ភូមិសាស្រ្តនយោបាយ

សហរដ្ឋអាម៉េរិក ត្រៀមខ្លួនសម្រាប់ការវាយប្រហារ ដែលអាចកើតមានទៅលើអ៊ីរ៉ង់ នៅប៉ុន្មានថ្ងៃខាងមុខ ចំណែកលោក ពូទីន ថា មិនចង់និយាយពីរឿងនេះ


ប្រភពច្បាស់ការបានលួចទម្លាយឱ្យដឹងថា ក្រុមមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិក នៅពេលនេះកំពុងត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដែលកើតមានឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ចំណែកលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដែលកំពុងជាប់ដៃប្រយុទ្ធជាមួយអ៊ុយក្រែន បាននិយាយយ៉ាងខ្លីថា លោកមិនចង់និយាយជុំវិញបញ្ហានេះនោះទេ។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Bloomberg។
ភូមិសាស្រ្តនយោបាយ
ដោយ

ជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ នៅតែមានការវិវឌ្ឍឥតឈប់ ហើយអាចនឹងមានការប្រួលដែលពិបាកនឹងប៉ាន់ស្មានដឹងជាមុន។ អ្នកមួយចំនួនក្នុងចំណោមប្រភពទាំងនោះបានប្រាប់សារព័ត៌មាន Bloomberg ថា ផែនការវាយប្រហារទៅលើអ៊ីរ៉ង់ របស់អាម៉េរិក អាចនឹងធ្វើឡើងនៅអំឡុងពេលចុងសប្ដាហ៍នេះ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា នៅខាងក្រៅសេតវិមានប្រធានាធិបតី ដូណាល់ ត្រាំ បានបដិសេធមិនបញ្ជាក់ថា តើលោកបានសម្រេចចិត្តថានឹងចូលរួមក្នុងយុទ្ធនាការសង្គ្រាមរបស់អ៊ីស្រាអែល ឬក៏អត់នោះទេ។

នៅពេលក្រុមអ្នកកាសែតសាកសួរថា តើលោកនឹងចូលរួមក្នុងយុទ្ធនាការសង្គ្រាមរបស់អ៊ីស្រាអែល ឬយ៉ាងណា លោក ដូណាល់ ត្រាំ បានឆ្លើយថា លោកប្រហែលជាចូលរួម ហើយក៏អាចមិនចូលរួម គឺលោកចង់មានន័យថា គ្មាននរណាម្នាក់ដឹងមុនថា លោកនឹងធ្វើអ្វីនោះទេ។

ងាកទៅប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឯណោះវិញ នៅថ្ងៃទី១៩ ខែមិថុនា នេះបានបដិសេធមិនជជែកអំពីលទ្ធភាព ដែលអ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក អាចនឹងសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក អាយ៉ាតូឡាស អាលី ខាមេណី (Ayatollah Ali Khamenei) នោះទេ ហើយបានសង្កត់ធ្ងន់ថា ពេលនេះ ប្រជាជនអ៊ីរ៉ង់ នៅក្រុងតេហេរ៉ង់ កំពុងបង្ហាញការសាមគ្គី និងការគាំទ្រកាន់តែខ្លាំងចំពោះរដ្ឋាភិបាល និងមេដឹកនាំរបស់អ៊ីរ៉ង់ ជាពិសេសអំឡុងស្ថានការណ៍ដ៏តាងតឹងនេះ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានធ្វើការប៉ាន់ស្មានដោយបើកចំហថា ការវាយប្រហារយោធារបស់អ៊ីស្រាអែល អាចបណ្តាលឱ្យមានការផ្លាស់ប្តូររបបនៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះថា សហរដ្ឋអាម៉េរិក បានដឹងពីកន្លែងដែលមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក អាយ៉ាតូឡាស អាលី ខាមេណី (Ayatollah Ali Khamenei) លាក់ខ្លួនហើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន នឹងមិនសម្លាប់គាត់ទេ នៅពេលនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ចិន ព្រមានថា ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់នឹងរាលដាលកាន់តែខ្លាំងរហូតមិនអាចគ្រប់គ្រងបាន

ប្រមុខការទូតចិន លោក វ៉ាង យី (Wang Yi) បានព្រមានថា ជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នឹងរីករាលដាល់កាន់តែខ្លាំងរហូតដល់មិនអាចគ្រប់គ្រងបាន…

ទីផ្សារភាគហ៊ុនថៃ សំយ៉ុងក្បាលចុះខ្លាំង ក្រោយវិនិយោគិនបរទេសសម្រុកលក់ចេញ ស្របពេលស្ថានការណ៍នយោបាយថៃ កំពុងចលាចល

ទីផ្សារភាគហ៊ុនរបស់ថៃ បានដាំក្បាលចុះយ៉ាងខ្លាំងក្រោយបណ្ដាវិនិយោគិនបរទេសសម្រុកលក់ចេញភាគហ៊ុនថៃ ស្របពេលភាពតានតឹងផ្នែកនយោបាយរវាងកម្ពុជា និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ