យានយន្តអគ្គិសនី

រដ្ឋាភិបាលវៀតណាមនឹងផ្តល់ថវិកា១៩០ដុល្លារដល់អ្នក ដែលប្តូរម៉ូតូប្រើសាំងទៅប្រើម៉ូតូអគ្គិសនី


ដើម្បីកាត់បន្ថយការប្រើប្រាស់ម៉ូតូប្រើសាំងទៅជាម៉ូតូអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលបរិយាកាស អាជ្ញាធរក្រុងហាណូយ ប្រទេសវៀតណាម នឹងផ្តល់ថវិកា១៩០ដុល្លារដល់ពលរដ្ឋវៀតណាមណាដែលចង់ប្តូរម៉ូតូប្រើសាំងទៅម៉ូតូអគ្គិសនី។ មកដល់ពេលនេះនៅទីក្រុងហាណូយ មានម៉ូតូប្រមាណជិត៧លានគ្រឿងនៅក្នុងនោះ៦០% ជាម៉ូតូប្រើសាំង។
យានយន្តអគ្គិសនី
ដោយ

សារព័ត៌មាន VN Express បានរាយការណ៍ថា អាជ្ញាធរក្រុងហាណូយ គ្រោងផ្តល់ការលើកទឹកចិត្តជាថវិកាចំនួន១៩០ដុល្លារសម្រាប់ម្ចាស់ម៉ូតូប្រើសាំងដែលមានបំណងចង់ប្តូរទៅប្រើម៉ូតូអគ្គិសនី។ ផែនការរបស់គណៈកម្មាធិការប្រជាជនក្រុងនេះ នឹងសម្រេចនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាក្រុងនៅសប្តាហ៍នេះ។ តែយ៉ាងណាការផ្តល់ថវិកានេះ គឺសម្រាប់តែពលរដ្ឋណាដែលទិញម៉ូតូអគ្គិសនីមានតម្លៃចាប់ពី៣៧៩ដុល្លារឡើងទៅតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់អ្នកដែលក្រីក្រពិតប្រាកដអាចទទួលបានកញ្ចប់ពិសេសដែលមានតម្លៃដល់ទៅ៣៨០ដុល្លារ។ តាមគម្រោងអាជ្ញាធរក្រុងហាណូយ គ្រោងអនុវត្តកម្មវិធីនេះ​រហូតដល់ខែថ្ងៃទី១ ខែមករា ឆ្នាំ២០៣១។

ទន្ទឹមនឹងលើកទឹកចិត្តឲ្យពលរដ្ឋប្រើប្រាស់ម៉ូតូ និងរថយន្តអគ្គិសនី អាជ្ញាធរក្រុងហាណូយ ក៏មានគម្រោងចេញបទបញ្ជាឱ្យអគារផ្ទះល្វែង អគារពាណិជ្ជកម្ម មន្ទីរពេទ្យ និងកន្លែងសាធារណៈផ្សេងទៀតផ្លាស់ប្តូរយ៉ាងហោចណាស់១៥% នៃកន្លែងចតរថយន្តរបស់ពួកគេទៅជាស្ថានីយ៍សាកអាគុយសម្រាប់យានយន្តអគ្គិសនីផងដែរ។ បច្ចុប្បន្ននៅទីក្រុងហាណូយ មានម៉ូតូសរុបជិត៧លានគ្រឿង ក្នុងនោះម៉ូតូប្រើសាំងមានប្រមាណ៦០%៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ត្រាំ បានជជែកតាមទូរសព្ទជាមួយមេដឹកនាំចិន និងជប៉ុន ដែលកំពុងមានជម្លោះជាមួយគ្នាជាបន្តបន្ទាប់

ក្រោយមេដឹកនាំចិន លោក ស៊ី ជីនពីង បានជួបជជែកគ្នាតាមទូរសព្ទជាមួយលោក ត្រាំ កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ ក៏ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ