អាមេរិក - កូរ៉េខាងជើង

មន្ត្រីចារកម្មអាមេរិកថា កូរ៉េខាងជើងនឹងមិនបាញ់សាកល្បងនុយក្លេអ៊ែរ ក្នុងអំឡុងសមយុទ្ធអាមេរិក-កូរ៉េខាងត្បូងទេ


បើតាមប្រធានទីភ្នាក់ងារចារកម្មនៅក្រសួងការពារជាតិអាមេរិកបាននិយាយកាលីថ្ងៃពុធ ទី ២២ មីនា ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ហាក់មិនបានបង្ហាញពីការត្រៀមខ្លួនក្នុងការធ្វើតេស្តអាវុធនុយក្លេអ៊ែរ អំឡុងពេលអាមេរិកបាន និងកំពុងសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងនោះទេ។ តែយ៉ាងណា នៅថ្ងៃជាមួយគ្នានៃការរលើកឡើងនេះ ទីក្រុងព្យុងយ៉ាងបានបាញ់ផ្លោងមីស៊ីលបណ្តែតជាច្រើនគ្រាប់ទម្លាក់ចូលក្នុងសមុទ្រភាគខាងកើត។ នេះបើតាតការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
អាមេរិកជឿថា កូរ៉េខាងជើងនឹងមិនហ៊ានសាកល្បងអាវុធនុយក្លេអ៊ែរនោះទេ! រូបភាព NCB

ចាប់តាំងការបាញ់សាកល្បងនុយក្លេអ៊ែរជាលើកចុងក្រោយបង្អស់កាលពីឆ្នាំ២០១៧របស់កូរ៉េខាងជើង មន្ត្រីអាមេរិកមានបានធ្វើការព្រមានជាហូរហែរនៃការគ្រោះថ្នាក់ដែលមិនអាចនឹកស្មានដល់ ហើយនៅមួយរយៈចុងក្រោយនេះស្ថានការនៅឧបទ្វីបកូរ៉េបានកើនកម្តៅសារជាថ្មីដោយសារតែការបង្កហេតុពីសំណាក់ព្យុងយ៉ាង និងការធ្វើសមយុទ្ធជារឿយៗរបស់អាមេរិកជាមួយនឹងកូរ៉េខាងត្បូង។

យ៉ាងណាក៏ដោយ ឧត្តមសេនីយ៍ឯក លោក Scott Berrier ប្រធានទីភ្នាក់ងារចារកម្មនៃក្រសួងការពារជាតិអាមេរិកបានប្រាប់អ្នកយកព័ត៌មានថា « បើទោះជាមានការព្រមាន និងការគំរាមកំហែងជាបន្តបន្ទាប់លើការសម្រេចចិត្តណាមួយរបស់លោក គីម ក៏ដោយ វាហាក់មិនមានហេតុផលគ្រប់គ្រាន់ ដែលថាព្យុងយ៉ាងនឹងហ៊ានបាញ់សាកល្បងនុយក្លេអ៊ែរនោះដែរ»។

យ៉ាងណាក៏ដោយចុះ នៅថ្ងៃពុធទី២២មីនា កូរ៉េខាងត្បូងបានរាយការណ៍ថា ទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលបណ្តែតជាច្រើនគ្រាប់បន្ថែមទៀតចូលទៅក្នុងឆ្នេរភាគខាងកើត ដោយបាញ់ចេញពីខេត្ត South Hamgyong ប្រទេសកូរ៉េខាងជើង។ ទោះយ៉ាងណា គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើមីស៊ីលដែលត្រូវបានបាញ់នោះមានប៉ុន្មានគ្រាប់ និងជាប្រភេទមីស៊ីលអ្វីឱ្យពិតប្រាកដនោះទេ។ មែនទែនទៅ ការបាញ់បង្ហោះសាជាថ្មីនេះធ្វើឡើងបីថ្ងៃប៉ុណ្ណោះ ក្រោយពីកូរ៉េខាងជើងបានបាញ់មីស៊ីលប៉ាលេស្ទិករយៈចម្ងាយខ្លីមួយគ្រាប់ចូលក្នុងសមុទ្រភាគខាងកើតដូចគ្នា។




អត្ថបទបន្ទាប់


ចិនប្រកាសគាំទ្រពេញទំហឹងចំពោះគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត

ព័ត៌មាន
នាយកដ្ឋានមូលធនបរទេសនិងការវិនិយោគក្រៅប្រទេសនៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ នៃប្រទេសចិន បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំព…

ហេតុអ្វីធនាគារនៅអាស៊ីអាចប្រឈមនឹងការលំបាកក្នុងការជំរុញដើមទុន តាមរយៈការចេញលក់មូលបត្របំណុល?

ព័ត៌មាន
ស្ថាប័នហិរញ្ញវត្ថុ Citigroup ដែលជាសាជីវកម្មសេវាកម្មហិរញ្ញវត្ថុ និងការបណ្តាក់ទុននៅលើវិស័យធនាគារដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ