តេលាខ្មែរ ពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ក្នុងការទទួលយក តារាចម្រៀង ដ៏ល្បីក្នុងប្រទេសកម្ពុជាយើង លោកស្រី ឱក សុគន្ធកញ្ញា បានចួលរួមជាសមាជិក ជាមួយគ្រួសារតេលាខ្មែររបស់យើង ដើម្បីជាតំណាង និងជួយជំរុញចក្ខុវិស័យរបស់តេលាខ្មែរ ក្រោមរូបភាពជាទូតសុច្ឆន្ទៈ។ ពួកយើងទាំងអស់គ្នាក្នុងតេលាខ្មែរ បេ្តជ្ញាចិត្ត ក្នុងការចួលរួម ជួយអភិវឌ្ឍជីវភាពប្រជាជនខ្មែរឱ្យបានកាន់តែប្រសើរឡើង។
លោកឧកញ៉ា ឈុន វ៉ាន់ឌី អគ្គនាយករង មានប្រសាសន៍ថា ៖«តេលាខ្មែរ បានពាំនាំយកនូវសមិទ្ធផលថ្មី ដែលជាផលិតផលស្តង់ដារអន្តរជាតិ ដើម្បីប្រកួតប្រជែង ទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា និងក្នុងតំបន់។
«តេលាខ្មែរ សូមណែនាំជូនបងប្អូនឱ្យស្គាល់ពីផលិតផល ប្រេងសាំង ប្រេងម៉ាស៊ូត គីណេតិច និង ហ្គាស (LPG) ព្រីម ជាបច្ចេកវិទ្យាចុងក្រោយបំផុតពីសហរដ្ឋអាមេរិក។ ផលប្រយោជន៍សំខាន់ៗ៤យ៉ាង រួមមាន៖ សន្ទុះខ្លាំង សម្អាតម៉ាស៊ីនបានល្អ អាចធ្វើដំណើរបានឆ្ងាយនិងបរិមាណគ្រប់លីត្រ»។
លោកស្រីឱក សុគន្ធកញ្ញា មានប្រសាសន៍ថា ៖«ខ្ញុំពិតជាពេញចិត្តចំពោះការសហការនេះណាស់ ក៏ព្រោះតែ តេលាខ្មែរ ជាក្រុមហ៊ុនខ្មែរ ដែលសបញ្ជាក់ពីគុណតម្លៃដែលខ្ញុំពេញចិត្តបំផុត ក្នុងការបង្ហាញ ពីមោទនភាព នៃវប្បធម៌ខ្មែរ និងការយកចិត្តទុកដាក់ទៅលើសង្គមជាតិយើងទាំងមូល»។
«ពីមុនខ្ញុំធ្លាប់មកស្ថានីយតេលាខ្មែរដែរ តែមិនមែនជាទូតសុច្ឆន្ទៈទេ ជាអតិថិជនធម្មតា។ គ្រាន់តែខ្ញុំមកដល់ភ្លាម ខ្ញុំទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ តាមរយៈការសំពះបែបខ្មែរដ៏ទន់ភ្លន់ ហើយមានចំណុចផ្សេងៗទៀត ដូចជា បរិស្ថានល្អ មានផាសុកភាពក្នុងស្ថានីយ សេវាកម្មអតិថិជនល្អ ដែលបានដក់ជាប់ក្នុងចិត្តខ្ញុំតែម្តង»។
«បទពិសោធន៍ដែលខ្ញុំទទួលបាននេះ ធ្វើឱ្យខ្ញុំជឿជាក់កាន់តែខ្លាំង និងប្តេជ្ញាចិត្ត គាំទ្រ ផ្សព្វផ្សាយ និងលើកកម្ពស់កិត្តិនាមតេលាខ្មែរឱ្យបានទូលំទូលាយ។ ក្នុងនាមខ្ញុំជាទូតសុច្ឆន្ទៈតេលាខ្មែរ ខ្ញុំមិនគ្រាន់តែជាតួតំណាងនោះទេ តែខ្ញុំនឹងប្រឹងប្រែងចូលរួមក្នុងចក្ខុវិស័យរបស់តេលាខ្មែរផងដែរ គឺអនាគតរួមគ្នា ដើម្បីធ្វើដំណើរឆ្ពោះទៅរកការផ្គត់ផ្គង់ផលិតផលដែលមានគុណភាពខ្ពស់ និងបច្ចេកវិទ្យាថ្មី តាមស្តង់ដារអន្តរជាតិ ជាពិសេស គឺចូលរួមចំណែកក្នុងការសន្សំថវិកាបានមួយកម្រិត»។
លោកឧកញ៉ា ឈុន វ៉ាន់ឌី មានប្រសាសន៍បន្ថែមថា ៖«ក្រុមហ៊ុន ពិតជាមានមោទនភាពណាស់ក្នុងការនាំចូល ផលិតផលគុណភាពស្តង់ដារអន្តរជាតិនេះ សម្រាប់ផ្គត់ផ្គង់ជូនប្រជាជនខ្មែរ តាមរយៈ សេវាកម្មល្អ ដែលសបញ្ជាក់ពីគុណតម្លៃវប្បធម៌ខ្មែរ និងក្រោមទស្សនៈវិស័យរួមគ្នាតែមួយ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រខ្មែរ ។ ចំពោះចក្ខុវិស័យនេះ ក្រុមហ៊ុនប្ដេជ្ញាចិត្ត ក្នុងការ ចូលរួមអភិវឌ្ឍ និងលើកស្ទួយប្រទេសជាតិឱ្យមានភាពរីកចម្រើនឆ្ពោះទៅមុខ «អនាគតរួមគ្នា»។
សូមបញ្ជាក់ថាតេលាខ្មែរ ជាក្រុមហ៊ុនប្រេងឥន្ធនៈរបស់ខ្មែរ ដែលមានប្រវត្តិតាំងពីទស្សវត្ស ៦០មកម៉្លេះ។ បច្ចុប្បន្នស្ថានីយតេលាខ្មែរកំពុងតែអភិវឌ្ឍស្ថានីយចែកចាយផលិតផលប្រេងឥន្ធនៈ និងឧស្ម័នទូទាំងព្រះរាជាណាចក្រកម្ពុជា រួមទាំងបន្ថែមនូវឧស្ម័ន (LPG) ផងដែរ៕