វិស័យពាណិជ្ជកម្ម

វៀតណាមនឹងជះលុយជាង១០ពាន់លានដុល្លារទិញយន្តហោះ និងផលិតផលកសិកម្ម ដើម្បីផ្គាប់ចិត្តអាម៉េរិក


វៀតណាម និងសហរដ្ឋអាម៉េរិក បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ បើតាមការអះអាងរបស់សេតវិមានអាម៉េរិក ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានប្រកាសទិញយន្តហោះប៊ូអ៊ីង ចំនួន៥០គ្រឿងក្នុងតម្លៃជាង៨ពាន់លានដុល្លារ ជាថ្នូរដែលអាម៉េរិកបើកទីផ្សារសម្រាប់ទំនិញវៀតណាមជាច្រើនប្រភេទ។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានឈានដល់ជាង១២៦ពាន់លានដុល្លារនៅ៩ខែឆ្នាំ២០២៥។
វិស័យពាណិជ្ជកម្ម
ដោយ

សារព័ត៌មាន VN Express បានរាយការណ៍ថា វៀតណាម និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើក្របខណ្ឌសម្រាប់កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទៅវិញទៅមក យុត្តិធម៌ និងមានតុល្យភាព។ បើតាមការអះអាងរបស់សេតវិមាន ភាគីទាំងពីរនឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយក្នុងពេលឆាប់ៗខាងមុខនេះ ដែលនឹងរក្សាពន្ធគយក្នុងកម្រិត២០% លើទំនិញវៀតណាមភាគច្រើន ប៉ុន្តែនឹងលើកពន្ធគយលើផលិតផលមួយចំនួន ដែលនឹងត្រូវសម្រេចនៅដំណាក់កាលពិភាក្សាចុងក្រោយ។

ជាថ្នូរនឹងការសម្របសម្រួលនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់វៀតណាម នឹងទិញយន្តហោះចំនួន៥០គ្រឿងពីក្រុមហ៊ុន ប៊ូអ៊ីង ក្នុងតម្លៃជាង៨ពាន់លានដុល្លារ។ បន្ថែមលើនេះ ក្រុមហ៊ុនវៀតណាម ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន២០ ជាមួយក្រុមហ៊ុនអាម៉េរិក ដើម្បីទិញទំនិញកសិកម្មរបស់អាម៉េរិក ដែលមានតម្លៃសរុបប្រមាណជិត៣ពាន់លានដុល្លារអាម៉េរិក។ នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងវៀតណាម សម្រេចបានជាង១២៦ពាន់លានដុល្លារកើនឡើងប្រមាណ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តាមការរំពឹងទុកសហរដ្ឋអាម៉េរិក និងវៀតណាមនឹងខិតខំបញ្ចប់កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទៅវិញទៅមកឲ្យបានឆាប់ ដើម្បីដោះស្រាយផលប៉ះពាល់មួយចំនួនរវាងប្រទេសទាំងពីរ ជាពិសេសទាក់ទងនឹងឧបសគ្គមិនមែនពន្ធ។ ជាមួយគ្នានេះសហរដ្ឋអាម៉េរិក និងវៀតណាម ក៏បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកគោលដៅរួម ដើម្បីបង្កើនភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ រួមទាំងការដោះស្រាយការគេចវេសពន្ធ និងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងការនាំចេញ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើទំនាក់ទំនងរវាងកម្ពុជា និងអាម៉េរិក មានការប្រែប្រួលយ៉ាងណានៅមួយចុងក្រោយនេះ?

ក្រុមអ្នកជំនាញកត់សម្គាល់ឃើញថា ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា ហាក់បានវិវត្តទៅរកភាពរីកចម្រើនជាវិជ្ជមានគួរឱ្យកត់សម្គាល់នៅមួយរយៈច…

ការដឹកជញ្ជូនតាមផ្លូវអាកាសជាង៨ពាន់ជើងនៅអាម៉េរិក ត្រូវរាំងស្ទះ ដោយសារការបិទរដ្ឋាភិបាល

ការដឹកជញ្ជូនតាមផ្លូវអាកាសទូទាំងសហរដ្ឋអាម៉េរិក ជាង៨ពាន់ជើង ត្រូវបានរាំងស្ទះ កាលពីថ្ងៃទី២៦ ខែតុលា ដោយសារកង្វះមន្រ្តីត្រួតពិនិត្យចរាចរណ៍ផ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ