វិស័យអចលនទ្រព្យ

សម្តេចធិបតី អះអាងថា រាជរដ្ឋាភិបាលកំពុងជួយដោះស្រាយបញ្ហាក្នុងវិស័យអចលនទ្រព្យជូនពលរដ្ឋ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហាញជំនឿចិត្តថា វិស័យអចលនទ្រព្យរបស់កម្ពុជានឹងមានស្ថានភាពល្អប្រសើរឡើងវិញនាពេលខាងមុខនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបាននិងកំពុងខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាពិសេសបញ្ហារវាងពលរដ្ឋ និងម្ចាស់បុរីនានា ដែលបាននិងកំពុងកើតមានឡើង។
វិស័យអចលនទ្រព្យ
ដោយ

ថ្លែងនាពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ នាព្រឹកថ្ងៃ១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលមិនមែនមិនអើពើនិងដេកមើលការលំបាករបស់ប្រជាជន ដែលជួបបញ្ហាក្នុងវិស័យអចលនទ្រព្យដូចការរិះគន់មួយចំនួនតូចនោះទេ។ ជាក់ស្តែង សម្តេចធិបតី បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជួយដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ និងបានធ្វើការជាប្រចាំជាមួយម្ចាស់បុរី និងប្រជាពលរដ្ឋដែលជាអ្នកទិញ ហើយបច្ចុប្បន្នមានប្រជាពលរដ្ឋរាប់ម៉ឺននាក់បាននិងកំពុងទទួលបានការជួយដោះស្រាយ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏កំពុងពិភាក្សាជាមួយវិស័យធនាគារ ដើម្បីផ្ដល់លទ្ធភាពឱ្យម្ចាស់បុរីអាចមានដើមទុនសម្រាប់បន្តអភិវឌ្ឍន៍គម្រោងជូនអតិថិជន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា វិបត្តិកូវីដ-១៩ និងវិបត្តិសកលផ្ទួនៗបានធ្វើឱ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យជាសកលតែម្តង មិនមែនជួបប្រទះតែកម្ពុជានោះទេ។ តែយ៉ាងណាក៏ដោយ សម្តេចធិបតី អះអាងថា មកដល់ពេលនេះ ក៏មានក្រុមហ៊ុនបុរីលំនៅដ្ឋានមួយចំនួន បានបន្តដំណើរការគម្រោងរបស់ខ្លួនឡើងវិញជាបណ្ដើរៗផងដែរ ដូចនេះហើយសម្ដេចជឿជាក់ថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងងើបឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើសុំឱ្យប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានានា ដោយគោលដៅធំរាជរដ្ឋាភិបាលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនអភិវឌ្ឍន៍មានលំនឹងក្នុងការបន្តកសាង និងប្រគល់ផ្ទះជូនអតិថិជន និងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាមានតម្រូវការនាំចូលទឹកដោះគោជិត ១០ម៉ឺនតោនក្នុងមួយឆ្នាំ ខណៈការផលិតក្នុងស្រុកទើបតែបានជាង៥ពាន់តោនប៉ុណ្ណោះក្នុងមួយឆ្នាំ

ព័ត៌មាន
បើទោះបីជាប្រទេសកម្ពុជា មានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះចំនួន ៤កន្លែង ដែលអាចផលិតទឹកដោះគោបានប្រហែល ៥លានលីត្រ ឬស្មើនឹងប្រហែលជាង ៥ពាន់តោនក្ដី …

ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងឆ្នាំ២០២៤ ជំរុញដោយវិស័យកម្មន្តសាល និង ទេសចរណ៍

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញរបាយការណ៍ចុងក្រោយនៅថ្ងៃទី ១១ ខែមេសា នេះថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៥,៨…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ