វិស័យពាណិជ្ជកម្ម

កម្ពុជា មានអតិរេកពាណិជ្ជកម្មជាមួយអាម៉េរិក តែមានឱនភាពពាណិជ្ជកម្មជាមួយចិន យ៉ាងសម្បើម


សហរដ្ឋអាម៉េរិក និងចិន ដែលជាមហាអំណាចកំពូលទាំងពីរនៅលើពិភពលោកនៅតែជាដៃគូដោះដូរពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ក្នុងនោះសហរដ្ឋអាម៉េរិក ជាទីផ្សារនាំចេញដ៏ធំជាងគេរបស់កម្ពុជា ខណៈចិន ជាប្រភពនាំចូលវត្ថុធាត់ដើមដ៏សំខាន់សម្រាប់បម្រើឱ្យផលិតកម្មក្នុងស្រុក។ ជាក់ស្តែងនៅក្នុងខែមករា កន្លងទៅ កម្ពុជា សម្រេចបានអតិរេកពាណិជ្ជកម្មជាមួយអាម៉េរិកជាង១,២ពាន់លានដុល្លារ តែមានឱនភាពពាណិជ្ជកម្មជាមួយចិនជាង១,៥លានដុល្លារ។
វិស័យពាណិជ្ជកម្ម
ដោយ

តែទោះជាយ៉ាងណាក៏ដោយអ្នកជំនាញសេដ្ឋកិច្ចវាយតម្លៃថា នេះគឺជាសញ្ញាណនៃភាពរឹងមាំក្នុងវិស័យផលិតកម្ម និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

​​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងខែមករា ឆ្នាំ២០២៦ ការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាម៉េរិក មានទំហំទឹកប្រាក់រហូតដល់១,២៨២លានដុល្លារ ដែលស្មើនឹងប្រមាណ៤៣,៩% នៃការនាំចេញសរុបរបស់កម្ពុជា។

លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា តួលេខនេះបានបង្ហាញពីសមត្ថភាពខ្ពស់របស់កម្ពុជា ក្នុងការឆ្លើយតបទៅនឹងទីផ្សារដែលមានស្តង់ដា និងអំណាចទិញខ្លាំង។ លោកបណ្ឌិតបានបន្ថែមថា ស្ថានភាពនេះជាសញ្ញាវិជ្ជមានក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ដោយឡែកពាក់ព័ន្ធនឹងការនាំចូលពីប្រទេសចិន ដែលមានទំហំទឹកប្រាក់១,៧៤០លានដុល្លារ ឬស្មើនឹងជាង៥៦% នៃការនាំចូលសរុបរបស់កម្ពុជាវិញ លោកបណ្ឌិត ឌុច ដារិន្ទ បានពន្យល់ថា ការនាំចូលពីចិនភាគច្រើនជាវត្ថុធាតុដើម ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់វិស័យផលិតកម្មក្នុងស្រុក និងជាខ្សែច្រវាក់ផ្គត់ផ្គង់ដ៏ចាំបាច់ ដើម្បីជំរុញការនាំចេញបន្តទៅកាន់ទីផ្សារអន្តរជាតិធំៗដូចជាសហរដ្ឋអាម៉េរិក និងជប៉ុនជាដើម។

​គួរបញ្ជាក់ថា នៅក្នុងខែមករា ឆ្នាំ២០២៦ កន្លងទៅការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាម៉េរិក សម្រេចបានជាង១,២ពាន់លានដុល្លារ ស្មើនឹង៤៣,៩% នៃការនាំចេញសរុបរបស់កម្ពុជា ខណៈការនាំចេញរបស់កម្ពុជា ទៅចិន មានទំហំត្រឹមតែ១៦៥លានដុល្លារតែប៉ុណ្ណោះ។ ជាមួយគ្នានេះកម្ពុជា បាននាំចូលទំនិញពីចិន មានទំហំរហូតដល់ជាង១,៧ពាន់លានដុល្លារ ឬស្មើនឹងជាង៥៦% នៃការនាំចូលសរុបរបស់កម្ពុជា តែកម្ពុជា នាំចូលពីអាម៉េរិក មានទំហំត្រឹមតែជាង៣៨លានដុល្លារតែប៉ុណ្ណោះ។ នេះបើតាមទិន្ន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ប្រធានមូលនិធិ IMF អះអាងថា ប្រាក់ដុល្លារអាម៉េរិកនៅតែជារូបិយប័ណ្ណបម្រុងកំពូលរបស់ពិភពលោក ទោះមានការធ្លាក់ថ្លៃនៅមួយឆ្នាំចុងក្រោយ

ប្រធានស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយសម្រាលការធ្លាក់ថ្លៃនៃអត្រាប្ដូរប្រាក់ដុល្លារអាម៉េរិកក្នុងរយៈពេលមួយឆ្នាំមកនេះ ដោយអះអ…

លោក ត្រាំ គំរាមមិនឱ្យបើកដំណើរការស្ពានតភ្ជាប់រវាងកាណាដា-អាម៉េរិក ក្រោយខឹងកាណាដាចាប់ដៃជាមួយចិន

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៩ កុម្ភៈ បានគំរាមមិនឱ្យបើកដំណើរការស្ពានតភ្ជាប់រវាងសហរដ្ឋអាម៉េរិក និងកាណាដា ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ