វិស័យទេសចរណ៍

តើវិស័យទេសចរណ៍នៅតាមបណ្ដាខេត្តប៉ែកភូមិភាគឦសានមានការប្រែប្រួលយ៉ាងណា ក្រោយមានការជជែកយ៉ាងផុសផុលជុំវិញគម្រោងអភិវឌ្ឍន៍ CLV?


ខេត្តស្ថិតនៅភូមិភាគឦសាន នៃប្រទេសកម្ពុជា ត្រូវបានគេស្គាល់ថា ជាខេត្តដែលសម្បូរទៅដោយគោលដៅទេសចរណ៍បែបធម្មជាតិ ដ៏ស្រស់ស្អាត និងទាក់ទាញ។ នៅមួយរយៈចុងក្រោយនេះ បណ្តាខេត្តនៅភូមិភាគឦសាន ជាពិសេសមណ្ឌលគិរី និងរតនគិរី ទទួលបានការចាប់អារម្មណ៍ និងមានអ្នកទៅលេងកម្សាន្តជាហូរហែ បន្ទាប់ពីមានការជជែកគ្នាយ៉ាងផុសផុលជុំវិញគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណរួមគ្នារវាងកម្ពុជា ឡាវ និងវៀតណាម(CLV DTA)។ តើវិស័យទេសចរណ៍នៅតាមបណ្ដាខេត្តភូមិភាគឦសានមានការប្រែប្រួលយ៉ាងណានៅមួយរយៈចុងក្រោយនេះ?
វិស័យទេសចរណ៍
ដោយ

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានអះអាងថា នៅមួយរយៈចុងក្រោយនេះ មានភ្ញៀវទេសចរជាច្រើនបានទៅលេងកម្សាន្តនៅខេត្តភូមិភាគឦសានមួយនេះ បន្ទាប់ពីមានការចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា បានកាត់ខេត្តនេះ ទៅឱ្យប្រទេសជិតខាង ក្រោមគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណរួមគ្នារវាងកម្ពុជា ឡាវ និងវៀតណាម។ បើតាមប្រធានមន្ទីរទេសចរណ៍រូបនេះ តាមរយៈការធ្វើដំណើរកម្សាន្តរបស់ពលរដ្ឋមកកាន់ខេត្តភូមិភាគឦសាននេះ វានឹងចូលរួមចំណែកជួយលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចខេត្ត ជាពិសេសជួយបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋតែម្តង។

​ដោយឡែក លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ចាត់ទុកសកម្មភាពធ្វើដំណើររបស់ពលរដ្ឋទៅកាន់បណ្ដាខេត្តជាប់ព្រំដែន គឺជាចលករមួយដ៏សំខាន់ក្នុងការរុញច្រាន និងលើកកម្ពស់វិស័យទេសចរណ៍ ដ្បិតការធ្វើដំណើរទៅកាន់បណ្ដាខេត្តដែលមានសក្ដានុពលទេសចរនេះ ចង់ ឬមិនចង់ គឺអ្នកធ្វើដំណើរនឹងត្រូវចំណាយថវិកាដើម្បីប្រើប្រាស់សេវាកម្មនានា ដែលមានការផ្គត់ផ្គង់នៅក្នុងខេត្ត ហើយវានឹងរួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋមួយចំនួននៅតាមបណ្ដាខេត្តទាំងនោះផងដែរ។

​បើតាមលោក ង៉ែត ពិទូ ទោះបីខេត្តរតនគិរី មានចម្ងាយផ្លូវឆ្ងាយជាងគេក៏ពិតមែន ប៉ុន្តែលោករំពឹងថា អ្នកទេសចរនឹងបន្តទៅលេងកម្សាន្តនៅក្នុងខេត្តនេះជាបន្តបន្ទាប់ទៀតនាពេលខាងមុខ ខណៈបច្ចុប្បន្នអាជ្ញាធរកំពុងខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


តើវិស័យពាណិជ្ជកម្មតាមអនឡាញមានការផ្លាស់ប្តូរ និងរីកចម្រើនកម្រិតណា ក្រោយវិបត្តិកូវីដ-១៩?

ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬ E-Commerce នៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្រោយកម្ព…

ធនាគារ SME នឹងសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីបង្កើនលទ្ធភាពទទួលបានឥណទានរបស់ SME

ក្រោយមើលឃើញពីបញ្ហាប្រឈមដែលសហគ្រាសធុនតូច និងមធ្យមកម្ពុជា ពិបាកក្នុងការទទួលបានហិរញ្ញប្បទានដោយសារបញ្ហាគ្មានទ្រព្យធានានោះ ធនាគារសហគ្រាសធុនតូច …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ