លោក ដូណាល់ ត្រាំ

លោក ត្រាំ អះអាងថា លោកមិនចង់រំលោភច្បាប់របស់អាម៉េរិក ដើម្បីឈរឈ្មោះក្នុងការបោះឆ្នោតនៅអាណត្តិទី៣នោះទេ


ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវបានគេអះអាងថា បានបង្ហាញពីបំណងចង់ក្លាយជាប្រធានាធិបតីក្នុងអាណត្តិទី៣បន្តទៀត ដោយបច្ចុប្បន្ន លោកកំពុងស្វែងរកច្រក ដើម្បីឈរឈ្មោះជាថ្មីនៅក្នុងការបោះឆ្នោតនៅឆ្នាំ២០២៨។ ប៉ុន្តែគោលបំណងរបស់លោក ត្រាំ ទំនងជាមិនអាចទៅរួចនោះទេ ដោយសារច្បាប់នៅអាម៉េរិក មិនអនុញ្ញាតឱ្យធ្វើបែបនេះនោះទេ ហើយលោក ត្រាំ ក៏បានដឹងពីបញ្ហានេះដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
លោក ដូណាល់ ត្រាំ
ដោយ

មតិជាច្រើនបានលើកឡើងថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក កំពុងស្វែងរកច្រកដើម្បីអាចឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅអាណត្តិក្រោយបន្តទៀត ក្រោយអាណត្តិទី២របស់លោកត្រូវបានបញ្ចប់។ ពាក់ព័ន្ធបញ្ហានេះ លោក ត្រាំ ប្រាប់យកព័ត៌មានក្នុងអំឡុងពេលលោកធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងថា ច្បាប់អាម៉េរិក មិនអនុញ្ញាតឱ្យលោកឈរឈ្មោះសម្រាប់អាណត្តិទី៣នោះទេ ហើយលោកក៏គ្មានបំណងប្រឆាំងនឹងច្បាប់នេះដែរ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅតាមផ្លូវទៅកាន់ប្រទេសកូរ៉េខាងត្បូងថា “ប្រសិនបើអ្នកអានច្បាប់។

ជាមួយគ្នានោះ លោក ត្រាំ ក៏បានច្រានចោលលទ្ធភាពក្នុងការឈរឈ្មោះជាអនុប្រធានាធិបតីនៅឆ្នាំ ២០២៨ ផងដែរ។ ការច្រានចោលនេះធ្វើឡើងក្រោយសារព័ត៌មាន Aljazeera ចុះផ្សាយថា ក្រុមអ្នកគាំទ្រ របស់លោក ត្រាំ មួយចំនួនកំពុងសិក្សាច្បាប់ និងផ្តល់យោបល់ឱ្យលោកឈរឈ្មោះជាអនុប្រធានាធិបតី ហើយជ្រើសរើសបេក្ខភាពម្នាក់ឲ្យឈរឈ្មោះប្រធានាធិបតី ក្រោយមកឱ្យប្រធានាធិបតីជាប់ឆ្នោតលាលែង ហើយលោកចូលកាន់តំណែងប្រធានាធិបតីជំនួស។ ពាក់ព័ន្ធនឹងច្រកនេះ លោក ត្រាំ បានបញ្ជក់ប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា ច្បាប់ក៏មិនអនុញ្ញាតិឲ្យធ្វើបែបនេះដែរ។

យ៉ាងណាមិញ លោក ដូណាល់ ត្រាំ បានស្នើឱ្យអនុប្រធានាធិបតីអាម៉េរិក លោក ជេឌី វេន (JD Vance) និងរដ្ឋមន្ត្រីការបរទេស ម៉ាកូ រូប៊ីអូ (Marco Rubio) ពិចារណាស្នងដំណែងបន្តពីលោកនៅក្នុងការបោះឆ្នោតនៅឆ្នាំ២០២៨៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមគ្រួសាររបស់លោក ត្រាំ ត្រូវបានគេអះអាងថា ជាអ្នកជំនួញគ្រីបតូដ៏សកម្ម ដែលកំពុងកាន់កាប់ទ្រព្យសម្បត្តិជាគ្រីបតូមានតម្លៃរាប់ពាន់លានដុល្លារ

ក្រុមគ្រួសាររបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវបានគេអះអាងថា កំពុងកាន់កាប់ទ្រព្យសម្បត្តិជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូមានតម្លៃរា…

ថៃ កំពុងខ្វែងគំនិតគ្នាយ៉ាងខ្លាំងជុំវិញនាយករដ្ឋមន្ត្រី អានុទីន ចុះ MoU រ៉ែកម្រជាមួយអាម៉េរិក ដ្បិតវាអាចធ្វើឱ្យខូចខាតសេដ្ឋកិច្ចថៃ និងធ្វើឱ្យចិន ខឹង

នៅអំឡុងពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ឬសេចក្ដីថ្លែងការណ៍រួមក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ