អត្ថបទពាណិជ្ជកម្ម

ការិយាល័យលក់ និងផ្ទះគំរូម៉ូដថ្មី ក្នុងគម្រោងលំនៅឋានទីក្រុងរណបសិរីមង្គលត្រូវបានបើកសម្ពោធជាផ្លូវការ


បុរីទីក្រុងរណបសិរីមង្គល របស់ក្រុមហ៊ុន WorldBrige Group របស់អ្នកឧកញ៉ា សៀ ឫទ្ធី នឹងបើកសម្ពោធការិយាល័យលក់ និងផ្ទះគំរូថ្មីរបស់ខ្លួន នៅក្នុងសប្ដាហ៍នេះ ជាមួយនឹងការផ្ដល់ជូននូវតម្លៃលំនៅដ្ឋានដ៏ពិសេសមិនធ្លាប់មានសម្រាប់ប្រជាពលរដ្ឋ។
ការិយាល័យលក់ និងផ្ទះគំរូម៉ូដថ្មី ក្នុងគម្រោងលំនៅឋានទីក្រុងរណបសិរីមង្គលត្រូវបានបើកសម្ពោធជាផ្លូវការ
ដោយ
អំពី WorldBrige Group

ដើម្បីជាការអបអរសាទរដល់ការសម្ពោធ​ការិយាល័លក់ និងផ្ទះគម្រូថ្មី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣, ២៤ និង២៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល ប្រកាសផ្ដល់ជូនការលក់លំនៅដ្ឋានបញ្ចុះតម្លៃយ៉ាងពិសេសរួមមាន៖

-បញ្ចុះតម្លៃរហូតដល់ $១០,០០០ ដុល្លារអាមេរិកភ្លាមៗ។

-អតិថិជនដែលកក់ប្រាក់ក្នុងរយៈពេលបីថ្ងៃខាងលើ នឹងមានឱកាសបង្វិលកងយករង្វាន់ជាច្រើនពីគម្រោង។ ចំនួនរង្វាន់មានកំណត់ អ្នកមកមុននឹងទទួលបានរវ្វាន់មុន!

-ទទួលបានគូប៉ុងបញ្ចុះតម្លៃជាច្រើនពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនវើលដ៏ប្រ៊ីដ គ្រុប។

លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដហូម ដើម្បីឆ្លើយតប​ចំពោះសំណូមពរ​របស់សាធារណៈជនជាច្រើន ជាពិសេសពលរដ្ឋ​ ដែលនឹង​ត្រូវមកធ្វើការ​នៅក្នុងព្រលានយន្ត​ហោះអន្តរជាតិថ្មី ដែលបានស្នើឱ្យគម្រោងរៀបចំ​ម៉ូដផ្ទះគំរូថ្មី ទើបគម្រោងបានរៀបចំដេគរផ្ទះគំរូឱ្យកាន់តែល្អស្រស់ស្អាត និងមាន​ជម្រើស​តុបតែងផ្ទះច្រើនជាងមុន​ ឆ្លើយតបទៅនឹងការចង់បានការរស់នៅក្នុងលំនៅដ្ឋានមួយកាន់តែទំនើប ស៊ីវីល័យ សោភ័ណភាពស្រស់ស្អាត និងកាន់តែងាយស្រួលក្នុងការរស់នៅ។

លោក យក់ សុធីរិទ្ធ បានបន្ថែមទៀតថា “ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា គម្រោងបានផ្តល់នូវលទ្ធភាព​ជូនដល់​ប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងការទទួលបាន​លំនៅឋានមួយ ដែលមានស្តង់ដារ គុណភាពល្អ សោភ័ណភាពស្រស់ស្អាត មានប័ណ្ណកម្មសិទ្ធិប្លង់រឹងតកូនតចៅ និងបរិស្ថានរស់នៅប្រកបដោយសុខមាលភាព សោភ័ណភាព សណ្តាប់ធ្នាប់ ការរស់នៅស្អាត និងសេចក្តីថ្លៃថ្នូរ ក្នុងតម្លៃជាង ៣ម៉ឺនដុល្លារអាមេរិកតែប៉ុណ្ណោះ។ ជាពិសេស អតិថិជនមិនតម្រូវឱ្យចំណាយបង់ពន្ធប្រថាប់ត្រា៤% ពេលផ្ទេរកម្មសិទ្ធិនោះឡើយ ដោយពន្ធប្រថាប់ត្រានេះ គឺជាបន្ទុករបស់រដ្ឋ”។

ទោះបីជាគម្រោងស្ថិតក្នុងតំបន់អភិវឌ្ឍន៍ខ្លាំងក៏ពិតមែន គម្រោងនៅតែបន្តអភិវឌ្ឍន៍ក្នុងគម្រោងឥតឈប់ឈរ ដើម្បីនាំមកនូវអត្ថប្រយោជន៍ថ្មីៗ​ជូនអតិថិជនរបស់គម្រោង។ ជាក់ស្តែង គម្រោងមានភ្ជាប់បណ្តាញ​រថយន្តក្រុងសាធារណៈរបស់រដ្ឋ និងការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋករទឹកស្វ័យតក្រុងភ្នំពេញ ចូលដល់ក្នុង​ទីតាំងគម្រោងតែម្តង។ រីឯតម្លៃផ្ទះវិញ គឺក្រុមហ៊ុននៅតែផ្តល់ជូននូវតម្លៃពិសេសជាង 30,000 ដុល្លារអាមេរិកប៉ុណ្ណោះ ដោយផ្តល់លក្ខខណ្ឌបង់ប្រាក់ត្រឹម $៣៧៦ អាចចូលរស់នៅបាន និងបង់ប្រចាំខែតែ $១៨៨ អត់ការប្រាក់រហូតដល់ ៣០ ខែ។ ហើយអ្វីដែលកាន់តែពិសេសនោះ រាល់អតិថិជនដែលបានសម្រេចចិត្តទិញនៅក្នុងឱកាសបើកសម្ភោធការិយាល័យ និងម៉ូតផ្ទះគម្រូថ្មីនេះខាងមុខនេះ អតិថិជនអាចទទួលការចាប់រង្វាន់និងផ្តល់ជូនពិសេសៗជាច្រើនពីគម្រោង និងអាចចូលរស់នៅបានភ្លាមៗតែម្តង។ អាស្រ័យហេតុនេះ បងប្អូនដែលធុញទ្រាន់នឹងការស់នៅផ្ទះជួល គ្មានឯកជនភាព គ្មានកម្មសិទ្ធិផ្ទាល់ខ្លួន ដោយត្រូវចំណាយលុយបង់ថ្លៃផ្ទះជួលប្រចាំខែផង និងចំណាយផ្សេងទៀតផង ហើយមានចំណាប់អារម្មណ៍ចង់ក្លាយ​ជាម្ចាស់ផ្ទះដ៏ស្រស់ស្អាតនៅក្នុងគម្រោងលំនៅដ្ឋានទីក្រុងរណបសិរីមង្គល។

គម្រោងលំនៅដ្ឋានទីក្រុងរណបសិរីមង្គល បានសាងសង់លំនៅឋានតម្លៃសមរម្យចំនួន ២៤៥៧ ល្វែង និង សួនច្បារសាធារណៈចំនួន៣ នៅលើផ្ទៃដីជាង ២៣ ហិកតា ស្ថិតនៅក្នុងតំបន់កំពុងមានការអភិវឌ្ឍនខ្លាំង ប្រកបដោយសក្តានុពលទាំងឱកាសការងារនិងអាជីវកម្ម គឺនៅទល់មុខនឹងទីតាំងគម្រោងបណ្តុំសហគ្រាសធុនតូច និងមធ្យម​​ Worldbridge 4.0 តាមបណ្តោយផ្លូវជាតិលេខ​២១ ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ជិតផ្លូវក្រវ៉ាត់ក្រុងទី៣ និងនៅប្រមាណ ១៥ នាទី ពីប្រលានយន្តហោះភ្នំពេញថ្មី។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 070 905 333 / 070 906 333 / 070 907 333




អត្ថបទបន្ទាប់


ក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor នឹងបើកដំណើរការជាផ្លូវការនៅកម្ពុជានាពេលឆាប់ៗនេះ ដើម្បីផ្តល់នូវរថយន្តអគ្គិសនីសម្រាប់យុគសម័យថ្មីដ៏ឆ្លាតវៃ និងមានតម្លៃសមរម្យ

ប្រទេសកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងបដិវត្តន៍យានយន្តអគ្គិសនីពិភពលោក ហើយវត្តមានការមកដល់នៃក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor ដែលជាក្រ…

កម្ពុជាចាប់ដៃជាមួយក្រុមហូលីវូដផលិតភាពយន្តនៅកម្ពុជា ដើម្បីយកទៅចាក់ផ្សាយនៅតាមរោងកុនល្បីៗនៅលើពិភពលោក

វាជាការបោះជំហានមួយដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់វិស័យភាពយន្តរបស់កម្ពុជា បន្ទាប់ពីកម្ពុជាបានចាប់ដៃគ្នាជាមួយក្រុមហ៊ុនផលិតកម្មភាពយន្តដ៏ល្បីល្បាញល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ