ជម្លោះកម្ពុជា ថៃ

តើការប៉ះទង្កិចគ្នាជាថ្មីរវាងកម្ពុជា-ថៃបានជះឥទ្ធិពលយ៉ាងណាដល់គម្រោងធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរបរទេសមកកាន់កម្ពុជា?


ក្រុមអ្នកជំនាញកត់សម្គាល់ឃើញថា បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃនៅក្នុងរយៈពេលជាច្រើនខែមកនេះបានធ្វើឱ្យរាំងស្ទះដល់លំហូរទេសចរបរទេសចូលមកកម្សាន្តនៅប្រទេសទាំងពីរគួរឱ្យកត់សម្គាល់។ ហើយតាមរយៈការប៉ះទង្កិចគ្នាជាថ្មី ដែលបង្កឡើងដោយយោធាល្មោភសង្គ្រាមថៃ បើកការបាញ់ប្រហារមកលើកម្ពុជាមុននៅប៉ុន្មានមកថ្ងៃនេះ វាអាចកាន់តែជះផលអវិជ្ជមានបន្ថែមទៀតដល់ការស្រូបទាញភ្ញៀវទេសចររបស់កម្ពុជា។
ជម្លោះកម្ពុជា ថៃ
ដោយ

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជាបានគូសបញ្ជាក់ថា នៅដើមរដូវសម្បូរភ្ញៀវទេសចរនាចុងឆ្នាំ២០២៥ ស្ថានភាពភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជាហាក់ពុំមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ បើធៀបនឹងឆ្នាំមុន។ ប៉ុន្តែក្រោយយោធាថៃបានបើកការវាយប្រហារមកលើកម្ពុជាជាថ្មីនៅតាមព្រំដែនកម្ពុជា-ថៃនៅប៉ុន្មានថ្ងៃនេះ អ្នកជំនាញរូបនេះ វាយតម្លៃថា ចង់ ឬមិនចង់វានឹងធ្វើឱ្យរាំងស្ទះដល់ចរន្តភ្ញៀវទេសចរបរទេសមួយចំនួន ដែលមានគម្រោងមកកម្សាន្តនៅកម្ពុជានាចុងឆ្នាំនេះ ដ្បិតពួកគេមានភាពភ័យខ្លាចក្រោយទទួលព័ត៌មានពីបញ្ហាជម្លោះដ៏ក្តៅគគុកនេះ ដោយមិនបានដឹងថា គោលដៅទេសចរណ៍ទាំងនោះ មានទីតាំងជិត ឬឆ្ងាយពីទីតាំងជម្លោះឡើយ។

ជាមួយគ្នានេះលោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាបានចាត់ទុកភាពតានតឹង នៃបញ្ហាសង្រ្គាមរវាងកម្ពុជា-ថៃសាជាថ្មីនារដូវសម្បូរភ្ញៀវទេសចរនេះ វាជាសញ្ញាមិនល្អនោះទេសម្រាប់វិស័យទេសចរណ៍របស់កម្ពុជា ទាំងសម្រាប់អ្នករកទទួលទានក្នុងវិស័យនេះ ក៏ដូចជាសម្រាប់សេដ្ឋកិច្ចជាតិទាំងមូល។ ការវាយតម្លៃបែបនេះ ក៏ដោយសារអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ក្រោយមានសង្រ្គាមឈ្លានពានរបស់យោថៃនៅប៉ុន្មានថ្ងៃនេះ បានធ្វើឱ្យភ្ញៀវទេសចរបរទេសមួយចំនួនបានលុបចោលគម្រោងទេសចរណ៍របស់ពួកគេមកកាន់ប្រទេសកម្ពុជានៅចុងឆ្នាំនេះ។ តែយ៉ាងណាអ្នកជំនាញរូបនេះ រំពឹងជឿជាក់ថា ក្រោយភាពតានតឹងនេះបានធូរស្រាលភ្ញៀវទេសចរទាំងនោះនឹងត្រឡប់មកកម្សាន្តនៅកម្ពុជាវិញ។

គួរជម្រាបថា នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៤លាន៧សែននាក់មានការធ្លាក់ចុះជាង១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងធ្លាក់ចុះប្រមាណជាង១០% បើធៀបនឹងឆ្នាំ២០១៩ មុនពេលមិនទាន់មានវិបត្តិកូវីដ១៩៕




អត្ថបទបន្ទាប់


ក្រោយរងការឈ្លានពានយ៉ាងព្រៃផ្សៃពីយោធាថៃជាលើកទីពីរ តើកម្ពុជាគួរបិទការនាំចូលទំនិញពីថៃទាំងស្រុងឬយ៉ាងណា?

គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ មានរយៈពេល៤ថ្ងៃហើយ ដែលក្រុមយោធាថៃបានបើកការវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជា និងបានសម្លាប់ជនស៊ីវិលខ្មែរស្…

លោក ដូណាល់ ត្រាំ គ្រោងតែងតាំងក្រុមប្រឹក្សាសន្តិភាព Gaza នៅដើមឆ្នាំក្រោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី ១០ ខែធ្នូថា ការប្រកាសអំពីមេដឹកនាំពិភពលោក ដែលនឹងត្រូវធ្វើជាក្រុមប្រឹក្សាសន្តិភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ