កម្មវិធីនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹង ដោយមានការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ ជាកិត្តិយសណាស់ សម្រាប់ប្រទេសកម្ពុជាដែលបានទទួលស្វាគមន៍វិចិត្រករដែលមានទេពកោសល្យដូចជា MAUY & NAP MSV ដែលជាវិចិត្រករល្បីមកពីប្រទេសថៃ TONES វិចិត្រករជនជាតិខ្មែរដ៏ល្បីល្បាញទូទាំងពិភពលោកមកពីប្រទេសស្វីស KIMSAN SOU វិចិត្រករកម្ពុជាវ័យក្មេង VENKS វិចិត្រករគំនូរជីវចលរបស់ចក្រភពអង់គ្លេស YSK MIKE វិចិត្រករក្នុងស្រុក រួមទាំង TWOONE វិចិត្រករតាមដងវិថីជនជាតិជប៉ុនដ៏ល្បី Jean Baptiste Carraro វិចិត្រករជនជាតិបារាំងដែលមានមូលដ្ឋាននៅព្រះរាជាណាចក្រកម្ពុជានិង RYYSA សិល្បករជនជាតិខ្មែរ-ហូឡង់។ MAUY MSV ជាវិចិត្រករថៃផ្នែកគំនូរតាមដងវិថី បានបង្ហាញស្នាដៃរបស់ខ្លួនតាមរយៈ គំនូររូបខ្លាលើជញ្ជាំង ដែលជាគំនូរដ៍ធំជាងគេបំផុតក្នុងកម្មវិធីនេះផងដែរ ដែលមានទីតាំងនៅបរិវេណ Tiger Plaza, Factory Phnom Penh។
ក្រៅពីផ្ទាំងគំនូរ និងការតាំងពិព័រណ៌សិល្បៈ ក៏មានការប្រគំតន្ត្រីជាមួយនឹងការសំដែងរបស់ DJ និងក្រុម Hip Hop យ៉ាងសំបូរបែបដ៏ល្អបំផុតប្រចាំប្រទេសកម្ពុជា ក្នុងនោះរួមមាន កញ្ញា Nikki Nikki តារាចំរៀងនិងអ្នកនិពន្ធបទចម្រៀង Original Song រូបនេះបានបកស្រាយចំរៀងស្នាដៃថ្មីរបស់ខ្លួន បន្ថែមទៀតនោះក៏មានការសម្តែងរួមគ្នាជាមួយ កញ្ញា Marie Thach និងសិល្បករផ្សេងទៀតផងដែរ។ មិនតែប៉ុណ្ណោះ កញ្ញា Marie Thach ក៏បានបង្ហាញពីជំនាញ DJ របស់គាត់ជាមួយស្ទីលបែប House & Funk ដែលធ្វើឱ្យកម្មវិធីកាន់តែសប្បាយរីករាយថែមមួយកំរិតទៀត។
ស្វាគមន៍ឆ្នាំថ្មី Year of the Tiger! ពី Tiger Beer តែងតែលើកទឹកចិត្តឱ្យមនុស្សគ្រប់រូប បង្ហាញនូវភាពជឿជាក់ និងបញ្ចេញសក្ដានុពលរបស់ខ្លួន។ អ្នកនាង គង់ សូរីដា Senior Brand Manager របស់ Tiger Beer បានមានប្រសាសន៍ថា “គោលបំណងធំបំផុតរបស់ Tiger Beer គឺចង់បំផុសគំនិត ឱ្យអ្នកទាំងអស់គ្នាមានក្តីស្រមៃខ្ពស់ មានទំនុកចិត្តលើខ្លួនឯង និងអបអរភាពជឿជាក់របស់ខ្លួនឯង។
នៅក្នុង Year Of The Tiger ពួកយើងមិនគ្រាន់តែបំផុសគំនិតឱ្យមនុស្សគ្រប់រូបបន្តក្ដីស្រមៃរបស់ពួកគេនោះទេ ប៉ុន្តែលើសពីនេះយើងនឹងជំរុញភាពក្លាហានដើម្បីឱ្យពួកគេសម្រេចនូវគោលដៅនោះអោយបាន។Tiger ពិតជាមានក្ដីសោមនស្សយ៉ាងខ្លាំងដែលបានសហការជាមួយ FONKi និង FT Gallery ដើម្បីបង្កើតកម្មវិធីដ៍អស្ចារ្យមួយនេះឡើង ហើយនឹងទន្ទឹងរង់ចាំបន្តនូវព្រឹត្តិការណ៍សិល្បៈ និងតន្ត្រីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ ។
អំពី Murals for Cambodia
Murals for Cambodia គឺជាព្រឹត្តិការណ៍ថ្មីប្រចាំឆ្នាំបន្ទាប់ពីការបើកសម្ពោធ FT GALLERY កាលពីឆ្នាំមុន។ FT GALLERY តែងតែប្រមូលផ្ដុំវិចិត្រករក្នុងស្រុក និងអន្តរជាតិ ដែលមានកេរ្តិ៍ឈ្មោះល្បីៗមកបង្ហាញស្នាដៃដ៏គួរឱ្យកោតសរសើរជាច្រើននៅឯមជ្ឍមណ្ឌលច្នៃប្រឌិតដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ក្នុងFactory Phnom Penh។ តាមរយៈព្រឹត្តិការណ៍នេះដែរ FT Gallery ព្រមទាំងអ្នកគ្រប់គ្រង់/សហស្ថាបនិក FONKi នឹងបង្កើតផ្ទាំងគំនូរធំៗ ព្រមទាំងផ្សព្វផ្សាយទូទាំងប្រទេសសម្រាប់ឆ្នាំខាងមុខនេះបន្តទៀត។
អំពី Tiger Beer
Tiger Beer មានដើមកំណើតនៅប្រទេសសិង្ហបុរី ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ 1932។ Tiger Beer គឺជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិ សព្វថ្ងៃនេះ ឈរនៅលំដាប់លេខមួយក្នុងអាស៊ី និងជាម៉ាកផលិតផលដែលមានភាពរីកចម្រើនលឿនជាងគេបំផុត។ Tiger Beer មានលក់នៅលើទីផ្សារជាង 50ប្រទេសទូទាំងពិភពលោក។ ការជម្នះគ្រប់បែបយ៉ាងដើម្បីផលិតចេញនូវសមិទ្ធិផលដ៏ល្អឥតខ្ចោះដែលមានរសជាតិដិតនិងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។ Tiger បានរកឃើញនូវវិធីដែលអាចនាំអ្នកទៅកាន់ភាពស្រស់ស្រាយថ្មីមួយដែលមិនធ្លាប់មានពីមុនមក ហើយ Tiger ក៏បានសម្រេចអ្វីដែរគ្រប់គ្នាគិតថាមិនអាចទៅរួចជាច្រើនទសវត្សរ៍មកហើយ។