ការចំណាយសម្រាប់​វិស័យការពារជាតិ

ការចំណាយលើផ្នែកយោធាទូទាំងពិភពលោកនៅតែកើន ទោះមានកូវីដ-១៩ រាតត្បាត


របាយការណ៍ចំណាយលើផ្នែកយោធាទូទាំងពិភពលោក នៅក្នុងឆ្នាំ ២០២០ទើបតែបានចេញផ្សាយថ្មីៗនេះថា ការចំណាយលើផ្នែកយោធានៅក្នុងពិភពលោកនៅតែមានកំណើន ២,៦% ដោយមានទឹកប្រាក់សរុបជិត ២ទ្រីលានដុល្លារអាមេរិក បើទោះបីជាប្រទេសនីមួយៗត្រូវបែងចែកការចំណាយបន្ថែម ដើម្បីត្រៀមប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ក៏ដោយ។ នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្ដិភាពអន្តរជាតិ ស្ដុកខុល ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែត និងត្រូវបានយកមកចុះផ្សាយបន្ដដោយភ្នាក់ងារព័ត៌មាន Reuters។
ការចំណាយលើផ្នែកយោធាទូទាំងពិភពលោកនៅតែកើន ទោះមានកូវីដ-១៩ រាតត្បាត (រូបភាព៖nationalinterest.org)
ដោយ

របាយការណ៍ដដែលនេះ បានឲ្យដឹងទៀតថា នៅឆ្នាំ២០២០ មានប្រទេសមហាអំណាចចំនួន៥ ដែលមានការចំណាយច្រើនជាងគេបំផុតលើផ្នែកយោធានេះ រួមមាន អាមេរិក, ចិន, ឥណ្ឌា, រុស្ស៊ី និងអង់គ្លេស ដោយប្រទេសទាំង៥នេះ មានចំណែកប្រហែល ៦២% នៃការចំណាយលើផ្នែកយោធាសរុបទូទាំងសកលោក។ មន្ត្រីជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវសន្ដិភាពអន្តរជាតិ ស្ដុកខុល បាននិយាយថា «យើងអាចនិយាយថា បញ្ហាមេរោគរាតត្បាត គឺមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់ការចំណាយលើផ្នែកយោធាក្នុងសកលលោក នៅឆ្នាំ២០២០នោះទេ!»។

ខណៈដែលទំហំផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកត្រូវបានធ្លាក់ចុះ ដោយសារតែមេរោគរាតត្បាតកូវីដ១៩ ប៉ុន្ដែ ការចំណាយលើផ្នែកយោធា ធៀបនឹងចំណែកសេដ្ឋកិច្ចសកលលោកវិញ គឺមានជាមធ្យមប្រមាណ ២,៤% នៅក្នុងឆ្នាំ២០២០ ដែលបានកើនឡើងពី ២,២% កាលពីឆ្នាំ២០១៩។ 

យ៉ាងណាក៏ដោយ មានប្រទេសខ្លះ ដូចជា ឈីលី និង កូរ៉េខាងត្បូង បានបង្វែរទិសដៅមួយផ្នែកនៃការចំណាយលើផ្នែកយោធា ទៅប្រើប្រាស់សម្រាប់ការដោះស្រាយបញ្ហាមេរោគរាតត្បាតវិញ។ មានប្រទេសមួយចំនួនទៀត រួមមាន ប្រេស៊ីល និង រុស្ស៊ី ក៏បានចំណាយលើផ្នែកយោធានេះ តិចជាងមុនផងដែរ។

បើយើងមើលទៅលើសហរដ្ឋអាមេរិក បានចំណាយលើផ្នែកយោធានេះ មានដល់ទៅ ៧៧៨ ពាន់លានដុល្លារ កើន ៤,៤% ធៀបនឹងឆ្នាំ២០១៩ ហើយអាមេរិក ក៏ជាប្រទេសដែលមានការចំណាយធំជាងគេបំផុតក្នុងពិភពលោកចំពោះវិស័យការពារជាតិនេះ ដោយអាមេរិកមានចំណែកប្រមាណ ៣៩% នៃការចំណាយលើផ្នែកយោធាសរុបក្នុងពិភពលោកនៅក្នុងឆ្នាំ២០២០។នេះតាមរបាយការណ៍បញ្ជាក់របស់វិទ្យាស្ថានស្រាវជ្រាវសន្ដិភាពអន្តរជាតិ ស្ដុកខុល ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែត។

រីឯ ប្រទេសចិនវិញឈរលំដាប់ទី២ បន្ទាប់ពីអាមេរិក ដោយបានចំណាយលើផ្នែយោធាសរុប ២៥២ពាន់លានដុល្លារ នៅឆ្នាំ២០២០ កើនឡើងជិត ២% ធៀបនឹងឆ្នាំ២០១៩។ ការចំណាយលើផ្នែកយោធារបស់ប្រទេសចិន មានការកើនឡើងរយៈពេល ២៦ឆ្នាំជាប់ៗគ្នា ដែលជាកំណើនកើនឡើងក្នុងរយៈពេលវែងជាងគេបំផុតក្នុងពិភពលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋអាមេរិកកាំងរាប់លាននាក់ មិនទទួលការចាក់វ៉ាក់សាំងដូសទី២ទេ! ហេតុអ្វី?

ព័ត៌មាន
ស្របពេលដែលរដ្ឋាភិបាលអាមេរិក បាននិងកំពុងញាប់ដៃញាប់ជើងក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋរបស់ខ្លួន ឲ្យបានដល់៧០% នៅត្រឹមខែកក្កដាខាង…

កម្ពុជា​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន​៥០៨​នាក់​បន្ថែម​ទៀត​ខណៈ​អ្នកជា​សះស្បើយ​មាន​១២៧​នាក់

ព័ត៌មាន
ក្រសួងសុខាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៧​ខែមេសា​ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ