ដំណាំទុរេន

តើមានកត្តាអ្វីខ្លះធ្វើឱ្យពលរដ្ឋចិនភាគច្រើន នៅតែមិនអាចហូបទុរេន ដែលដាំនៅក្នុងស្រុក?


ផ្លែទុរេនដែលដាំដុះនៅប្រទេសចិន បានដាក់លក់នៅលើទីផ្សារក្នុងស្រុកចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ប៉ុន្តែប្រជាពលរដ្ឋចិន នៅតែមិនអាចមានលទ្ធភាពទិញផ្លែទុរេនដាំដោយកសិករចិនហូបបាននៅឡើយទេ ដោយសារវាមានតម្លៃខ្ពស់ គួបផ្សំការដាំដុះទទួលបានទិន្នផលទាប។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម VnExpress។
ដំណាំទុរេន
ដោយ

ការធ្វើកសិកម្មដាំដុះទុរេនបែបពាណិជ្ជកម្មនៅក្នុងប្រទេសចិន បានចាប់ផ្តើមកើនឡើងនៅក្នុងឆ្នាំ២០១៨ ហើយប្រទេសនេះបានប្រមូលផលផ្លែទុរេនជាលើកដំបូងកាលពីឆ្នាំ២០២៣ ជាមួយនឹងទិន្នផលត្រឹមតែ៥០តោនប៉ុណ្ណោះ។ ទោះបីជាផលិតកម្មទុរេនត្រូវបានគេរំពឹងថា នឹងកើនឡើងបួនដងរហូតដល់២០០តោននៅឆ្នាំនេះក៏ដោយ ប៉ុន្តែតួលេខនេះមានចំនួនតិចតួចណាស់បើធៀបនឹងបរិមាណផ្លែទុរេន ដែលចិនបាននាំចូលកាលពីឆ្នាំមុន ដែលមានរហូតដល់១លាន៤សែនតោន។

លោក ហ្វឹង សួជី (Feng Xuejie) នាយកវិទ្យាស្ថានដើមឈើហូបផ្លែត្រូពិចនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មខេត្តហៃណាន ប្រទេសចិន បានកត់សម្គាល់ថា ទិន្នផលទុរេននៅចិន នៅមានកម្រិតតិចតួចនៅឡើយ ដោយសារដើមទុរេនមិនទាន់លូតលាស់ធំគ្រប់គ្រាន់ ដែលជាធម្មតាវាត្រូវការពេល៦ ទៅ៧ឆ្នាំ ទើបអាចចាប់ផ្ដើមប្រមូលផលបានគ្រប់គ្រាន់តាមតម្រូវការ។

ដោយសារតែទិន្នផលមានចំនួនតិចតួច ដូច្នេះហើយផ្លែទុរេនដែលដាំដោយកសិករចិន មានតម្លៃថ្លៃបន្តិចបើធៀបនឹងតម្លៃទុរេននាំចូល ដោយបច្ចុប្បន្នតម្លៃទុរេននៅចិន ត្រូវបានលក់ក្នុងតម្លៃចន្លោះពីជាង១៦ទៅជាង១៩ដុល្លារក្នុង១ផ្លែ ដោយថ្លៃជាង៣ដង បើធៀបនឹងតម្លៃទុរេននាំចូល។

អាជីវករលក់ទុរេនម្នាក់នៅទីក្រុងប៉េកាំង ឈ្មោះ អៃ តុង (Ai Dong) បានប្រាប់កាសែតសិង្ហបុរី The Straits Times អំពីផ្លែទុរេននៅខេត្តហៃណានថា ផ្លែទុរេននេះមានតម្លៃជាង១៦ដុល្លារ ក្នុង១គីឡូក្រាម។ ចំណែកផ្លែទុរេននាំចូលពីប្រទេសថៃ មានតម្លៃតែជាង៦ដុល្លារប៉ុណ្ណោះក្នុង១គីឡូក្រាម៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីបរបស់អាម៉េរិក ពឹងផ្អែកលើទីផ្សារចិន រហូត៤០% ឯណោះ

ក្រុមហ៊ុនផលិតឧបករណ៍សម្រាប់ផលិតបន្ទះឈីបរបស់អាម៉េរិក ពឹងផ្អែកលើទីផ្សារចិន កាន់តែច្រើន ទោះបីទីក្រុងវ៉ាស៊ីនតោន ព្យាយាមរឹតបន្តឹងលើការនាំចេ…

អ្នកសារព័ត៌មានជាង៣០នាក់មកពី២០ស្ថាប័នចូលរួមផ្សព្វផ្សាយពីគុណភាព និងសុវត្ថិភាពអាហារនៅកម្ពុជា ដើម្បីពង្រីកទីផ្សារផលិតផលជលផល

អ្នកសារព័ត៌មានចំនួន៣៥នាក់មកពី២០ស្ថាប័នត្រូវបានរៀបចំឱ្យធ្វើទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយសមិទ្ធផលជលផលក្រោយការប្រមូលផលលើកទី៣ ដែលចាប់ផ្ដើមពីថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ