វិស័យអាកាសចរណ៍

របាយការណ៍បង្ហាញថា ផ្លូវហោះហើរអន្តរជាតិ ដែលមមាញឹកបំផុតទូទាំងពិភពលោកក្នុងឆ្នាំ២០២៤ ភាគច្រើនស្ថិតនៅតំបន់អាស៊ី


របាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនផ្តល់ទិន្នន័យអាកាសចរណ៍អង់គ្លេស OAG បាន បង្ហាញថា ក្នុងចំណោមផ្លូវហោះហើរអន្តរជាតិ ដ៏មមាញឹកបំផុតទាំង១០របស់ពិភពលោកប្រចាំឆ្នាំ២០២៤ គឺមានរហូតដល់៧ទៅហើយដែលស្ថិតនៅអាស៊ី-ប៉ាស៊ីហ្វិក ហើយចំណាត់ថ្នាក់លេខ១ គឺបានទៅលើផ្លូវហោះហើរអន្តរជាតិទៅមករវាងអាកាសយានដ្ឋានអន្តរជាតិហុងកុង និងអាកាសយានដ្ឋានអន្តរជាតិ ក្រុងតៃប៉ិ ដែលនេះ ជាសញ្ញាវិជ្ជមានបង្ហាញពីការស្ទុះងើបឡើងវិញយ៉ាងរឹងមាំផ្នែកធ្វើដំណើរនៅអាស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Bloomberg។
វិស័យអាកាសចរណ៍
ដោយ

របាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនផ្តល់ទិន្នន័យអាកាសចរណ៍អង់គ្លេស OAG ដែលបានចេញផ្សាយកាលពីថ្ងៃទី១៧ ខែធ្នូ បង្ហាញថា ក្នុងចំណោមផ្លូវហោះហើរអន្តរជាតិ ដ៏មមាញឹកបំផុតទាំង១០របស់ពិភពលោកប្រចាំឆ្នាំ២០២៤ គឺមានរហូតដល់៧ទៅហើយដែលស្ថិតនៅអាស៊ី-ប៉ាស៊ីហ្វិក។ ដើម្បីកំណត់ឱ្យឃើញនូវផ្លូវហោះហើរអន្តរជាតិ ដ៏មមាញឹកបំផុតទាំងនេះ ក្រុមហ៊ុន OAG បានសិក្សាវិភាគទៅលើចំនួនកៅអីភ្ញៀវកក់ដែលបណ្ដាក្រុមហ៊ុនអាកាសចរណ៍ទទួលបានចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ ដោយផ្ដោតលើការហោះហើរវិលជុំជាជាងការហោះហើរឆ្ពោះទៅកាន់គោលដៅតែមួយ។

បើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនអង់គ្លេសខាងលើ ផ្លូវហោះហើរអន្តរជាតិ ទៅមករវាងអាកាសយានដ្ឋានអន្តរជាតិ ហុងកុង និងអាកាសយានដ្ឋានអន្តរជាតិ តៃវ៉ាន់ ថាវយ័ន នៅទីក្រុងតៃប៉ិ បានក្លាយជាផ្លូវហោះហើរមមាញឹកជាងគេនៅលើពិភពលោក បន្ទាប់ពីទទួលបានកៅអីភ្ញៀវកក់រហូតដល់ទៅ៦,៨លានកៅអី។ ចំណែកចំណាក់ថ្នាក់លេខ២ បានទៅលើផ្លូវហោះហើរអន្តរជាតិ ទៅមករវាងអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងគែរ នៅអេហ្ស៊ីប និងអាកាសយដ្ឋានអន្តរជាតិ ស្ដេច អាប់ឌុលឡាហ្ស៊ីស នៅអារ៉ាប៊ីសាអូឌីត ដោយទទួលបានកៅអីភ្ញៀវកក់ជាង៥,៤លានកៅអី។

ចំណែកផ្លូវហោះហើរអន្តរជាតិ ទៅមករវាងអាកាសយានដ្ឋានអន្តរជាតិ Incheon នៅក្រុងសេអ៊ូល និងអាកាសយានដ្ឋានអន្តរជាតិ ណារីតា នៅក្រុងតូក្យូ បានជាប់ចំណាក់ថ្នាក់លេខ៣ បន្ទាប់ពីទទួលបានកៅអីភ្ញៀវកក់ចំនួន៥,៤លានកៅអី។ រីឯចំណាត់ថ្នាកលេខ៤ បានទៅលើផ្លូវហោះហើរអន្តរជាតិ ទៅមករវាងអាកាសយានដ្ឋានអន្តរជាតិ គូឡាឡាំពួ នៅម៉ាឡេស៊ី និង អាកាសយានដ្ឋាន Changi នៅសិង្ហបុរី ក្រោយទទួលបានកៅអីភ្ញៀវកក់ចំនួនជាង៥,៣លានកៅអី។

ដោយឡែកផ្លូវហោះហើរអន្តរជាតិ ទៅមករវាងអាកាសយានដ្ឋានអន្តរជាតិ Incheon នៅក្រុងសេអ៊ូល និងអាកាសយានដ្ឋានអន្តរជាតិ Kansai នៅ Osaka បានជាប់ចំណាត់ថ្នាក់ទី៥ បន្ទាប់ពីទទួលបានកៅអីភ្ញៀវកក់ចំនួន៤,៩៨លានកៅអី ខណៈចំណាត់ថ្នាក់លេខ៦ បានទៅលើផ្លូវហោះហើរអន្តរជាតិ ទៅមករវាងអាកាសយានដ្ឋានអន្តរជាតិ ក្រុងឌូបៃ និង អាកាសយានដ្ឋានអន្តរជាតិ King Khalid នៅក្រុងរីយ៉ាដ ក្រោយទទួលបានកៅអីភ្ញៀវកក់ចំនួន៤,៣លានកៅអី។

ជាមួយគ្នានេះ ផ្លូវហោះហើរអន្តរជាតិ ទៅមករវាងអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ នៅទីក្រុងបាងកក និងអាកាសយានដ្ឋានអន្តរជាតិហុងកុង បានជាប់ចំណាក់ថ្នាក់ទី៧ ក្រោយលទទួលបានកៅអីភ្ញៀវកក់ចំនួន៤,២លានកៅអី ខណៈចំណាត់ថ្នាក់លេខ៨ បានទៅលើផ្លូវហោះហើរអន្តរជាតិ ទៅមករវាងអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta នៅក្រុងហ្សាការតា និង អាកាសយានដ្ឋាន Changi នៅសិង្ហបុរី ក្រោយទទួលបានកៅអីភ្ញៀវកក់ចំនួន៤លានកៅអី។ រីឯចំណាត់ថ្នាក់លេខ៩ បានទៅលើផ្លូវហោះហើរអន្តរជាតិ ទៅមករវាងអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិនៅបាងកក និងអាកាសយានដ្ឋាន Changi នៅសិង្ហបុរី ដោយទទួលបានកៅអីភ្ញៀវកក់ចំនួន៤,០៣លានកៅអី និងចំណាត់ថ្នាក់លេខ១០ បានទៅលើផ្លូវហោះហើរអន្តរជាតិ ទៅមករវាងអាកាសយានដ្ឋានអន្តរជាតិ John F Kennedy នៅក្រុងញូវយ៉ក និងអាកាសយានដ្ឋាន Heathrow នៅទីក្រុងឡុងដ៍ ក្រោយទទួលបានកៅអីភ្ញៀវកកចំនួន៤,០១លានកៅអី៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ចិន កំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិ តម្លៃជាង៤ពាន់លានដុល្លារ នៅលើកោះសិប្បនិម្មិតដ៏គួរឱ្យភ្ញាក់ផ្អើល

មហាយក្សចិន ដែលមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោកកំពុងកសាងភាពភ្ញាក់ផ្អើលសម្រាប់ពិភពលោក តាមរយៈការសាងសង់អាកាសយានដ្ឋានអន្តរជាតិ ដែ…

តើសង្រ្គាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចស្ងប់ស្ងាត់ទេនៅឆ្នាំក្រោយ បន្ទាប់ពីមានសញ្ញាវិជ្ជមានពីលោក ត្រំា?

ក្រោយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហើរប្រយោគមួយឃ្លាដោយបង្ហាញពីឆន្ទៈក្នុងការចរចាធ្វើឱ្យសើរឡើងនូវទំនាក់ទំនងជាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ