ប្រទេសថៃ

ថៃទាក់ទាញគម្រោងវិនិយោគជិត ៩០០ គម្រោង ក្នុងតម្លៃសរុបជាង ១០ ពាន់លានដុល្លារ ឆមាសទី១ដើមឆ្នាំ


ក្រុមប្រឹក្សាវិនិយោគថៃបានអះអាងថា នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣នេះ ប្រទេសនេះបានទាក់ទាញគម្រោងវិនិយោគសរុបចំនួន ៨៩១ គម្រោង ដែលមានទឹកប្រាក់ប្រមាណជាជាង៣៦៤ពាន់លានបាត ឬជាង ១០ ពាន់លានដុល្លារ ។ ស្ថិតិបង្ហាញថា ចំនួនគម្រោងកើន១៩ ភាគរយ ហើយតម្លៃវិនិយោគវិញកើនដល់ទៅ ៧០ ភាគរយ ។
ថៃទាក់ទាញគម្រោងវិនិយោគតម្លៃជាង១០ ពាន់លានដុល្លារក្នុងឆមាសទី១
ដោយ

លោក ណារិត ថេបស្ទីរ៉ាស៊ូកឌី (Narit Therdsteerasukdi) អគ្គលេខាធិការនៃក្រុមប្រឹក្សាវិនិយោគថៃ បានប្រាប់សារព័ត៌មាន the Nation ថា នៅឆមាសទីមួយនៃឆ្នាំ២០២៣នេះ ថៃបានទទួលសំណើវិនិយោគចំនួនជិត៩០០គម្រោង កើនឡើង១៨ ភាគរយ ហើយបើនិយាយអំពីទំហំនៃទុនវិនិយោគវិញគឺមានទំហំប្រមាណជាជាង ១០ ពាន់លានដុល្លារ កើនឡើងប្រមាណជា ៧០ ភាគរយ។

លោកបានបន្តថា នៅក្នុងចំណោមគម្រោងដែលបានស្នើឡើង ឧស្សាហកម្មមានប្រមាណជា ៤៦០ គម្រោង ដែលមានទឹកប្រាក់សរុបប្រមាណជាជាង ៨ ពាន់លានដុល្លារ ពោលគឺកើនឡើងប្រមាណជាជិត ៨០ ភាគរយឯណោះ ។

គម្រោងឧស្សាហកម្មដែលបានស្នើសុំវិនិយោគនៅថៃ រួមមានផលិតកម្មឧបករណ៍អគ្គីសនីនិងឧស្សាហកម្មអេឡិចត្រូនិក, កសិឧស្សាហកម្ម, ការកែច្នៃម្ហូបអាហារ, និងឧស្សាហកម្មរថយន្តនិងគ្រឿងបន្លាស់។

លោក ណារិត បានអះអាងថែមទៀតថា ក្នុងនោះ មាន១០៦ គម្រោង ដែលមានទឹកប្រាក់ជាង ៤ពាន់ ៥រយលានដុល្លារ គឺផ្តោតសំខាន់លើសង្វាក់ផលិតកម្មឧបករណ៍អគ្គិសនី និងវត្ថុអេឡិចត្រូនិក។

លោកបានបន្តថា និន្នាការនៃការវិនិយោគលើឧបករណ៍អគ្គិសនី និងឧស្សាហកម្មអេឡិចត្រូនិក ទំនងជានឹងបន្តកើនឡើង ដោយសារតែក្រុមហ៊ុនផលិតបរទេសកំពុងផ្លាស់ប្តូរមូលដ្ឋានរបស់ពួកគេមកកាន់ថៃ ដើម្បីបញ្ជៀសផលប៉ះពាល់ពីការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាច និងដើម្បីកាត់បន្ថយការចំណាយដែលមានកម្រិតខ្ពស់នៅក្នុងប្រទេសលោកខាងលិច ។

លោកបានបន្តថា សម្រាប់ផលិតកម្មក្នុងវិស័យកសិឧស្សាហកម្ម និងការកែច្នៃម្ហូបអាហារ គឺមានជិត ១៤០ គម្រោងដែលមានទឹកប្រាក់ជាង ១ពាន់ ៤រយលានដុល្លារ នៅក្នុងរយៈពេល៦ខែនៃឆ្នាំ២០២៣ ខណៈដែលឧស្សាហកម្មផលិតរថយន្តនិងគ្រឿងបន្លាស់មាន ៨០ គម្រោង តម្លៃជាង៥៦០លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានសប្ដាហ៍នេះនឹងគ្របដណ្ដប់លើបញ្ហាចាក់ស្រែះអ្វីខ្លះ?

ព័ត៌មាន
មន្ត្រីការទូតកំពូលមកពីប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចូលរួមកិច្ចប្រជុំនៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី ១១ ដល់ថ្ង…

រំលស់ម៉ូតូសុទ្ធ ១០០% ដោយពុំចាំបាច់មានប្រាក់កក់ និងថែមជូនសាំង ១៥លីត្រត្រភ្លាមៗដោយឥតគិតថ្លៃ!

ព័ត៌មាន
កាន់តែពិសេស! ជាមួយសេវាបង់រំលស់ម៉ូតូរបស់ អេ អឹម ខេ ដោយពុំចំាបាច់មានប្រាក់កក់ និងទទួលបានសាំងចំនួន ១៥លីត្រភ្លាមៗដោយឥតគិតថ្លៃ ចាប់ពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ