វិស័យពាណិជ្ជកម្ម

ពាណិជ្ជករព្រមានថា រោងចក្រជាច្រើននឹងបង្ខំចិត្តបញ្ឈប់ការងារកម្មករ បើថៃ បន្តបិទព្រំដែនជាមួយកម្ពុជា


ការដោះដូរពាណិជ្ជកម្មប្រចាំថ្ងៃនៅច្រកព្រំដែន បានហានលើក (Ban Hat Lek) ជាប់នឹងច្រកព្រំដែនចាំយាមកម្ពុជា នៅក្នុងខេត្តកោះកុងមួយថ្ងៃមានទំហំរហូតដល់ទៅជាង៣លានដុល្លារ តែឥឡូវនេះមិនមានការដោះដូរនោះទេ ក្រោយកងទ័ពថៃ បិទច្រកព្រំដែនដោយឯកតោភាគី។ សារព័ត៌មាន Khaosod English បានរាយការណ៍ថា ប្រសិនបើស្ថានការណ៍បែបនេះបន្តអូសបន្លាយចន្លោះពី៣ទៅ៤ខែទៀត នោះក្រុមហ៊ុនមួយចំនួននឹងត្រូវបង្ខំចិត្តបញ្ឈប់ការងារកម្មករជាក់ជាមិនខានឡើយ។
វិស័យពាណិជ្ជកម្ម
ដោយ

ផលិតករ និងអាជីវករនៅតាមព្រំដែនកម្ពុជា និងថៃ នៅក្នុងខេត្តចាន់ថាបុរី និងត្រាត កំពុងអំពាវនាវឱ្យអាជ្ញាធរបន្ធូរបន្ថយការរឹតបន្តឹង និងបើកប៉ុស្តិ៍ត្រួតពិនិត្យឡើងវិញ ដើម្បីកាត់បន្ថយការខាតបង់សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងររបស់ពួកគេ។ ទំហំពាណិជ្ជកម្មប្រចាំថ្ងៃដែលពាណិជ្ជករថៃ នាំចេញមកកាន់កម្ពុជា ដែលពីមុនមួយថ្ងៃមានតម្លៃជាង៣លានដុល្លារ ឥឡូវបានធ្លាក់ចុះមកដល់កម្រិតសូន្យតែម្តង។ ក្រុមពាណិជ្ជករ បានព្រមានថា ទីផ្សារកម្ពុជានឹងត្រូវក្តោបក្តាប់ដោយទំនិញចិន និងវៀតណាម ប្រសិនបើអាជ្ញាធរថៃ បន្តបិទព្រំដែនជាមួយកម្ពុជា ក្នុងរយៈពេលពី៣ទៅ៤ខែទៀត។ នៅពេលទទួលព័ត៌មានថា ជប៉ុន បានស្វះស្វែងឲ្យមានការបើកព្រំដែនឡើងវិញ ជាពិសេសគឺព្រំដែន ត្រាត និងកោះកុងនេះ ពាណិជ្ជករ និងអ្នកនាំចេញថៃ បានបង្ហាញការគាំទ្រ និងត្រេកអរយ៉ាងខ្លាំង។

លោក ចតុផាត រុកសាហាគុល (Jatupat Ruksahakul) អនុប្រធានសមាគមពាណិជ្ជកម្មព្រំដែនខេត្តត្រាត និងជាអ្នកនាំចេញមកកម្ពុជា មួយរូប បានអះអាងថា លោកគាំទ្រការបើកប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនឡើងវិញ ដើម្បីសង្គ្រោះប្រតិបត្តិករនានា នៅក្នុងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា។ លោកបានអះអាងថា ចាប់តាំងពីការបិទច្រកព្រំដែនជាអចិន្ត្រៃយ៍ជិតពីរខែមកនេះ ការដោះដូរពាណិជ្ជកម្មតាមច្រកនេះត្រូវបានបិទទាំងស្រុង។

លោកបានសង្កត់ធ្ងន់ថា អាជ្ញាធរថៃ ត្រូវប្រើហេតុផលក្នុងការដោះស្រាយបញ្ហា ហើយគួរមើលអ្វីៗឲ្យឆ្ងាយពីបញ្ហាសន្តិសុខ ខណៈពេលនេះទំនិញថៃ កំពុងត្រូវបានជំនួសដោយផលិតផលចិន និងវៀតណាម។ លោកបានអះអាងថា ច្រកដឹកជញ្ជូនតាមឡាវ និងវៀតណាម មិនអាចដំណើរការបានទេ ដោយសារការចំណាយខ្ពស់។

អ្នកជំនាញរូបនេះ បានប៉ាន់ប្រមាណថា ប្រសិនបើច្រកព្រំដែននេះ បន្តបិទដល់ខែទី៣ និងទី៤ ដោយគ្មានសកម្មភាពនាំចេញ នោះប្រតិបត្តិករ ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនផ្តល់សេវាកម្មជាច្រើននឹងត្រូវបញ្ឈប់បុគ្គលិករបស់ខ្លួនជាក់ជាមិនខាន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តម្លៃស្វាយកែវរមៀតខុសរដូវនៅដើមរដូវឆ្នាំនេះអាចលក់បានចន្លោះពី៥០០ទៅ៦០០រៀលក្នុង១គីឡូក្រាម

បច្ចុប្បន្នតម្លៃស្វាយកែវរមៀតខុសរដូវនៅដើមរដូវប្រមូលផលឆ្នាំនេះអាចលក់បានចន្លោះពី៥០០រៀលទៅ៦០០រៀលក្នុង១គីឡូក្រាម ដែលជាតម្លៃមួយនៅទាបនៅឡើយ បើធៀ…

ប្រព័ន្ធធនាគាររបស់ប្រទេសថៃ មានបញ្ហា ដោយគណនីធនាគារនានារបស់អតិថិធនត្រូវបានបង្កក បង្កចលាចលពេញប្រទេស

ប្រព័ន្ធធនាគាររបស់ប្រទេសថៃ មានបញ្ហាយ៉ាងធ្ងន់ធ្ងរ ដោយគណនីធនាគារនានារបស់អតិថិជនត្រូវបានបង្កក ដែលបង្កចលាចលពេញប្រទេសដោយសារតែអតិថិជនមិនអាចធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ