អត្ថបទក្រុមហ៊ុន

ទទួលបានទឹកប្រាក់ត្រឡប់មកវិញ ៥% នៅពេលទូទាត់ដោយប្រើកាតឥណពន្ធអន្តរជាតិ UnionPay របស់ អេ អឹម ខេ


ការផ្ដល់ជូនពិសេសសម្រាប់អតិថិជនដែលប្រើប្រាស់កាតឥណពន្ធអន្តរជាតិ UnionPay របស់ អេ អឹម ខេ ក្នុងការទូទាត់ទំនិញផ្សេងៗតាម QR Code, ម៉ាស៊ីនឆូតកាត(POS) និង គេហទំព័រអនឡាញ(Ecom) នៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជា ប្រ៊ុយណេ មីយ៉ាន់ម៉ា ទីម័រខាងកើត ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម លោកអ្នកនឹងទទួលបានទឹកប្រាក់ ៥% ត្រឡប់មកវិញ។
ទទួលបានទឹកប្រាក់ត្រឡប់មកវិញ ៥% នៅពេលទូទាត់ដោយប្រើកាតឥណពន្ធអន្តរជាតិ UnionPay របស់ អេ អឹម ខេ
ទទួលបានទឹកប្រាក់ត្រឡប់មកវិញ ៥% នៅពេលទូទាត់ដោយប្រើកាតឥណពន្ធអន្តរជាតិ UnionPay របស់ អេ អឹម ខេ

រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣ ដល់បំណាច់ឆ្នាំ ២០២៣ នេះ ឬអស់សាច់ប្រាក់ប្រូម៉ូសិន។

លក្ខន្ដិក៖

- ទទួលបានទឹកប្រាក់ត្រឡប់មកវិញ ៥% ឬធំបំផុតត្រឹម ៥ដុល្លា។

- ទឹកប្រាក់នឹងបង្វិលត្រឡប់ទៅកាន់គណនីរបស់លោកអ្នកដោយស្វ័យប្រវត្តិនៅថ្ងៃបន្ទាប់។

- ទទួលបានទឹកប្រាក់ត្រឡប់មកវិញរហូតដល់ ៣០ដុល្លា ក្នុងមួយកាត (អំឡុងពេលប្រូម៉ូសិន)

- ប្រភេទប្រតិបត្តិការៈ សម្រាប់តែការទូទាត់ទំនិញតាម QR Code ម៉ាស៊ីនឆូតកាត (POS) និងគេហទំព័រអនឡាញ (Ecommerce) តាមរយៈបណ្ដាញ UnionPay តែប៉ុណ្ណោះ។ សម្រាប់ការដកសាច់ប្រាក់តាមម៉ាស៊ីន អេ ធី អឹម ដកសាច់ប្រាក់តាមម៉ាស៊ីនឆូតកាត ការផ្ទេរប្រាក់ ការបង្វិលប្រាក់សងវិញ មិនត្រូវបានរាប់បញ្ចូលក្នុងប្រម៉ូសិននេះទេ។

- ប្រូម៉ូសិននេះ គឺសម្រាប់តែការទូទាត់នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍មានដូចជា៖ ប្រ៊ុយណេ មីយ៉ាន់ម៉ា ទីម័រខាងកើត ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម លើកលែងតែកម្ពុជា។

- ការទទួលបានទឹកប្រាក់ត្រឡប់មកវិញ អទិភាពសម្រាប់អ្នកប្រើប្រាស់មុន បានមុន។

ប្រសិនបើមានចម្ងល់ សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ០២៣ ២២០ ២០២/១៨០០ ២០០ ២០០ (ឥតគិតថ្លៃ) ឬហ្វេសប៊ុកផេក AMK អេ អឹម ខេ

ទទួលបានទឹកប្រាក់ត្រឡប់មកវិញ ៥% នៅពេលទូទាត់ដោយប្រើកាតឥណពន្ធអន្តរជាតិ UnionPay របស់ អេ អឹម ខេ

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ​ និងសម្បូរបែប​ ដល់អតិថិជនគ្រប់រូប​ និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ ​បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខ្សែចង្វាក់ផលិតកម្មនៅតំបន់ SME Clusters ទទួលការចាប់អារម្មណ៍ពីមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ព័ត៌មាន
តំបន់បណ្ដុំសហគ្រាសធុនតូច និង មធ្យម ឬហៅថា SME Clusters បង្កើតឡើងដោយអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Worldbridge គ្រ…

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ដាក់ចេញវិធានការមួយចំនួន ដើម្បីពង្រឹងគុណភាពការងារ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

ព័ត៌មាន
នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) ក្រោមអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ