វិស័យពាណិជ្ជកម្ម

លោក ត្រាំ ពន្យារពេលអនុវត្តពន្ធលើរថយន្តនាំចូលពីកាដាណា និងម៉ិកស៊ិក រយៈពេលមួយខែ


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចពន្យារពេលការអនុវត្តពន្ធលើរថយន្តនាំចូលពីប្រទេសកាដាណា និងម៉ិកស៊ិក រយៈពេល១ខែ។ ប៉ុន្តែលោកបានបញ្ជាក់ថា ពន្ធលើរថយន្តរបស់ប្រទេសទាំងពីរនេះនឹងមិនលុបចោលនោះទេ ខណៈមេដឹកនាំអាម៉េរិក និងកាណាដា កំពុងចរចាគ្នាអំពីបញ្ហាពន្ធនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

សេតវិមានបានអះអាងថា លោក ត្រាំ នឹងពន្យារពេលអនុវត្តវិធានការពន្ធ២៥% លើរថយន្តរបស់កាណាដា និងម៉ិកស៊ិក ដែលបានចូលជាធរមានកាលពីពេលថ្មីៗរយៈពេល១ខែ ដើម្បីទុកពេលឱ្យប្រទេសនេះពង្រឹង និងទប់ស្កាត់ជនអន្តោប្រវេសន៍ និងថ្នាំអាភៀនសំយោគហ្វេនតានីល។ ប៉ុន្តែលោក ត្រាំ បានអះអាងថា លោកមិនមែនកំពុងលុបចោលសង្គ្រាមពាណិជ្ជកម្មជាមួយកាណាដា និងម៉ិកស៊ិកនោះទេ។

ទិន្នន័យបានបង្ហាញថា ក្នុងចំណោមថ្នាំញៀនហ្វេនតានីល ដែលត្រូវបានរឹបអូសទូទាំងសហរដ្ឋអាម៉េរិក មានតែ០.២% ប៉ុណ្ណោះ ត្រូវបានជួញដូរមកពីប្រទេសកាណាដា ខណៈភាគច្រើនមានប្រភពមកពីព្រំដែនភាគខាងត្បូង។ ប្រភពពីមន្ត្រីរដ្ឋាភិបាលកាណាដា បានឱ្យដឹងថា ប្រទេសកាណាដា មានឆន្ទៈក្នុងការកាត់បន្ថយការសងសឹករបស់ខ្លួនចំពោះពន្ធរបស់សហរដ្ឋអាម៉េរិក ប្រសិនបើរដ្ឋបាលរបស់លោក ត្រាំ បានទម្លាក់ចុះពន្ធមួយចំនួនដែលខ្លួនបានដាក់ថ្មីៗនេះ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


បាណាម៉ា ចោទលោក ដូណាល់ ត្រាំ និយាយកុហកជុំវិញរឿងអាម៉េរិក គ្រប់គ្រងព្រែកជីកប៉ាណាម៉ាឡើងវិញ

ប្រធានាធិបតីប៉ាណាម៉ា លោក រ៉ូសេ រ៉ាអ៊ូ មូលីណូ (José Raúl Mulino) កាលពីថ្ងៃទី៥ ខែមីនា បានចោទប្រកាន់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់…

អឺរ៉ុប កំពុងរៀបចំផែនការ ដើម្បីជួយសង្គ្រោះឧស្សាហកម្មរថយន្ត ដែលកំពុងជួបវិបត្តិទីផ្សារ

ឧស្សាហកម្មរថយន្តដ៏មានវ័យចំណាស់របស់សហភាពអឺរ៉ុប មានស្ថានភាពកាន់តែយ៉ាប់យ៉ឺន ក្រោយរងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីរថយន្តផលិតថ្មីៗរបស់ប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ