វាយអ៊ីរ៉ង់

លោក ត្រាំ ប៉ាន់ប្រមាណថា វាយអ៊ីរ៉ង់ពីរថ្ងៃដំបូង អាម៉េរិកចំណាយអស់ជាង៥ ពាន់លានដុល្លារ ហើយគ្រោងស្នើ៥០ពាន់លានដុល្លារបន្ថែមទៀត


រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានប៉ាន់ប្រមាណថា អាម៉េរិកបានចំណាយថវិកាប្រមាណ ៥,៦ពាន់លានដុល្លារនៅពីរថ្ងៃដំបូង នៃសង្គ្រាមរបស់សហរដ្ឋអាម៉េរិករួមដៃជាមួយអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់។ ស្របពេលសង្គ្រាមបានអូសបន្លាយពេលជិតពីរសប្តាហ៍មិនទាន់អាចរកច្រកបញ្ចប់បាន រដ្ឋបាលលោក ដូណាល់ ត្រាំ គ្រោងស្នើសុំកញ្ចប់ថវិកា៥០ពាន់លានដុល្លារបន្ថែមទៀត សម្រាប់សង្គ្រាមនេះ ខណៈមានការព្រួយបារម្ភអំពីការអស់ស្តុកអាវុធ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge។
វាយអ៊ីរ៉ង់
ដោយ

រដ្ឋបាលលោក ដូណាល់ ត្រាំ បានប៉ាន់ប្រមាណថា គ្រាន់តែ២ថ្ងៃដំបូងនៃសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ដែលកំពុងរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា សហរដ្ឋអាម៉េរិកបានចំណាយថវិកាអស់ប្រមាណ៥,៦ពាន់លានដុល្លារ ហើយគ្រោងស្នើបន្ថែម៥០ពាន់លានដុល្លារឆាប់ៗនេះ។ ក្រុមសមាជិកសភាអាម៉េរិកទំនងជាត្រូវអនុម័តកញ្ចប់ថវិកា៥០ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ស្របពេលមានការព្រួយបារម្ភថា សង្គ្រាមប្រឆាំងអ៊ីរ៉ង់អាចនឹងធ្វើឱ្យដាច់ស្តុកអាវុធរបស់សហរដ្ឋអាម៉េរិក ក្នុងគ្រាដែលឧស្សាហកម្មការពារជាតិអាម៉េរិក កំពុងពិបាកក្នុងការផលិតអាវុធឱ្យទាន់តម្រូវការស្រាប់ទៅហើយ។

លោក ដូណាល់ ត្រាំ បានជួបជាមួយក្រុមនាយកប្រតិបត្តិមកពីក្រុមហ៊ុនម៉ៅការផលិតអាវុធធំៗចំនួន៧ ខណៈដែលមន្ទីរបញ្ចកោណកំពុងប្រឹងប្រែង ដើម្បីបំពេញការផ្គត់ផ្គង់សព្វាវុធឡើងវិញ។ រហូតមកទល់ពេលនេះ រដ្ឋបាលលោក ត្រាំ មិនទាន់បានវាយតម្លៃជាសាធារណៈអំពីទំហំចំណាយនៃសង្គ្រាមរបស់ខ្លួនសហការជាមួយអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ បាននៅឡើយទេ។

ក្រុមសមាជិកសភាអាម៉េរិកបានទាមទារព័ត៌មានបន្ថែមអំពីសង្គ្រាមនេះ រួមទាំងសក្ខីកម្មជាសាធារណៈពីសំណាក់មន្ត្រីរដ្ឋបាលលោក ដូណាល់ ត្រាំ អំពីបញ្ហានានារួមទាំងថា តើសង្គ្រាមនេះអាចប៉ះពាល់ដល់ការត្រៀមលក្ខណៈរបស់យោធាអាម៉េរិកនៅក្នុងការការពារប្រទេសជាតិក្នុងកម្រិតណាផងដែរ។

ក្រុមជំនួយការនៅសភាអាម៉េរិកបានលើកឡើងថា ពួកគេរំពឹងថា សេតវិមាន នឹងដាក់សំណើទៅសភាអាម៉េរិកក្នុងពេលឆាប់ៗនេះ ដើម្បីស្នើសុំថវិកាបន្ថែមសម្រាប់សង្គ្រាមនេះ។ មន្ត្រីមួយចំនួនបានវាយតម្លៃថា សំណើនេះអាចមានទំហំ៥០ពាន់លានដុល្លារ តែមន្ត្រីផ្សេងទៀតជឿថា ការចំណាយចុងក្រោយជាក់ស្ដែងអាចខ្ពស់ជាងនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលា ស្ដីពី “ការប្រើប្រាស់ក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួង ស្ថាប័ន”

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ…

ទោះទីភ្នាក់ងារថាមពលអន្តរជាតិ គ្រោងបញ្ចេញស្ដុកប្រេង ក៏ទីផ្សារប្រេងនៅតែស្ថិតក្នុងមាត់ជ្រោះ ប្រសិនបើច្រកសមុទ្រហ័រម៉ូសបន្ដបិទ

តម្លៃប្រេងមានការប្រែប្រួលគួរឱ្យកត់សម្គាល់នៅថ្ងៃទី ១១ ខែមីនា បន្ទាប់ពីសារព័ត៌មាន Wall Street Journal បានចុះផ្សាយថា ទីភ្នាក់ងារថាមពលអន្តរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ