វិស័យ​អប់រំ​ឯកជន

ឆ្នាំ​នេះ សិស្ស​​អន្តរទ្វីប​អាមេរិកាំង​ជាប់​បាក់ឌុប​​បាន​និទ្ទេស A កើន​ចំនួន​ទ្វេ​ដង!


ជា​រឿង​គួរ​ឲ្យ​កោត​សរសើរ​ដែល​សាលា​រៀន​ចំណេះ​ទូទៅ​ឯកជន អន្តរទ្វីប​ អាមេរិកាំង (AIS) ផលិត​បាន​សិស្ស​ដែល​មាន​គុណភាព​ខ្ពស់​ក្នុង​ចំនួន​កាន់​តែច្រើន​ឡើងៗ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។
សិស្ស​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំ ទាំង​១៦ រូប​ ដែល​ជាប់​បាន​និទ្ទេស A ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៦-​២០១៧។
ដោយ

ក្នុង​ឆ្នាំ​សិក្សា​២០១៦-​២០១៧​នេះ សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ប្រឡង​ជាប់​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) បាន​និទ្ទេស A រហូត​ដល់​ទៅ ​១៦​នាក់​​ឯ​ណោះ ដែល​ចំនួន​នេះ គឺ​កើន​ឡើង​លើស​ទ្វេ​ដង​បើ​ធៀប​នឹង​ឆ្នាំ​សិក្សា​២០១៥-​២០១៦​កន្លង​ទៅ ​ដែល​សិស្ស​និទ្ទេស​ A មាន​​ត្រឹម​តែ ៧​​នាក់។

គណៈគ្រប់គ្រង​សាលារៀន អន្តរទ្វីប​ អាមេរិកាំង (AIS) បាន​សម្ដែង​នូវ​មោទនភាព​របស់​ខ្លួន ចំពោះ​កិច្ច​ប្រឹងប្រែង​រៀនសូត្រ​របស់​សិស្ស ក៏​ដូចជា​ការ​ខិត​ខំ​បង្រៀន​ពី​សំណាក់​លោកគ្រូ​អ្នក​គ្រូ ដែល​នាំ​ឲ្យ​អាណាព្យាបាល និងឪពុក​ម្ដាយ​សិស្ស កាន់តែ​ផ្ដល់​ទំនុក​ចិត្ត​មក​លើ​សាលារៀន AIS។ 

គួរ​បញ្ជាក់​ថា សិស្ស​និទ្ទេស A ទាំង​ ១៦​នាក់ មក​ពី​សាលារៀន អន្តរទ្វីប​ អាមេរិកាំង នេះ គឺ​ស្ថិត​ក្នុង​ចំណោម​សិស្ស​ជាប់​និទ្ទេស A ៤២៤​នាក់ នៅ​ទូទាំង​ប្រទេស ដែល​បាន​ជាប់​ការប្រឡង​នា​ឆ្នាំ​សិក្សា​ ២០១៦-​២០១៧​នេះ៕

អាន​អត្ថបទ​អំពី​ លទ្ធផល​ប្រឡង​បាក់​ឌុប​ ឆ្នាំ​សិក្សា​ ២០១៦-​២០១៧!




អត្ថបទបន្ទាប់


វិស័យ​សំណង់​និង​អចលន​ទ្រព្យ​នៅ​ឆ្នាំ​នេះ​និង​ឆ្នាំ​ក្រោយ​នៅ​តែ​រក្សា​កំណើន​ល្អ

ព័ត៌មាន
មន្ត្រី​ជំនាញ ក៏​ដូចជា​​អ្នក​ជំនួញ​នៅ​ក្នុង​វិស័យ​ដីធ្លី​និង​អចលនទ្រព្យ បាន​ឲ្យ​ដឹង​ថា សុខភាព​វិស័យ​អចលន​ទ្រព្យ​នៅ​ក្នុង​ឆ្នាំ​នេះ និង​ឆ្…

វៀតណាម​បញ្ជូន​និស្សិត​ទៅរៀន​នៅ​ប្រទេស​ណា​ខ្លះ?

ព័ត៌មាន
សហរដ្ឋ​អាមេរិក​នៅតែ​ជា​គោលដៅ​សិក្សា​ក្រៅ​ប្រទេស​ដ៏​ពេញ​និយម​បំផុត​ សម្រាប់​និស្សិត​វៀតណាម ក្នុង​ចំណោម​ប្រទេស​១០ នៅ​ជុំវិញ​ពិភព​លោក។
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ