UN ស្តីបន្ទោសរុស្ស៊ី

UN ស្តីបន្ទោសរុស្ស៊ីចំពោះវិបត្តិមនុស្សធម៌នៅអ៊ុយក្រែន ហើយបន្តជំរុញការផ្តល់ជំនួយ


មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តក្នុងសំឡេងគាំទ្រយ៉ាងច្រើនលើសលប់នូវដំណោះស្រាយមួយកាលពីថ្ងៃព្រហស្បតិ៍ទី២៤សប្តាហ៍នេះ ដោយបានស្តីបន្ទោសរុស្ស៊ីចំពោះវិបត្តិមនុស្សធម៌នៅអ៊ុយក្រែន និងជំរុញឱ្យមានបទឈប់បាញ់ រួមទាំងការការពារជាបន្ទាន់សម្រាប់ជនស៊ីវិលរាប់លាននាក់។ អង្គការសហប្រជាជាតិក៏បានអំពាវនាវផងដែរ កុំឲ្យមានការបាញ់កំទេច ផ្ទះ សាលារៀន និងមន្ទីរពេទ្យ ដែលមានសារៈសំខាន់ដល់ការរស់រានមានជីវិតរបស់ប្រជាជនអ៊ុយក្រែន។
UN ស្តីបន្ទោសរុស្ស៊ីចំពោះវិបត្តិមនុស្សធម៌នៅអ៊ុយក្រែន
ដោយ

ឃើញថាការអំពាវនាវនេះ មានការទះដៃ អបអរសាទរយ៉ាងខ្លាំងនៅក្នុងមហាសន្និបាត ខណៈដែលលទ្ធផលនៃការបោះឆ្នោតត្រូវបានប្រកាស ក្នុងសម្លេង ១៤៥ ទល់នឹង៥ សំឡេង ដោយមានតែបេឡារុស្ស ស៊ីរី កូរ៉េខាងជើង អេរីទ្រេ និងរុស្ស៊ីប៉ុណ្ណោះ ដែលប្រឆាំងនឹងវិធានការថ្មីរបស់អង្គការសហប្រជាជាតិនេះ។ ក្នុងនោះផងដែរ មានសម្លេងអនុប្បវាទចំនួន ៣៨ រួមមានសម្ព័ន្ធមិត្តរុស្ស៊ីដូចជា ចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង អ៊ីរ៉ង់ និង គុយបា ជាដើម។

វិធានការថ្មីនេះ បានផ្តួចផ្តើមដោយអ៊ុយក្រែន ដើម្បីដោះស្រាយ ផលវិបាកមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដែលបណ្តាលមកពីអំពើឈ្លានពានរបស់រុស្ស៊ី។ សាមីខ្លួនអ៊ុយក្រែន បានហៅការបំពានច្បាប់អន្តរជាតិនេះថា ជាអ្វីដែលសហគមន៍អន្តរជាតិមិនធ្លាប់ជួបប្រទះនោះទេ ក្នុងទ្វីបអឺរ៉ុបក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ 

វិធានការខាងលើដដែលនេះ ប្រឆាំងដាច់ណាត់ចំពោះការបាញ់ផ្លោងរបស់រុស្ស៊ី ការវាយប្រហារតាមអាកាស និង ការឡោមព័ទ្ធ នៃទីក្រុងដែលមានប្រជាជនរស់នៅច្រើន រួមទាំងទីក្រុង Mariupol ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។ ការឡោមព័ទ្ធទីក្រុងដោយទ័ពរុស្ស៊ី ធ្វើឲ្យពលរដ្ឋជាប់គាំង ខ្វះអាហារ និងទឹកស្អាត និយាយជារួម គឺស្ថានភាពមនុស្សធម៌កាន់តែដុនដាប។

បន្ថែមពីលើនេះ UN បានទាមទារឲ្យរុស្ស៊ីបើកផ្លូវ សម្រាប់ជំនួយមនុស្សធម៌បន្ថែមទៀត ដោយគ្មានការរំខាន ចូលទៅក្នុងតំបន់ទាំងនោះ។

សូមជម្រាបថា ការបោះឆ្នោតនៅមហាសន្និបាតនៅថ្ងៃព្រហស្បតិ៍ទី២៤សប្តាហ៍នេះ គឺស្ទើរតែដូចគ្នានឹងសេចក្តីសម្រេចកាលពីដំបូងនៅដើមខែមីនា ដោយបានអនុម័តទាមទារឱ្យមានបទឈប់បាញ់ ដកទ័ពដោយគ្មានលក្ខខណ្ឌ និងធានាការការពារជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធទាំងអស់។ ការបោះឆ្នោតពេលនោះទទួលបានសម្លេង ១៤១ទល់នឹង៥ ហើយអនុប្បវាទ ៣៥៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនស្កាត់មកជួបឥណ្ឌាដល់ផ្ទះ ដើម្បីស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ នៅគ្រាដែលស្ថានការណ៍ពិភពលោកតានតឹងខ្លាំង

ព័ត៌មាន
នៅថ្ងៃសុក្រសប្ដាហ៍នេះរដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិនលោក Wang Yi បានជួបពិភាក្សាជាមួយសមភាគី ឥណ្ឌានៅទីក្រុង New Delhi ដែលវាជាទស្ស…

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សឺឡិនស្គី ស្នើអង្គការណាតូផ្ដល់អាវុធ ខណៈដែលលោកខាងលិចបន្ថែមសម្ពាធលើរុស្ស៊ី

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សឺឡិនស្គី អំពាវនាវចំៗឱ្យកិច្ចប្រជុំកំពូលរបស់អង្គការណាតូ បញ្ជូនសព្វាវុធចូលទៅក្នុងអ៊ុយក្រែនបន្ថែមទៀត ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ