័រណ៍កសិកម្មនេះនឹងមិនបញ្ចប់ត្រឹមតែព្រឹត្តិការណ៍ចប់ក្នុងរយៈពេល៤ថ្ងៃនោះទេ ពោលគឺវានឹងផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធបន្តទំនាក់ទំនង និងសហការគ្នាតទៅមុខទៀត ដើម្បីស្វែងរក និងអនុវត្តចក្ខុវិស័យរួមសម្រាប់វិស័យកសិស្បៀងអាហារកម្ពុជា ក្នុងគោលបំណងធ្វើឱ្យកម្ពុជា ក្លាយជាទិសដៅដ៏ទាក់ទាញក្នុងតំបន់សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យកសិស្បៀងអាហារ។

គួរជម្រាបថា ពិព័រណ៍កសិកម្មកម្ពុជា រយៈពេល៤ថ្ងៃខាងលើ នឹងមានការដាក់តាំងបង្ហាញផលិតផលកសិកម្ម គ្រឿងចក្រកសិកម្មទំនើបៗ បច្ចេកវិទ្យាដ្រូនកសិកម្ម បច្ចេកវិទ្យាកែច្នៃ ធាតុចូលកសិកម្ម និងសេវាកម្មផ្សេងៗប្រមាណ៤០០ស្តង់។ ជាមួយគ្នានេះ កសិករជាង៨ពាន់នាក់នៅទូទាំងប្រទេស នឹងត្រូវបានសម្របសម្រួលឱ្យចូលរួមទស្សនាពិព័រណ៍ដោយផ្ទាល់។ យ៉ាងណាមិញក្រសួងកសិកម្ម រំពឹងថា ព្រឹត្តិការណ៍នេះនឹងស្រូបទាញអ្នកចូលរួមបានប្រមាណជាង២ម៉ឺននាក់ក្នុងរយៈពេល៤ថ្ងៃនេះ៕

អត្ថបទ សោម ស្រីពេជ្រ​




អត្ថបទបន្ទាប់


មេភូមិភាគ១ថៃ គំរាមបណ្តេញពលរដ្ឋខ្មែរចេញពីដី និងផ្ទះសម្បែង តែកម្ពុជា បានត្រៀមខ្លួនរួចហើយ ដើម្បីប្រឆាំងនឹងការរំលោភបំពាននេះ

ក្រោយចូលកាន់តំណែងបាន១ថ្ងៃ មេបញ្ជាការយោធភូមិភាគ១របស់ថៃ បានគំរាមបណ្តេញពលរដ្ឋខ្មែរដែលរស់នៅ និងអាស្រ័យផលក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ន…

ក្រុមហ៊ុន IndiGo នឹងភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌា មកកម្ពុជា នៅខែក្រោយ

បើមិនមានអ្វីប្រែប្រួលទេ ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌានឹងភ្ជាប់ជើងហោះហើរត្រង់មកកាន់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ចាប់ពីថ្ងៃទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ