ប្រធានាធិបតីអាមេរិក​ឆ្លងកូវីដ-១៩

លោកត្រាំ និង ភរិយា រកឃើញមានវិជ្ជមានកូវីដ-១៩


ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ និងភរិយា បានធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ-១៩ បន្ទាប់ពី មានការប៉ះពាល់ជាមួយជំនួយការ ដែលមានវិជ្ជមានកូវីដ-១៩។ នេះបើតាមការអះអាងរបស់លោក ត្រាំ នៅលើបណ្ដាញ Twitter ផ្លូវការរបស់លោក និងត្រូវបានសារព័ត៌មានអន្តរជាតិធំៗជាច្រើនចុះផ្សាយ។ លោកត្រាំ បាននិយាយ នៅលើ Twitter របស់លោកថា លោក និងស្ត្រីទី១ របស់អាមេរិក គឺលោកស្រី Melania Trump បានធ្វើតេស្ដវិជ្ជមានកូវីដ-១៩។
លោកត្រាំ និង ភរិយា រកឃើញមានវិជ្ជមានកូវីដ-១៩ (រូបភាព៖ AFP)
ដោយ

លោក​បានបញ្ជាក់ថា លោក​និងភរិយា នឹង​ចាប់ផ្ដើម​ការធ្វើ​ចត្តាឡីស័ក្ដ ដើម្បី​​ព្យាបាល​ជំងឺនេះ​ឲ្យបានលឿន​បំផុត។ លោក ត្រាំ បាន​រកឃើញវិជ្ជមាន​កូវីដ-១៩ បន្ទាប់ពី ជំនួយការ​របស់លោក គឺ លោកស្រី​ Hope Hicks ដែលជាជិតស្និទ្ធបំផុត​របស់​លោក បាន​រកឃើញ​វិជ្ជមាន​កូវីដ-១៩។

នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង Fox News លោក​ត្រាំ បាននិយាយថា «នាង (Hope Hicks) បានធ្វើ​​តេស្ដវិជ្ជមាន​ ខ្ញុំបាន​លឺដំនឹងនេះ»។

នៅថ្ងៃទី ០២ តុលា លោកត្រាំ បានសរសេរ​នៅលើ​បណ្ដាញ​ Twitter ថា «ភរិយា​ខ្ញុំ និងខ្ញុំ បាន​ធ្វើតេស្ដ​វិជ្ជមាន​កូវីដ-១៩។ យើង​នឹង​ចាប់ផ្ដើម​​ការ​ធ្វើចត្តាឡីស័ក្ដ​របស់យើង និងដំណើរ​​ការ​ព្យាបាល​ឲ្យបាន​ឆាប់​បំផុត។ យើង​នឹង​ឆ្លងកាត់​ជាមួយគ្នា។»​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រកឃើញមានស្ត្រីខ្មែរម្នាក់នៅបាត់ដំបង មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ០២ តុលានេះ

ព័ត៌មាន
ក្រសួងសុខាភិបាល បានប្រកាសរកឃើញស្ត្រីខ្មែរម្នាក់អាយុ ៣៣ រស់នៅខេត្តបាត់ដំបង មានវិជ្ជមានកូវីដ-១៩ ដោយស្ត្រីម្នាក់នោះ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋ…

ករណីលុបបឹងក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ៖ ក្រុមពលរដ្ឋតវ៉ា កំពុងចាំមើលការឆ្លើយតបពីក្រសួង ៣ទៀត និងក្រុមហ៊ុនពាក់ព័ន្ធ

ព័ត៌មាន
បន្ទាប់ពីទទួលបានលិខិតពីអភិបាលរាជធានីភ្នំពេញមក តំណាងសហគមន៍ពលរដ្ឋរស់នៅក្នុងទីក្រុងរណបហ្រ្គេនភ្នំពេញ ដែលជាអ្នកតវ៉ា ជំទាស់ចំពោះគម្រោងលុបបឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ