លោក ត្រាំ

លោក ត្រាំ ប្រកាសក្តែងៗថា សង្គ្រាមនៅហ្គាហ្សាបានបញ្ចប់ហើយ ខណៈចំណាត់ខ្មាំងទាំងអស់នឹងត្រឡប់ទៅផ្ទះវិញឆាប់ៗនេះ


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានក្តែងៗនៅចុងសប្តាហ៍មុនថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា បានបញ្ចប់ហើយ ខណៈ លោក កំពុងធ្វើដំណើរទៅតំបន់មជ្ឈិមបូព៌ា ដើម្បីរៀបចំជំនួបកំពូលសន្តិភាពមួយសម្រាប់តំបន់នេះ។ ជាមួយគ្នានេះលោក ត្រាំ បានសង្កត់ធ្ងន់ថា ក្រុមហាម៉ាស់កំពុងត្រៀមដោះលែងចំណាប់ខ្មាំង ដែលនៅមានជីវិតទាំងអស់ បន្ទាប់ពីជាប់ឃុំអស់រយៈពេល២ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Times។
លោក ត្រាំ
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានដែលរួមដំណើរជាមួយលោក ដោយទំនុកចិត្តថា សង្រ្គាមនៅតំបន់ហ្គា​ហ្សាបានបញ្ចប់នៅពេលលោកបានចេញដំណើរពីទីក្រុងវ៉ាស៊ីនតោន ទៅតំបន់មជ្ឈិមបូព៌ា សម្រាប់ដំណើរពិសេសមួយ ហើយថា ក្រុមហាម៉ាស់ ក៏គ្រោងនឹងដោះលែងចំណាប់ខ្មាំងត្រឡប់ទៅផ្ទះវិញផងដែរ។

បើតាមការអះអាងរបស់លោក ត្រាំ កាលណាក្រុមហាម៉ាស់បានប្រគល់ចំណាប់ខ្មាំងចំនួន៤៧នាក់ទាំងនៅរស់ និងស្លាប់ហើយ ប្រទេសអ៊ីស្រាអែល​នឹងចាប់ផ្ដើមដោះលែងអ្នកទោសប៉ាឡេស្ទីនប្រហែល២ពាន់នាក់ជាថ្នូរនឹងការដោះលែងនោះ។ ប៉ុន្តែក្រុមអ្នកចរចានៅមិនទាន់ចុះសម្រុងគ្នានៅឡើយទេ ជុំវិញការរៀប​ចំចុងក្រោយមួយចំនួនដោយមានប្រភពពី​ក្រុមហាម៉ាស់បានប្រាប់ទីភ្នាក់ងារ AFP ថា ក្រុមនេះទទូចសុំឱ្យអ៊ីស្រាអែល បញ្ចូលមេដឹកនាំជាន់ខ្ពស់ប៉ាឡេស្ទីនចំនួន៧នាក់ទៅក្នុងបញ្ជីអ្នកទោសប៉ាឡេស្ទីន ដែលត្រូវបានដោះលែងនោះ។

លោក ត្រាំ ត្រូវបានរំពឹងថា នឹងទៅដល់អ៊ីស្រាអែល នៅក្រោយការដោះលែងចំណាប់ខ្មាំង ហើយនឹងថ្លែងសុន្ទរកថា នៅក្នុងសភារបស់អ៊ីស្រាអែល មុនធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមមេដឹកនាំពិភពលោក ដើម្បីគាំទ្រផែនការរបស់លោកក្នុងការបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សារយៈពេលពីរឆ្នាំមកនេះ និងលើកកម្ពស់សន្តិភាពនៅតំបន់មជ្ឈិមបូព៌ា៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ