ការនាំចេញអង្ករ

សហព័ន្ធស្រូវអង្ករកម្ពុជា ដាក់គោលដៅ នាំចេញអង្ករ ១លានតោន ជាថ្មី ថានឹងសម្រេចបាន នៅត្រឹមឆ្នាំ២០២២


សហព័ន្ធស្រូវអង្ករកម្ពុជា នាពេលថ្មីៗនេះ បានប្រកាសថា ពីគោលដៅថ្មី ដោយបានកំណត់ថា នឹងនាំចេញអង្ករឲ្យបាន១លានតោននៅឆ្នាំ២០២២ ខាងមុខ។ គោលដៅថ្មីនេះ គឺធ្វើឡើងបន្ទាប់ពីគោលដៅ នាំចេញអង្ករ១លានតោនកាលពីឆ្នាំ២០១៥ដែរ តែមិនបានទទួលជោគជ័យនោះឡើយ។ បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា គោលដៅ នាំចេញអង្ករ១លានតោននៅឆ្នាំ២០២២នេះ គឺនៅតែពឹងផ្អែកលើទីផ្សារធំ ដូចជាប្រទេសចិន អឺរ៉ុប និងបណ្ដាប្រទេសអាស៊ានជាដើម។
ឃ្លាំងស្ដុកអង្ករ​នៅកម្ពុជា (http://www.amrurice.com.kh)
ដោយ

សហព័ន្ធស្រូវអង្ករ​កម្ពុជា តាមរយៈ​បណ្ដាញហ្វេសប៊ុក​ផ្សព្វផ្សាយ​ផ្លូវការ​របស់ខ្លួន បាន​នាពេល​ថ្មីៗនេះ លើកឡើងថា នៅត្រឹមឆ្នាំ២០២២ ខាងមុខនេះ សហព័ន្ធ​នឹង​ខិតខំធ្វើយ៉ាងណា​ជំរុញ​ការនាំចេញ​អង្ករ​របស់កម្ពុជា ឲ្យសម្រេចបាន​បរិមាណ​១លាន​តោន ដែលក្នុងនោះ ៣៥% នាំចេញទៅទីផ្សារចិន ៣០% នាំទៅអឺរ៉ុប និង ៣០%ទៀត នាំទៅបណ្ដា​ប្រទេស​អាស៊ាន និង​នាំទៅអាមេរិក ៥%។

បើតាម​ការគូសបញ្ជាក់របស់សហព័ន្ធស្រូវអង្ករ​កម្ពុជា គោលដៅ នាំចេញអង្ករ​១លានតោនថ្មីនេះដែរ គឺនឹងនាំចេញ​ប្រភេទអង្ករ​ក្រអូបប្រណិត ៣០% អង្ករក្រអូបធម្មតា ៤០% និង ៣០% ទៀតជា​អង្ករ​សធម្មតា។

បន្ថែមពីនេះទៀត ដើម្បីបំពេញតម្រូវ​ការ​នាំចេញនេះ សហព័ន្ធបានបញ្ជាក់ថា ក៏មាន​ត្រៀម​កញ្ចប់ឥណទាន ក្នុងអត្រាការប្រាក់​ពិសេស ចំនួន២០០​លាន​ដុល្លារ សម្រាប់​បំពេញបន្ថែម ក្នុងការទិញស្រូវ នារដូវប្រមូលផល។ កញ្ចប់ថវិកា ២០០​លាននេះ អាចទិញបានស្រូវ ប្រមាណជា ត្រឹម ៥០ម៉ឺនតោន​ស្រូវ នារដូវប្រមូលផល ជាពិសេសស្រូវ ពពួកពូជ ផ្កាម្លិះ។

ការប្រកាសឡើង​ពី​ផែនការ​នាំចេញអង្ករ​១លានតោន របស់​សហព័ន្ធស្រូវអង្ករ​កម្ពុជានេះ គឺកំពុង​ធ្វើឲ្យអ្នកតាមដាន​សេដ្ឋកិច្ចសង្គម​ជាច្រើន បានដាក់ការចាប់អារម្មណ៍ និងរង់ចាំមើល​ពីលទ្ធផល ថាតើពិតជាអាច​សម្រេចបានតាមគោលដៅដែរ ឬយ៉ាងណា? ដ្បិតអី កន្លងមកនេះ កម្ពុជាក៏ធ្លាប់​មានគោលដៅ នាំចេញអង្ករ​១លាន​តោន​នៅឆ្នាំ២០១៥ ដែរ ប៉ុន្ដែ​ផែនការ​នេះ មិនបានទទួល​ជោគជ័យ​នៅឡើយទេ។

របាយការណ៍របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេល ៩ខែ នៅឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករប្រមាណ ៤០ម៉ឺនតោន កើនឡើង​ប្រមាណតែ​ជាង ២% បើធៀបនឹង​បិរមាណនាំចេញ​អង្ករកាលពី ៩ខែឆ្នាំ២០១៨។ ក្នុងនោះ ប្រទេសចិននៅតែ​ឈរក្នុង​លំដាប់កំពូល​តារាងដែល​បាននាំចូលអង្ករ​ពីកម្ពុជាច្រើនជាងគេ ដែលមានប្រមាណ ១៦ម៉ឺនតោន ខណៈដែលនាំទៅអឺរ៉ុប មានជាង ១៣ម៉ឺន ៦ពាន់តោន ស្មើនឹងជិត៣៤% នៃ បិរមាណអង្ករនាំចេញសរុប និងនាំទៅប្រទេសអាស៊ាន មានប្រមាណ៥ម៉ឺន ៣ពាន់តោន ដែលមានជាង១៣% នៃបរិមាណអង្ករនាំចេញសរុប។ 

ជុំវិញនឹងការនាំចេញ​អង្ករនេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា ធ្លាប់បាន​អះអាង​ដែរថា ទោះបី និន្នាការទីផ្សារ​នៅសហគមន៏អឺរ៉ុប នារយៈពេល ៩ខែឆ្នាំនេះ បានធ្លាក់ចុះ​ប្រមាណ ជាជិត ៣០% ដោយការ អនុវត្តន៏​វិធានយកពន្ធ​ពីសំណាក់​សហគមអឺរ៉ុបក៏ដោយ តែទីផ្សារប្រទេសចិន បានហក់ឡើង ដោយមាន​កំណើនជាង ៤៤%។ ទន្ទឹមនឹង​កំណើនទីផ្សារ​ប្រទេសចិន ទីផ្សាររបស់​ប្រទេសអាស៊ាន ដូចជា ម៉ាឡេស៊ី ប៊្រុយណេ ក៏មានកំនើនជាង ២៧%ផងដែរ ខណៈដែល ទីផ្សារប្រទេសផ្សេងៗមួយចំនួនទៀតក៏មាន​កំណើនប្រមាណជា ជាង១៦%ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីបំផុត! សង្គ្រាមពាណិជ្ជកម្ម អាមេរិក និងចិន នឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅខែក្រោយនេះហើយ!

ព័ត៌មាន
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោកស៊ី ជិនពីង នឹងជួបគ្នានៅក្នុងប្រទេសឈីលី នៅក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិ…

ចិនស្នើសុំវិនិយោគនៅប្រទេសថៃកើនឡើង ១០០%

ព័ត៌មាន
ការដាក់ពាក្យស្នើសុំវិនិយោគរបស់ ក្រុមហ៊ុនចិន ចូលមកកាន់ ប្រទេសថៃ បន្តកើនឡើងឥតឈប់ឈរ រហូតដល់ទៅជាង ១,៤ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ