វិស័យកាត់ដេរ

អ្នកជំនាញអះអាងថា សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកំពុងគំរាមកំហែងដល់វិស័យកាត់ដេរនៅកម្ពុជា


​​បញ្ហាសង្រ្គាមដ៏តានតឹងនៅតំបន់មជ្ឈិមបូព៌ាកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់ចរន្តសេដ្ឋកិច្ច និងខ្សែច្រវាក់ដឹកជញ្ជូនសកល ដោយសារតម្លៃប្រេងហក់ឡើងខ្ពស់។ សម្រាប់កម្ពុជា អ្នកជំនាញក្នុងវិស័យកាត់ដេរបានលើកឡើងពីក្ដីបារម្ភចំពោះបញ្ហាសង្រ្គាមនេះ ដែលនឹងទាញទម្លាក់ដល់ការនាំចេញផលិតផលក្នុងវិស័យកាត់ដេរទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអឺរ៉ុបនៅឆ្នាំនេះ ដ្បិតតម្រូវការបញ្ជាទិញនឹងធ្លាក់ចុះ ដោយសារការកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់។
វិស័យកាត់ដេរ
ដោយ

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានគូសបញ្ជាក់ថា ភ្លើងសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ដែលបានអូសបន្លាយពេលជិត៣សប្តាហ៍កន្លងមកនេះ បានជះផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា ដោយសារការចំណាយផ្សេងៗកើនឡើង ជាពិសេសការនាំចូលវត្ថុធាតុដើមតែម្តង ក្រោយតម្លៃប្រេងហក់ឡើងខ្ពស់យ៉ាងគំហុក។ អ្នកជំនាញរូបនេះបារម្ភថា ប្រសិនបើបញ្ហាសង្រ្គាមនេះ នៅតែបន្តអូសបន្ថាយពេលយូរ ហើយជំរុញឱ្យតម្លៃប្រេងបន្តកើនឡើងទៀតនោះ វានឹងទាញទម្លាក់ការនាំចេញផលិតផលកាត់ដេរកម្ពុជា នៅឆ្នាំនេះ ឱ្យធ្លាក់ចុះជាងឆ្នាំមុន ដោយសារការបញ្ជាទិញធ្លាក់ចុះ ក្រោយអ្នកប្រើប្រាស់កាត់បន្ថយការចំណាយលើផលិតផលមិនចាំបាច់។

ស្រដៀងគ្នានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានគូសបញ្ជាក់ថា បញ្ហាសង្រ្គាមនៅមជ្ឈិមបូព៌ានេះពិតជាបានគំរាមកំហែងយ៉ាងខ្លាំងដល់ខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់សកល ដោយសារតម្លៃប្រេងកើនឡើងខ្ពស់ ដែលកត្តានេះ វាក៏បានជះផលប៉ះពាល់មកដល់ឧស្សាហកម្មកាត់ដេររបស់កម្ពុជា ផងដែរ។ ទោះបីបច្ចុប្បន្ននេះកម្ពុជាមិនទាន់រងឥទ្ធិពលខ្លាំងពីបញ្ហានេះក៏ដោយ តែអ្នកជំនាញរូបនេះជឿជាក់ថា ការបញ្ជាទិញ និងការនាំចេញផលិតផលក្នុងវិស័យកាត់ដេរកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបនឹងធ្លាក់ចុះខ្លាំងចាប់ពីពាក់កណ្តាលឆ្នាំនេះតទៅ ប្រសិនបញ្ហាសង្រ្គាមនេះបន្តអូសបន្លាយពេល។ តាមរយៈបញ្ហានេះបានធ្វើឱ្យប្រធានសម្ព័ន្ធសហជីពរូបនេះបារម្ភថា វានឹងជះផលប៉ះពាល់ដល់ចំណូលរបស់កម្មករនិយោជិត ម្ចាស់ក្រុមហ៊ុន និងសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។

សូមជម្រាបថា ក្នុងឆ្នាំ២០២៥ កន្លងទៅ កម្ពុជា រកចំណូលបានជិត១៦ពាន់លានដុល្លារពីការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងជិត១៦% បើធៀបនឹងឆ្នាំ២០២៤៕




អត្ថបទបន្ទាប់


អាម៉េរិក ដាក់បញ្ចូលប្រទេសចំនួន១២រួមទាំងកម្ពុជា ក្នុងបញ្ជីតម្រូវឱ្យបង់ប្រាក់ធានាពេលស្នើសុំទិដ្ឋាការ

រដ្ឋបាលសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ ដូណាល់ ត្រាំ បានសម្រេចដាក់បញ្ចូលប្រទេសចំនួន១២រួមទាំងកម្ពុជា ក្នុងបញ្ជីតម្រូវឱ្យអ្នកដាក់ពាក្យស្នើស…

ក្រៅពីការធ្វើពហិការ តើកម្ពុជា គួរចាត់វិធានការអ្វីបន្ថែម ដើម្បីទប់ស្កាត់ការហូរចូលទំនិញថៃ?

ពលរដ្ឋហាក់បង្ហាញការខកចិត្តក្រោយការធ្វើពហិការរបស់ពួកគេនៅមួយរយៈពេលចុងក្រោយនេះ ហាក់មិនទាន់អាចទប់ស្កាត់ទំនិញថៃ មិនឱ្យហូរចូលមកកម្ពុជាបាន ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ