ក្រុមហ៊ុន Royal Railway

ក្រសួងសាធារណការជំរុញឱ្យក្រុមហ៊ុន Royal Railway យកចិត្តទុកដាក់ខ្ពស់ធានានូវសុវត្ថិភាព និងផាសុកភាពអ្នកដំណើរ នៅពេលទូរថភ្លើងដែលទិញពីជប៉ុនដាក់ឱ្យដំណើរការ


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជំរុញឱ្យក្រុមហ៊ុន Royal Railway Cambodia ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការធានានូវសុវត្ថិភាព និងផាសុកភាពរបស់អ្នកដំណើរនៅពេលដែលទូរថភ្លើង ដែលទិញមកពីជប៉ុនដាក់ឱ្យដំណើរការ។ បន្ថែមពីនេះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ លើការលើកកម្ពស់សុវត្ថិភាពដំណើរការប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន ទាំងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់សាធារណជន ការបណ្តុះបណ្តាលអ្នកបើកបរ ការបំពាក់ផ្លាកសញ្ញា និងរបារសុវត្ថិភាព ជាពិសេសនៅត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងតំបន់ទីប្រជុំជ
ក្រុមហ៊ុន Royal Railway
ដោយ

គួរបញ្ជាក់ថា ទូររថភ្លើងទាំង១១ ដែលក្រុមហ៊ុន Royal Railway Cambodia ទិញមកពីប្រទេសជប៉ុនគ្រោងនឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងកែកង់ទូររថភ្លើងទាំងនោះឱ្យស្របតាមលក្ខខណ្ឌផ្លូវដែកនៅកម្ពុជា និងកែលម្អលើកកម្ពស់សោភ័ណភាព។ ទូររថភ្លើងទាំងនេះ អាចរត់បានក្នុងល្បឿលលឿនរហូតដល់១១០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែផ្លូវដែកនៅកម្ពុជាអាចអនុញ្ញាតឱ្យរថភ្លើងរត់បានប្រមាណ៨០គីឡូម៉ែត្រក្នុង១ម៉ោងប៉ុណ្ណោះសម្រាប់ការដឹកជញ្ជូនអ្នកដំណើរ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

None



អត្ថបទបន្ទាប់


អគ្គនាយកដ្ឋានពន្ធដារអនុញ្ញាតឱ្យធនាគារ វីង ទទួលការទូទាត់បង់ពន្ធគ្រប់ប្រភេទ

អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ បានផ្តល់សិទ្ធអនុញ្ញាតទៅដល់ធនាគារ វីង ដើម្បីទទួលការទូទាត់បង់ពន្ធពីសាធារណជន ដើម្បីផ្តល…

ក្រសួងកសិកម្មរំពឹងគម្រោងហិរញ្ញវត្ថុគាំទ្រការវិនិយោគទំហំ៧លានដុល្លារ ជួយលើកកម្ពស់វិស័យកែច្នៃផលិតផលជលផលឱ្យកាន់តែរីកចម្រើន

កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) តាមរយៈកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព ត្រូវបានសម្ពោធដាក់ឱ្យដំណើរការនាព្រឹកថ្ងៃទី២៩ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ